មនុស្សស្រីល្អ មិនត្រឹមតែមានរូបរាងទាក់ទាញប៉ុណ្ណោះទេ ថែមទាំងបញ្ចេញរូបសម្រស់ស្រស់ស្អាតជាច្រើនផ្នែកទៀត បូករួមទាំងអត្តចរិត ចិត្តគំនិត រូបសម្បត្តិ ព្រមទាំង ទម្លាប់ប្រចាំថ្ងៃផងដែរ។ យ៉ាងណាមិញ បើនិយាយអំពីមនុស្សស្រី និងការរក ការចាយលុយវិញ មនុស្សស្រីដែលចេះចាយលុយបានត្រឹមត្រូវ ជីវិតនាងនឹងកាន់តែមានសំណាង។
១. ស្ត្រីចាយលុយ ជាទូទៅចែកចេញជា ៣ ប្រភេទ ៖
- ប្រភេទទី១ គឺចង់ថោក ឱ្យតែថោក នាងនឹងទិញ របស់ខ្លះ ទិញហើយមិនប្រើក៏មានដែរ។ នេះត្រូវបានចាត់ទុកថាទម្លាប់មិនល្អ ខ្ជះខ្ជាយមិនចេះគិត!
- ប្រភេទទី២ គឺចាយលុយមិនស្តាយក្រោយ ចាយលុយដូចក្រដាស។ នេះត្រូវបានចាត់ទុកថាជាការចំណាយមិនមានគោលដៅជាក់លាក់ទាល់តែសោះ!
- ប្រភេទទី៣ គឺការចាយលុយក្នុងគោលបំណងធ្វើឱ្យខ្លួនអ្នក និងមនុស្សជាទីស្រលាញ់របស់អ្នកមានជីវិតកាន់តែប្រសើរឡើង នេះត្រូវបានគេហៅថា ការវិនិយោគ!
ស្ត្រីដែលចេះចាយលុយពិតជាមនុស្សដែលមានចក្ខុវិស័យខ្លាំង។ ពួកគេមិនដែលជ្រើសរើសទិញរបស់ដែលពួកគេមិនប្រើនោះទេ ទោះបីជាវាមានតម្លៃថោកយ៉ាងណាក៏ដោយ។ ផ្ទុយទៅវិញ ពួកគេចំណាយដោយសមហេតុផល ជាមួយនឹងការគណនាច្បាស់លាស់។ ការចាយវាយបែបនេះ គេហៅថា ប្រើលុយបង្កើតលុយកាន់ទែច្រើន។
អ្នកចំណាយកាន់តែច្រើនដោយមិនអាចគ្រប់គ្រងបាន នោះគ្រួសាររបស់អ្នកនឹងកាន់តែពិបាក។ ទិញរបស់ថ្លៃៗដែលមានរយៈពេលយូរ ល្អជាងទិញរបស់ថោកៗដែលខូច ប្រើការមិនកើត។ វិធីរកលុយរបស់ស្ត្រី គឺជាជម្រើសដ៏ឆ្លាតវៃ។ ចេះចាយលុយមានន័យថាមិនខ្ជះខ្ជាយ។ ដូច្នេះមនុស្សស្រីប្រភេទនេះ ចេះធ្វើឱ្យជីវិតកាន់តែសុខស្រួល។
២. ស្ត្រីដែលចេះចាយលុយ ចេះគ្រប់គ្រងលុយកាន់តែច្រើន នឹងកាន់តែមានបានស្ដុកស្ដម្ភ
ដើម្បីឱ្យគ្រួសារមានសុភមង្គល បុរសត្រូវស្វែងរកនារីម្នាក់ដែលចេះចំណាយ និងខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យខ្លួនឯងកាន់តែមានទំនុកចិត្ត។ ស្ត្រីម្នាក់អាចចៀសវាងការល្បួងក្នុងជីវិត។ វាមិនមែនថាពួកគេមិនចូលចិត្តលុយទេ ប៉ុន្តែដោយសារតែពួកគេអាចរកលុយបានដោយខ្លួនឯង។
លុយមិនធ្លាក់ពីលើមេឃទេ បើចេះតែចាយលុយ តែមិនចេះរក មិនថាអ្នកមានលុយច្រើនប៉ុនណាទេ ប្រសិនបើអ្នកមិនចេះគ្រប់គ្រងការចំណាយរបស់អ្នក ស្ថានភាពជីវិតអ្នកនឹងកាន់តែដុនដាបបន្តិចម្ដងៗ។ ពេលស្ត្រីរកលុយបាន គេនឹងពេញចិត្តចំពោះលុយដែលគេរកបាន ដើម្បីឱ្យពួកគេអាចចាយវាបានកាន់តែសមហេតុផល។
ការរកលុយត្រូវបានគេចាត់ទុកថាជាជោគជ័យ និងភាពក្លាហានបំផុតរបស់ស្ត្រី។ នោះហើយជាអ្វីដែលធ្វើឱ្យជីវិតមានសុភមង្គល ហើយពួកគេគ្រប់គ្រងជីវិតរបស់ខ្លួនបានទាំងស្រុង។
ស្ត្រីដែលចេះចាយលុយ គឺជាមនុស្សល្អ ព្រោះពួកគេអាចបែងចែករវាងការចំណាយ និងមិនចេះចាយដើមទុន មិនមែននៅក្នុងលុយនោះទេ ប៉ុន្តែតាមទស្សនៈរបស់ខ្លួន។ ដូច្នេះហើយក្នុងនាមជាស្ត្រី អ្នកមិនត្រឹមតែពូកែចាយលុយប៉ុណ្ណោះទេ ប៉ុន្តែអ្នកក៏ត្រូវតែចេះរកលុយផងដែរ។ ពេលនោះទើបជីវិតមានសន្តិភាព និងមានសុភមង្គលពិតប្រាកដ៕
ប្រភព ៖ បរទេស / Knongsrok