ជាការពិតណាស់ មនុស្សប្រុសតែងមានចិត្តរេរា សាវា ងាយនឹងលង់ស្នេហ៍លើមនុស្សស្រីគ្រប់វ័យខ្លាំងណាស់។ យ៉ាងណាមិញ មនុស្សស្រីសម័យនេះក៏ដូចគ្នាដែរ ជាពិសេសមនុស្សស្រីវ័យកណ្ដាល ងាយនឹងងប់ងល់ចំពោះមនុស្សប្រុស ៣ ប្រភេទនេះណាស់។
១. ប្រុសក្មេងទើបពេញកំលោះ
ប្រុសក្មេងដែលទើបតែពេញកំលោះ ឬគេហៅថា ក្មេងស្ទាវ ដែលពូកែយកចិត្តទុកដាក់ចំពោះអ្នកដទៃ និងមានភាពទន់ភ្លន់ ពូកែធ្វើឱ្យមនុស្សក្បែរខ្លួនស្រីៗសប្បាយចិត្ត។
មានភាពខុសប្លែកគ្នារវាងបុរសវ័យក្មេង និងបុរសដែលមានភាពចាស់ទុំ ស្ត្រីវ័យកណ្ដាលងាយនឹងលង់ខ្លាំងចំពោះប្រុសក្មេង គាត់តែងតែធ្វើឱ្យស្ត្រីមានអារម្មណ៍រំភើប។ ម្យ៉ាងវិញទៀត បុរសប្រភេទនេះក៏មាន EQ ខ្ពស់ ចេះរស់នៅចុះសម្រុងជាមួយមនុស្សស្រីវ័យនេះផងដែរ។
២. បុរសជោគជ័យ
មនុស្សនឹងរស់នៅប្រកបដោយសុជីវធម៌ជាងក្នុងវ័យកណ្តាល ពួកគេគិតថា ទោះសុភាពយ៉ាងណាក៏មិនល្អដូចការមានលុយក្នុងហោប៉ៅដែរ។ ថ្វីដ្បិតតែលុយមិនមែនជារបស់គ្រប់យ៉ាងក៏ដោយ លុយមិនអាចទិញក្តីស្រលាញ់បាន ប៉ុន្តែវាអាចធ្វើឱ្យមនុស្សម្នាក់រស់នៅប្រកបដោយផាសុកភាព និងមានគុណភាពខ្ពស់។
សម្រាប់ស្ត្រីវ័យកណ្តាល ភាពទាក់ទាញបំផុតរបស់បុរសសម្រាប់ពួកគេ គឺភាពជោគជ័យ និងអាជីព។ ដោយសារតែបុរសជោគជ័យមិនត្រឹមតែធ្វើឱ្យមនុស្សស្រីមានអារម្មណ៍ស្រួលខាងផ្លូវកាយប៉ុណ្ណោះទេ ថែមទាំងផ្លូវចិត្តផងដែរ ធ្វើឱ្យជីវិតមានភាពថ្លៃថ្នូរជានិច្ច។
៣. បុរសពោរពេញដោយមនោសញ្ចេតនា
ប្រសិនបើមនុស្សស្រីវ័យកណ្ដាល អាចឆ្លងផយតដំណាក់កាលបុរសពូកែវោហាស្ដី ប៉ិននិយាយលួងលោម ពោរពេញដោយមនោសញ្ចេតនា ក៏អាចចាត់ទុកថា នាងជាស្ត្រីខ្លាំង និងចិត្តរឹងបំផុតហើយ។ តែយ៉ាងណាមិញ កម្រមានណាស់ មនុស្សស្រីដែលអាចឆ្លងផុតដំណាក់កាលនេះ។
មនុស្សប្រុសដែលពោរពេញដោយមនោសញ្ចេតនា ពូកែយកចិត្ត ពូកែនិយាយ លួងលោម បំបោសអង្អែលណាស់ ដូច្នេះ មនុស្សស្រីដែលឈានដល់វ័យជ្រេ បើទោះជានាងរឹងមាំកម្រិតណាក៏ដោយ ក៏នៅតែចង់បានការលួងលោម ថ្នាក់ថ្នមយកចិត្ត នាងដែរ៕
ប្រភព ៖ បរទេស / Knongsrok