មនុស្សប្រុសទាំង ៥ ប្រភេទនេះ សាវាណាស់ យល់ល្អ មុននឹងជ្រើសជាគូ គួរតែមើលឱ្យច្បាស់ទៅស្រីៗ

មនុស្សប្រុសទាំង ៥ ប្រភេទនេះ ភាគច្រើនសាវាណាស់ បើមានដៃគូជីវិត ពួកគេមិនងាយស្មោះមួយនឹងមួយឡើយ តែងតែធ្វើឱ្យប្រពន្ធកូនទឹកភ្នែក ព្រោះតែការផិតក្បត់របស់ពួកគេ។ យ៉ាងណាមិញ មុននឹងជ្រើសយកនរណាម្នាក់ជាគូ ស្រីៗគួរតែមើលមុខមើលក្រោយ ហើយពិចារណាឱ្យបានល្អិតល្អន់កុំឱ្យស្ដាយទៅថ្ងៃក្រោយ។

១. មនុស្សប្រុសមិនធ្លាប់លំបាក

បុរស​ដែល​មាន​សុភមង្គល​ក្នុង​វ័យ​ក្មេង កើត​មក​ជា​កូនអ្នកមាន មានជីវិតស្រណុកស្រួល មានសេរីភាព ដើរលេងសប្បាយរាល់ថ្ងៃ មិនដែលលំបាកសោះ មនុស្សប្រុសបែបនេះ ច្បាស់ជាមិនសូវជាឱ្យតម្លៃលើសេចក្ដីសុខ និងសុភមង្គលជីវិតគូឡើយ។

ដូច្នេះ​ហើយ មនុស្ស​ប្រភេទ​នេះ ​ក្នុង​អាពាហ៍ពិពាហ៍​ទំនង​ជា​មិន​អាច​ធ្វើ​ជា​ប្ដី​ល្អ​បាន​ឡើយ។ ពួកគេ​តែងតែ​ធ្លាប់​ត្រូវបាន​គេ​បម្រើ និង​មើលថែ​ពី​អ្នក​ដទៃ ដូច្នេះ​ពួកគេ​មិនដែល​ខ្វល់​ពី​អ្នកដទៃ​ឡើយ។ បើ​ជួប​នឹង​ការ​លំបាក ពួក​គេ​នឹង​ចុះ​ចាញ់​យ៉ាង​ឆាប់​រហ័ស ដោយ​គ្មាន​ឆន្ទៈ​តស៊ូទៅ​មុខទេ។

១

២. មនុស្សប្រុសមានមន្តស្នេហ៍

បុរស​ដែល​មាន​ទម្លាប់​ចែចង់ ចូលចិត្ត​លេងល្បែងស្នេហា ព្រោះតែមន្តស្នេហ៍របស់ពួកគេ តែងតែ​មាន​មនុស្ស​ស្រី​ដេញតាមជានិច្ច។ ប្ដី​ប្រភេទ​នេះ ​នឹង​មិន​បោះបង់​ចោល​ចំណូល​ចិត្ត​របស់​ខ្លួនឡើយ ហើយតែងតែ​ចែចង់​ស្រីៗគ្រប់កន្លែង ភ្លេចថាខ្លួនមានប្រពន្ធកូន។ ពួកគេតែងតែចូលចិត្តយកឈ្នះស្ត្រី ដើម្បីបំពេញភាពស្រេកឃ្លានរបស់ពួកគេ។

៣. មនុស្សប្រុស​ដែល​មើល​ទៅ​ពូកែ​រក​លុយ

មនុស្ស​ប្រុស​ហាក់​មាន​មុខ​មាត់​ស្រស់​ស្អាត ត្រូវ​បាន​មនុស្ស​ស្រី​ចាប់​អារម្មណ៍។ ម៉្យាងវិញទៀត បុរសសង្ហាតែងតែយកចិត្តទុកដាក់លើរូបរាងរបស់ពួកគេ ទើបត្រូវបាននារីៗជាច្រើនប្រាថ្នាចង់បាន។ បុរស​ដែល​មាន​សម្រស់​ស្អាត ប៉ុន្តែ​ពូកែ​រក​លុយ គឺជា​គោលដៅ​របស់​មនុស្ស​ស្រី​ជាច្រើន​ ដូច្នេះ​វា​ពិបាក​សម្រាប់​ពួកគេ​ក្នុង​រក្សាភាពស្មោះត្រង់​នឹង​ប្រពន្ធ​កូន។

២

៤. មនុស្សប្រុសដែលតែងនិយាយថា "ស៊ីនំឱ្យលុយ"

ក្នុង​នាម​ជា​ភរិយា​របស់​បុរស​ប្រភេទ​នេះ ស្ត្រី​ត្រូវ​តែ​ព្រមទទួលយកនូវគំនិតអាត្មានិយមរបស់ពួកគេ។ ជាពិសេស ពួកគេចាត់ទុកការផិតក្បត់ជារឿងធម្មតា ហើយប្រពន្ធរបស់ពួកគេ នឹងត្រូវទទួលយក នេះជាទម្លាប់របស់ពួកគេ។ មនុស្ស​ស្រី​គួរ​នៅ​ឱ្យ​ឆ្ងាយ​ពី​បុរស​ប្រភេទ​នេះ បើ​មិន​ចង់​រងទុក្ខមួយជីវិត។

៥. មនុស្សប្រុសវក់នឹងល្បែងស៊ីសង សេពគ្រឿងស្រវឹង

បុរស​ដែលចូលចិត្តការផឹកស៊ី សប្បាយ ប្រព្រឹត្តល្បែងស៊ីសង ចៀសមិនផុតពីការ​ល្បួង​ខាងក្រៅណាស់ ពេលអារម្មណ៍មិនល្អ ក៏ចេញក្រៅស៊ីផឹក ពេលអត់សប្បាយចិត្ត ច្បាស់ជាទប់​ចិត្តមិនបានពេលត្រូវមិត្តភក្តិពង្វក់។ ទម្លាប់​អាក្រក់​នេះ​នឹង​ធ្វើ​ឱ្យ​បុរស​ធ្វេសប្រហែសភ្លេច​ប្រពន្ធ​កូន ផ្លាស់​ប្តូរ​ចរិត លែងគិតគូរដល់គ្រួសារជាមិនខាន៕

ប្រភព ៖ បរទេស / Knongsrok