ជាការពិតណាស់ ចង់ឱ្យគ្រួសារមួយមានភាពរីកចម្រើន រុងរឿង មានក្ដីសុខ សុភមង្គល រកលុយបានច្រើន មិនមែនអាស្រ័យតែលើសេចក្ដីស្រឡាញ់តែមួយមុខបានឡើយ។ យ៉ាងណាមិញ ប្រសិនបើក្នុងផ្ទះមាន ៤ យ៉ាងនេះ ច្បាស់ណាស់ថា គ្រួសារនឹងមានភាពរុងរឿង ត្រចះត្រចង់ ថែមទាំងអាចរកលុយបានច្រើនថែមទៀតផង។
១. សុខភាពជាទ្រព្យ
អន្ទាក់ចម្បងគឺ អន្ទាក់សុខភាព នៅពេលដែលអ្នកបានធ្លាក់ចូលទៅហើយ វាពិបាកក្នុងការចេញមកវិញណាស់។ មនុស្សជាច្រើនដោយសារតែពួកគេមើលស្រាលសារៈសំខាន់នៃសុខភាព គិតថាពួកគេល្អ ប៉ុន្តែនៅពេលដែលពួកគេដេកលើគ្រែពេទ្យ ទើបនឹងឃើញសោកស្តាយវ។ ពួកគេធ្វើការដោយមិនគិតដល់សុខភាព ខំរកលុយ ចុងក្រោយ រកដើម្បីតែមើលជំងឺ។
ដូច្នេះកុំមើលស្រាលសុខភាពរបស់អ្នកឱ្យសោះ។ គម្លាតរវាងគ្រួសារវណ្ណៈកណ្តាល និងគ្រួសារក្រីក្រ គឺជាជំងឺធ្ងន់ធ្ងរ។ ដូច្នេះហើយ ការថែរក្សាសុខភាព គឺជាទ្រព្យសម្បត្តិដ៏អស្ចារ្យរបស់គ្រួសារ។
២. រៀនរកលុយ
ភាពក្រីក្រខាងសម្ភារៈ គឺមិនគួរឱ្យខ្លាចនោះឡើយ រឿងដែលគួរឱ្យខ្លាចបំផុតគឺ ភាពក្រីក្រផ្លូវចិត្តពេញមួយជីវិត។ នៅពេលដែលយើងតស៊ូឥតឈប់ឈរក្នុងជីវិត វិធីល្អបំផុតគឺអានសៀវភៅ។ ព្រោះការអានជាផ្លូវនាំយើងទៅដល់កំពូល និងភាពត្រចះត្រចង់ ថ្កុំថ្កើង។
ប្រសិនបើអ្នកចង់ឈរចេញពីហ្វូងមនុស្ស និងរស់នៅក្នុងជីវិតដែលអ្នកចង់បាន អ្នកត្រូវតែឆ្លងកាត់មហាសមុទ្រ ស្វែងរកភ្នំសៀវភៅឱ្យឃើញ។ បំបាត់ការរំខាន ដើម្បីទទួលបានចំណេះដឹងថ្មីៗ។
៣. ចំណងគ្រួសារគឺជាទ្រព្យសម្បត្តិ
មនុស្សក្នុងគ្រួសារមានក្ដីស្រឡាញ់ចំពោះគ្នា រកលុយបានក៏កាន់តែច្រើន។ បើគ្រួសារមានភាពចុះសម្រុងគ្នា នោះអាជីពនឹងរលូន។ ប្រសិនបើគ្រួសារតែងតែមានភាពចលាចល តើមនុស្សម្នាក់អាចលះបង់ក្នុងការងារបានដោយរបៀបណា។ បើប្ដីប្រពន្ធស្រុះស្រួលគ្នា បើឪពុកម្ដាយរួបរួមគ្នា គ្រួសារនឹងមានភាពរីកចម្រើនកាន់តែខ្លាំង។
៤. បុគ្គលិកលក្ខណៈទាក់ទាញលុយ
មនុស្សអាចល្បីល្បាញក្នុងរយៈពេលខ្លី អាស្រ័យលើសំណាង ប៉ុន្តែពរជ័យយូរអង្វែងមិនអាចបំបែកចេញពីការមើលថែខ្លួនឯង និងបុគ្គលិកលក្ខណៈរបស់សមាជិកគ្រួសារនីមួយៗបានទេ។ ផ្ទះមានទំហំធំ រឹងមាំចាប់ផ្តើមពីគ្រឹះ បើគ្រួសារចង់បានភាពរីកចម្រើនត្រូវពឹងលើបុគ្គលិកលក្ខណៈរបស់សមាជិកទាំងអស់ក្នុងផ្ទះ៕
ប្រភព : បរទេស / Knongsrok