នៅព្រឹកនេះនេះ ភាគីជនបង្ក គឺកញ្ញា យិន ម៉ាណា បានចូលខ្លួនបំភ្លឺអំពីបញ្ហាដែលបានកើតឡើង ហើយក៏បានទទួលថានាងពិតជាអ្នកបើកឡាននោះ ក៏ព្រមទទួលខុសរាល់ទង្វើដែលនាងបានធ្វើផងដែរ។
ខណៈពេលនេះផងដែរ ភាគីជនបង្ក និងភាគីជនរងគ្រោះ ក៏បានជួបគ្នាដើម្បីដោះស្រាយអំពីបញ្ហាបន្តទៅទៀត។ យ៉ាងណា ភាគីខាងជនរងគ្រោះ គឺក្រុមគ្រួសារ កញ្ញា ឌុំ រីដា ក៏បានដាក់ពាក្យបណ្ដឹង ប្ដឹងទារសំណងជំងឺចិត្តជាទឹកប្រាក់ចំនួន ២០ម៉ឺនដុល្លា ព្រមទាំងឱ្យអនុវត្តដាក់ទោសទៅតាមច្បាប់។
ចំណែកយ៉ាងណាបន្ថែមទៀតនោះ គឺមិនទាន់ដឹងនៅឡើយទេថា ភាគីជនបង្ក ខាងកញ្ញា យិន ម៉ាណា នឹងទទួលខុសត្រូវបែបណា ផ្ដល់សំណងតាមការទាមទាររបស់ជនរងគ្រោះយ៉ាងណា ក៏សូមរង់ចាំតានដានបន្ថែមទៀត៕
ក្នុងស្រុក