មនុស្សស្រី ៧ ប្រភេទនេះ ជាមនុស្សស្រីដែលមនុស្សប្រុសស្រឡាញ់ខ្លាំង អាចស្លាប់រស់ជាមួយពេញមួយជីវិត

មនុស្សស្រីដែលមានលក្ខណៈទាំង ៧ ចំណុចនេះហើយ ដែលធ្វើឱ្យមនុស្សប្រុសងប់ងល់ខ្លាំង ស្រឡាញ់ដកចិត្តមិនរួច ហើយក៏ជាមនុស្សស្រីដែលបុរសចង់រួមរស់ ស្លាប់រស់ជាមួយពេញមួយជីវិតផងដែរ។

១. មនុស្សស្រីមានហេតុផល

បុរសតែងតែគោរព និងឱ្យតម្លៃបំផុតដល់មនុស្សស្រីដែលមានហេតុផល យល់ការ ចេះបែងចែកបញ្ហាបានច្បាស់លាស់។ នេះបង្ហាញថាស្ត្រី ជាមនុស្សសដែលមានការយល់ចិត្តយ៉ាងជ្រាលជ្រៅ។ ស្ត្រី​ដែល​មិន​ចេះរករឿងឈ្លោះទាស់ខុសទំនង បុរសណាក៏ងប់ងល់ដែរ។ លើសពីនេះ មនុស្សស្រីប្រភេទនេះ ក៏មនុស្សប្រុសខ្លាចក្រែងចិត្តផងដែរ។

Cover Copy

២. មត់ចត់ ល្អិតល្អន់

បុរស​នឹង​ដឹង​នៅពេល​ដែល​មនុស្ស​ស្រី​មាន​ភាពមត់ចត់ ទោះបីជា​វា​ជា​ព័ត៌មាន​លម្អិត​តូចតាច​ក៏ដោយ ទោះបីជា​វា​គ្រាន់តែ​ជា​សារ​មួយ​ក៏ដោយ។ នៅពេលអ្នកពិនិត្យមើលរាល់អត្ថបទនីមួយៗដែលនាងផ្ញើ អ្នកនឹងសម្គាល់ឃើញថាមានការយកចិត្តទុកដាក់យ៉ាងល្អិតល្អន់ក្នុងគ្រប់ពាក្យ គ្រប់ប្រយោគ សូម្បីតែព័ត៌មានលម្អិតតូចបំផុតក៏ដោយ។

៣. ស្មោះត្រង់

មនុស្សស្រីម្នាក់នេះ មិនថាមិត្តភ័ក្តិភេទផ្ទុយប៉ុន្មានទេ មិនថាប្រុសប៉ុន្មាននាក់ តាមនាងនោះឡើយ តែនារីម្នាក់នោះ នៅតែស្មោះត្រង់ចំពោះដៃគូតែម្នាក់គត់ នាង​នឹង​សារភាព​គ្រប់​យ៉ាង​ចំពោះ​អ្នក មិន​ដែល​លាក់​លៀម បិទបាំងនោះឡើយ។

២

៤. ចេះប្រចណ្ឌតិចតួច

បើ​មាន​ស្នេហា​ហើយ​នឹង​មាន​ការ​ប្រច័ណ្ឌ ជួនកាល​ពេល​បុរស​ត្រូវ​ហ៊ុំព័ទ្ធ​ដោយ​មនុស្ស​ស្រី​ច្រើន ស្ត្រី​នឹង​មាន​ការ​ព្រួយ​បារម្ភ​បន្តិច​បន្តួច ដោយ​ពួក​គេ​នឹង​បង្ហាញ​ការ​ខឹង​សម្បារ អន់ចិត្ត ឬ​បង្ហាញ​អារម្មណ៍ប្រចណ្ឌចំពោះដៃគូ។ គំនិត​ និង​ការ​សង្ស័យ​ក្នុង​ចិត្ត​របស់​នាង វា​គឺ​ដោយ​សារ​តែ​នាងស្រឡាញ់ ហួងហែងតែប៉ុណ្ណោះ​។ ពេល​នោះ អ្នក​គួរ​តែ​អត់ធ្មត់ ហើយ​យក​ចិត្ត​ទុក​ដាក់​លើ​អារម្មណ៍​របស់​នាង​ឱ្យ​បាន​ច្រើន។

៥. មាននាងនៅក្បែរ ជាពេលដែលមានសុភមង្គលខ្លាំង

បុរស​ណា​ក៏​សង្ឃឹម​ដែរ​ថា​ មនុស្ស​ស្រី​នឹង​ជឿជាក់ គាំទ្រដល់គាត់​អស់​ពី​ចិត្ត។ មិនថាក្នុងពេលជោគជ័យ ឬបរាជ័យ នាងតែងតែនៅក្បែរអ្នក លើកទឹកចិត្តអ្នក លួងចិត្តអ្នក ចែករំលែកជាមួយអ្នក និងរក្សាភាពស្ងៀមស្ងាត់ជួយអ្នកឱ្យឆ្ពោះទៅមុខបន្តទៀត។

១

៦. នៅក្នុងភ្នែករបស់នាងអ្នកគឺល្អបំផុត

នាងប្រាកដជានឹងមិនព្រងើយកន្តើយ ចំពោះព័ត៌មានណាមួយដែលទាក់ទងនឹងអ្នកឡើយ ពួកគេនឹងបញ្ចូលទៅក្នុងជីវិតរបស់អ្នកជានិច្ច។ ពួកគេតែងតែចង់បង្កើតមិត្តជាមួយមិត្តភក្តិរបស់អ្នក។ នោះដោយសារតែពួកគេចង់យល់ពីអ្នកកាន់តែច្រើន ស្រលាញ់អ្នកកាន់តែខ្លាំង និងចែករំលែកជាមួយអ្នកកាន់តែច្រើន។

៧. ទទួលយកកំហុសរបស់អ្នក

អ្នក​ណាក៏ធ្លាប់ខុស តែមានមនុស្សតិចណាស់ ដែលព្រមទទួលយកកំហុសរបស់យើង យ៉ាងណាមិញសម្រាប់មនុស្សស្រីដែលទទួលយកកំហុស ឬចំណុចអវិជ្ជមានរបស់អ្នក ជាស្ត្រីដែលមានចិត្តទូលាយ ហើយតែងតែជួយកែលម្អអ្នក ទោះយ៉ាងណា អ្នក​តែង​តែ​ល្អ​ឥត​ខ្ចោះចំពោះនាងជានិច្ច៕

ប្រភព​ ៖ បរទេស / Knongsrok