សូមចងចាំថាបណ្តាញសង្គមគឺជាមុខដែលជួយមនុស្សឱ្យយល់កាន់តែច្បាស់អំពីអ្នក។ ស្ត្រីឆ្លាតនឹងមិនបង្ហាញរឿង ៤ យ៉ាងខាងក្រោមលើបណ្ដាញសង្គមឡើយ។
មនុស្សជាច្រើននៅលើបណ្ដាញសង្គម ម្នាក់ៗមានជីវិតផ្ទាល់ខ្លួន ហើយមិនមានពេលខ្វល់ពីអារម្មណ៍របស់អ្នក។ ហើយមនុស្សដែលខ្វល់ពីអ្នក មិនចាំបាច់តាមដានអ្នកតាម Facebook នោះទេ។
កុំបង្ហោះនៅលើបណ្តាញសង្គម មិនថាអ្នកកំពុងមានស្នេហា រៀបការ ឬនៅលីវនោះទេ។ ទោះសប្បាយ ឬសោកសៅក៏ដោយ យកល្អគួរតែ "រក្សាទុកក្នុងចិត្ត" ខ្លួនឯង ឬចែករំលែកជាមួយមនុស្សដែលគួរឱ្យទុកចិត្ត ជាជាងការត្អូញត្អែរ និងជេរប្រមាថអ្នកដទៃជាសាធារណៈនៅលើបណ្ដាញសង្គម។
ស្នេហាកាន់តែស្ងប់ស្ងាត់ វានឹងកាន់តែរឹងមាំ និងរីករាយ។ អ្នកអាចនិយាយបានតែបីពាក្យប៉ុណ្ណោះប្រសិនបើអ្នកចង់ដោះស្រាយជម្លោះ ឬវិវាទ។ វាគ្មានន័យទេក្នុងការសរសេរពាក្យត្អូញត្អែរនៅលើបណ្ដាញសង្គមទៅកាន់មនុស្សទូទាំងពិភពលោក។ ចូរចាំថា មនុស្សប្រុសមិនចូលចិត្តមនុស្សស្រីដែលមិនចេះរក្សារឿងឯកជន។ ពាក្យសម្ដីកាន់តែច្រើន អ្នកនឹងធ្វើឱ្យអ្នកដទៃមើលងាយអ្នកកាន់តែខ្លាំង។
ស្ត្រីឆ្លាតវៃនឹងមិនដែលបង្ហោះរូបភាពអាក្រក់របស់ពួកគេ ឬអ្នកដែលនៅជុំវិញពួកគេនៅលើបណ្តាញសង្គមឡើយ។ បើមិនដូច្នេះទេ អ្នកដ៏ទៃនឹងមានការខឹងសម្បារនឹងអ្នក ហើយវិនិច្ឆ័យអ្នកថាជាអ្នកមិនដឹងគុណ ល្ងង់ខ្លៅ ឬមិនគោរពជីវិតឯកជនរបស់អ្នកដទៃ។
អ្វីដែលមានតម្លៃបំផុតចំពោះស្ត្រីគឺភាពឆើតឆាយ។ ដូច្នេះ កុំបណ្តោយឱ្យការលេងសើចមួយភ្លែតប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់អ្នក។ ចូរចាំថា កំប្លែងដែលគួរឱ្យអស់សំណើចអាចធ្វើឱ្យមនុស្សមួយចំនួនសើច ប៉ុន្តែប្រសិនបើវាធ្វើឱ្យខូចកិត្តិយសអ្នកដ៏ទៃ នោះវាគួរឱ្យអស់សំណើចណាស់។
មិនថាស្ត្រីមានទេពកោសល្យយ៉ាងណានោះទេ នាងមិនអាចចៀសវាងការលំបាកក្នុងការងារ ដូចជាសម្ពាធ និងការមិនចុះសម្រុងជាមួយមិត្តរួមការងារ/ថ្នាក់លើ។ កុំខឹងខ្លាំងពេកនៅពេលហ្នឹង កុំប្រញាប់ជេរប្រមាថក្រុមហ៊ុនតាមបណ្ដាញសង្គម។ បើមិនដូច្នោះទេអ្នកនឹង "បំផ្លាញ" ផ្លូវឆ្ពោះទៅមុខរបស់អ្នក៕
ប្រែសម្រួល៖ វីរៈ (Knongsrok)