ប្រសិនបើអ្នកជាមនុស្សម្នាក់ក្នុងចំណោមមនុស្សទាំងនោះ ដែលជឿថាផែនដីពិតជាមិនមានរាងមូលមែននោះ អ្នកក៏ស្ថិតចំណោម មនុស្សជាច្រើនជឿថាផែនដីមិនមែនរាងមូលនោះទេ ហើយ ឡូហ្គូប៉ូល ក៏ជឿជាក់ថាទ្រឹស្តីផែនដីសំប៉ែតគឺជាការពិត។ តារា យូធូប អាយុ ២៣ឆ្នាំនេះ បានអះអាងថាលោកនឹងធ្វើដំណើរឆ្លងកាត់តំបន់អង់តាក់ទិកដើម្បីបង្ហាញអំពីទ្រឹស្តីផែនដីសំប៉ែត។ លោក ឡូហ្គែនប៉ុល បានធ្វើអត្ថាធិប្បាយទាំងនេះនៅពេលកំពុងនិយាយនៅក្នុងសន្និសីទអន្តរជាតិ ផែនដីមិនមែនរាងមូល នៅទីក្រុងដេនវ៉េ។
វាអាចជារឿងឆ្កួតសម្រាប់មនុស្សជាច្រើន ប៉ុន្តែវាមានសារៈសំខាន់សម្រាប់អ្នកខ្លះនៅពេលពួកគេចង់បង្ហាញទ្រឹស្ដីមួយនេះ។ លោកឡូហ្គោនប៉ូលត្រូវបានអមដំណើរដោយស្ថាបនិករបស់ FEIC លោក Robbie Davidson។ ក្នុងអំឡុងពេលនេះឡូហ្គែលប៉ូលក៏បាននិយាយផងដែរថា គាត់ជាបុរសនៃសេចក្ដីពិតហើយមិនខ្មាសអៀនចំពោះការជឿលើទ្រឹស្ដីនោះទេ។ គាត់មានមោទនភាពចំពោះការពិតដែលថា ផែនដីគឺមានរាងសំប៉ែត។
លោកឡូហ្គោនប៉ូលមិនមែនជាមនុស្សតែម្នាក់គត់ ដែលចាប់ផ្តើមធ្វើដំណើរទៅអង់តាក់ទិក ដើម្បីបង្ហាញទ្រឹស្ដីផែនដីសំបែ៉តនោះទេ។ ក្រុមការងារដែលដឹកនាំដោយ Robbie Davidson ក៏នឹងធ្វើទស្សនកិច្ចនៅអង់តាក់ទិកនៅឆ្នាំ២០២០ផងដែរ ដើម្បីស្វែងរកជញ្ជាំងដែលកំពុងការពារភពផែនដីមិនឱ្យធ្លាក់ចុះទៅក្នុងលំហ។ ទោះជាយ៉ាងណាក៏ដោយមានមនុស្សជាច្រើន មិនសូវចាប់អារម្មណ៍នឹងសេចក្តីថ្លែងការណ៍របស់តារាយូធូបរូបនេះ។ ពួកគេមានអារម្មណ៍ថា លូហ្គែនប៉ូល បានធ្វើដូច្នេះគឺដើម្បីផ្សព្វផ្សាយភាពយន្តឯកសារថ្មីរបស់គាត់។ គ្មានអ្វីដែលអាចនិយាយបានថាយ៉ាងណានោះទេ គឺមានតែពេលវេលាប៉ុណ្ណោះ ដែលនឹងប្រាប់ពីអ្វីដែលលូហ្គែនធ្វើ។