មនុស្សស្រីកម្រ! ៣ ចំណុចដ៏ទាក់ទាញ និងមានមន្តស្នេហ៍បំផុតរបស់មនុស្សស្រី

អាកប្បកិរិយា ការតុបតែងខ្លួន ផ្កួបផ្សំជាមួយនឹងចរិតលក្ខណៈ ​និងគុណសម្បត្តិទាំង ៣ ចំណុចនេះ នឹងជួយឱ្យមនុស្សស្រីកាន់តែមានមន្តស្នេហ៍គួរឱ្យទាក់ទាញ អ្នកណាៗក៏ប្រាថ្នាជាគូជីវិតដែរ។

១. របៀបប្រព្រឹត្ត និងការចេះយល់ចិត្ត

សុជីវធម៌ និងជំនាញក្នុងការគ្រប់គ្រង ប្រាកដជានឹងឈ្នះការទុកចិត្តរបស់ស្វាមីអ្នកតាមរបៀបដ៏អស្ចារ្យ។ ប្រពន្ធឆ្លាតវៃយល់ពីតម្រូវការ និងបំណងប្រាថ្នារបស់ស្វាមី ហើយផ្តល់សេរីភាព និងការគោរពដល់ពួកគេ។ ពេល​ប្ដី​ប្រព្រឹត្ត​បែប​នេះ ​គេ​នឹង​ស្រឡាញ់​ប្រពន្ធកាន់តែខ្លាំង។ ស្ត្រីដែលមានប្រាជ្ញា ក្លាយជាដៃគូដ៏គួរឱ្យទុកចិត្តរបស់ស្វាមី ហើយនេះគឺពិតជាសំខាន់ជាងភាពស្រស់ស្អាតខាងក្រៅទៅទៀត។

១

-->

២. របៀបនៃការនិយាយ

បុរស​ភាគ​ច្រើន​ចូល​ចិត្ត​ភាសាទន់ភ្លន់ សុភាព​ៗ​ពី​ប្រពន្ធ។ បើ​មនុស្ស​ស្រី​មាន​ទឹក​ដម​សំឡេង​បែបស្រទន់ នោះ​ប្រាកដ​ជា​អាច​ជម្រុញ​ចិត្ត​បុរសលង់កាន់តែជ្រៅ។

ដូច្នេះ​ហើយ​ស្ត្រី​ត្រូវ​រក្សា​របៀបនៃការនិយាយដ៏គួរ​ឱ្យ​ទាក់ទាញ​ ពេល​និយាយ​ជាមួយ​ស្វាមី ។ អាស្រ័យលើស្ថានភាពបែបនេះ សូមប្រើពាក្យល្អៗ ពីរោះៗទាក់ទាញចំណាប់អារម្មណ៍របស់បុរស និងបង្ហាញអំពីខ្លួនអ្នក ជាមួយនឹងគំនិតបែបច្នៃប្រតិដ្ឋរឹតតែប្រសើរ។

ជាឧទាហរណ៍ នៅពេលអ្នកចង់បង្ហាញពីទស្សនៈរបស់អ្នក ចូរអះអាង និងបញ្ជាឱ្យច្បាស់លាស់។ នៅពេលដែលអ្នកត្រូវការការការពារពីស្វាមី ចូរធ្វើខ្លួនបែបពឹងផ្អែក ហើយប្រើសំឡេងពីរោះ ផ្អែមល្ហែម ដោយសេចក្ដីស្មោះត្រង់។

បុរសម្នាក់នឹងធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយប្រពន្ធ ដោយអារម្មណ៍រីករាយ និងកក់ក្ដៅ។ មិនថាស្រីស្អាតខាងក្រៅយ៉ាងណា ក៏នៅតែមិនអាចប្រៀបធៀបជាមួយប្រពន្ធដែលឆ្លាត ពូកែគួរសម និងសុភាពរាបសារ។

២

៣. បេះដូងភាពជាស្ត្រី

ថ្វីដ្បិតតែមនុស្សជាច្រើនគិតថាបុរសចាប់អារម្មណ៍នឹងនារីខ្លាំងក៏ដោយ ប៉ុន្តែការពិតគឺពួកគេតែងតែទាក់ទាញនារីដែលមានគោលការណ៍ជីវិតរឹងមាំ មានចិត្តរសើប និងមានអារម្មណ៍ល្អៗ វិជ្ជមានជាច្រើន។

ស្ត្រីមិនគួរភ័យខ្លាចក្នុងការបង្ហាញភាពទន់ខ្សោយនោះទេ។ ដោយ​សារ​តែ​មនុស្ស​ប្រុស​ជា​មនុស្ស​ប្រុស​តាម​ធម្មជាតិ ពួកគេ​តែង​តែ​ចង់​ការពារ​អ្នក។ ស្ត្រីអាចរក្សាភាពជាបុគ្គល និងឯករាជ្យភាពរបស់ពួកគេ ហើយនៅពេលជាមួយគ្នាត្រូវដឹងថា ពេលណាត្រូវបង្ហាញភាពទន់ខ្សោយ ធ្វើឱ្យបុរសមានអារម្មណ៍ថាគេសំខាន់ និងរឹងមាំសម្រាប់អ្នកពឹងផ្អែក។ ដូច្នេះ ភរិយា​ឆ្លាត​ត្រូវ​ចេះ​បង្ហាញ​ភាព​ទន់ភ្លន់ ​នៅ​ពេល​ដែល​ត្រូវ​ឱ្យ​ស្វាមី​នៅក្បែរ៕

ប្រភព ៖ បរទេស / Knongsrok