ភាពជាគំរូល្អ និងភាពជាដៃគូរបស់ឪពុកគឺចាំបាច់សម្រាប់ការលូតលាស់របស់កុមារ។ ទោះជាយ៉ាងណាក៏ដោយ ឪពុក ៣ ប្រភេទខាងក្រោមនេះអាចបង្កគ្រោះថ្នាក់ដល់កូនៗរបស់ពួកគេនៅពេលពួកគេចម្រើនវ័យ។
ឪពុកជាអ្នកចិញ្ចឹមគ្រួសារ តែងតែខ្វល់ខ្វាយច្រើនអំពីលុយកាក់ ឋានៈ កេរ្តិ៍ឈ្មោះ របៀបអប់រំកូន។ល។ ទំនួលខុសត្រូវទាំងនេះគ្មានអ្នកណាធ្វើបានល្អជាងតួនាទីឪពុកឡើយ។ ឪពុកត្រូវតែដឹងពីអ្វីដែលកំពុងកើតឡើងនៅពិភពខាងក្រៅ និងអ្វីដែលកូនរបស់គាត់អាចធ្វើបាន។ នៅពេលកូនដើរលើផ្លូវត្រូវ ឪពុកម្តាយគួរសង្កេតដោយស្ងៀមស្ងាត់។ ប្រសិនបើកូនដើរផ្លូវខុស ឪពុកត្រូវតែធ្វើអន្តរាគមន៍ភ្លាមៗ ដើម្បីបង្វែរស្ថានភាព។
ឪពុកដែលមានចក្ខុវិស័យតូចចង្អៀតច្រើនតែដឹងពីរបៀបឱ្យកូន ៗ របស់គាត់ឆាប់រកប្រាក់ដើម្បីផ្គត់ផ្គង់គ្រួសារ។ ពួកគេមិនគិតពីរបៀបដែលកូនរបស់ពួកគេអាចអភិវឌ្ឍបន្ថែមទៀត។ ជាឧទាហរណ៍ ឪពុកជារឿយៗសង្កត់ធ្ងន់លើកូនរបស់គាត់ថាពួកគេនឹងនៅផ្ទះធ្វើស្រែចំការនៅពេលពួកគេធំឡើង។ កុមារនោះជាប់គាំងនៅជនបទរហូតមិនដឹងថាពិភពលោកធំប៉ុណ្ណាទេ។
ឪពុកខ្លះចូលចិត្តរស់នៅសុខស្រួលរកចំណូលគ្រាន់តែមួយរស់ៗ។ ជាលទ្ធផល កូនៗរបស់ពួកគេក៏ក្លាយជាមនុស្សសាមញ្ញដែរ។ ក្នុងវ័យកុមារ កុមារតែងតែឈរនៅលើស្មាឪពុករបស់ពួកគេ ដើម្បីមើលឃើញពិភពលោក។
ឪពុកខ្លះអសមត្ថភាព ពួកគេឆាប់ខឹង ហើយប្រើហិង្សាជាមួយកូន។ មិនថាកូនធ្វើអ្វីក៏មិនពេញចិត្តដែរ។ កុមារទទួលបានពិន្ទុខ្សោយ ពួកគេគិតថា ការសិក្សាគឺជាការខ្ជះខ្ជាយលុយ ហើយពិន្ទុរបស់កូនបានច្រើនជាអាទិភាព គឺពួកគេគិតថា ការមិនជាប់ចំណាត់ថ្នាក់កំពូលគឺមិនល្អទេ។
ពួកគេមានទំនោរនាំអារម្មណ៍អវិជ្ជមានពីការងារមកផ្ទះ ហើយបញ្ចេញកំហឹងមកលើកូនៗ នាំឲ្យមានជម្លោះក្នុងគ្រួសារ។ ឪពុកបែបនេះនឹងធ្វើឲ្យកូនតូចចិត្ត។ ពេលដល់កម្រិតហើយ រឿងអកុសលអាចកើតឡើង។
ពេលកូននៅក្មេងឃើញឪពុកខឹងនឹងខ្លាចមិនហ៊ានតទល់។ កូនធ្វើអ្វីក៏តែងតែឃើញមុខឪពុក។ នៅពេលដែលពួកគេឈានដល់វ័យពេញវ័យ ពួកគេក៏បានក្លាយជាមនុស្សកំសាក។
បន្ទាប់ពីរៀបការហើយ មនុស្សជាច្រើននៅតែមិនអាចមានឯករាជ្យ ហើយត្រូវពឹងលើឪពុកម្តាយដើម្បីចិញ្ចឹមជីវិត។ មូលហេតុគឺឪពុកម្តាយតែងតែជ្រៀតជ្រែកក្នុងកិច្ចការរបស់កូន ពេលកូនមិនស្តាប់ ម្តាយយំ ហើយឪពុកផ្តាច់ការផ្តល់យោបល់។ ឪពុកចង់គ្រប់គ្រងខ្លាំង កូនមិនហ៊ានធ្វើជាខ្លួនឯង។ យូរ ៗ ទៅកុមារមានទម្លាប់មិនអាចបែកចេញពីគ្រួសារ។
មុនអាយុ 18 ឆ្នាំជីវិតរបស់កុមារត្រូវបានរៀបចំដោយឪពុកម្តាយ។ បន្ទាប់ពីអាយុ 18 ឆ្នាំវាអាស្រ័យលើអ្នកក្នុងការសម្រេចចិត្ត។ កូនប្រុសអាចទទួលមរតកជំនួញរបស់ឪពុក ប៉ុន្តែបន្ទាប់ពីកូនៗបានកាន់កាប់ ពួកគេគួរតែមានវិធីសាស្រ្តគ្រប់គ្រងរបស់ពួកគេ ហើយមិនអាចស្តាប់គ្រប់អ្វីដែលឪពុកពួកគេនិយាយនោះទេ។
សរុបមក ឪពុកមានតួនាទីសំខាន់ក្នុងការអភិវឌ្ឍន៍កូន។ ប្រសិនបើឪពុកចង់ឱ្យកូនអភិវឌ្ឍខ្លួនបានល្អ គួរតែរៀនស្រូបយកអ្វីថ្មីៗ និងធ្វើអ្វីដែលផ្តល់ប្រយោជន៍ដល់កូន៕
ប្រែសម្រួល៖ វីរៈ(Knongsrok)