បុរសប្រព្រឹត្តអំពើផិតក្បត់ ធ្វើឲ្យប្រពន្ធរងទុក្ខមួយរយៈ។ ប៉ុន្តែបុរសដែលមានចរិតទាំងនេះវិញ ធ្វើឲ្យមនុស្សស្រីរងទុក្ខពេញមួយជីវិតជាមួយនឹងទឹកភ្នែកស្រក់មិនឈប់។
នៅពេលដែលប្រពន្ធឈឺ បុរសជាច្រើនតែងតែមានទម្លាប់ដើរលេងជាមួយមិត្តភក្តិ។ ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីរៀបការរួច បុរសដែលមានទំនួលខុសត្រូវនឹងកាត់បន្ថយពេលវេលាដែលគាត់ចំណាយពេលចេញទៅក្រៅជាមួយមិត្តភក្តិ បែនៅផ្ទះជាមួយប្រពន្ធកូន ជាពិសេសនៅពេលដែលប្រពន្ធរបស់គាត់ឈឺ។ យ៉ាងណាក៏ដោយ មិនមែនបុរសគ្រប់រូបសុទ្ធតែមានទំនួលខុសត្រូវគ្រប់គ្រាន់ និងស្រលាញ់ថែទាំប្រពន្ធរបស់គាត់នៅពេលដែលនាងត្រូវការនោះទេ។
មនុស្សទាំងនេះចាត់ទុកស្ត្រីរបស់ពួកគេជាឧបករណ៍សម្រាប់គ្រួសារ មានតែសម្រាលកូន និងធ្វើការងារផ្ទះប៉ុណ្ណោះ ហើយគ្មានការស្រលាញ់ ឬខ្វល់ខ្វាយអ្វីសម្រាប់ពួកគេឡើយ។ មនុស្សប្រុសបែបនេះនឹងព្រងើយកន្តើយពេលប្រពន្ធឈឺ សូម្បីតែសួរពីស្ថានភាពរបស់នាង ហើយនៅតែបង្គាប់ប្រពន្ធឱ្យធ្វើម្ហូបឱ្យខ្លួន។ សកម្មភាពទាំងនេះធ្វើឱ្យស្ត្រីមានអារម្មណ៍ថាត្រូវគេបោះបង់ចោល និងវេទនារហូតដល់អស់សង្ឃឹម ។
ការចិញ្ចឹមកូនគឺជាទំនួលខុសត្រូវរួមរបស់ស្វាមី និងភរិយា។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលកូនរបស់ពួកគេខូច បុរសដែលគ្មានទំនួលខុសត្រូវជាច្រើន បានដាក់ទំនួលខុសត្រូវទាំងអស់ លើប្រពន្ធរបស់ពួកគេដោយប្រយោគថា "ម្តាយធ្វើឱ្យកូនខូច" ។ ទង្វើរបស់ស្វាមីនាងនេះមិនត្រឹមតែធ្វើឲ្យជីវិតគ្រួសារនឿយហត់ និងធ្លាក់ចុះ ហើយក្លាយជាគំរូអាក្រក់សម្រាប់កូនៗនោះទេ។
បុរសល្អគឺជាបុរសដែលមានទំនួលខុសត្រូវ ហើយតែងតែគិតគូរពីប្រពន្ធកូន។ គាត់យល់ថាកូនគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់គ្រួសារ ហើយមិនដែលដាក់បន្ទុកទាំងស្រុងលើស្មារបស់ប្រពន្ធគាត់ឡើយ។
ការសន្សំគឺជាគុណធម៌ដ៏ប្រសើរ ប៉ុន្តែបុរសណាដែលមានចិត្តល្អិតល្អន់ពេក បែរជាធ្វើឱ្យប្រពន្ធកូនវេទនាទៅវិញ។ ស្វាមីជាច្រើនតែងតែគ្រប់គ្រងរាល់ការចំណាយរបស់ប្រពន្ធរបស់ពួកគេ គ្រប់កាក់សេនក៏ត្រូវសួរ និងរិះគន់ដែរ បើមិនពេញចិត្ត។ គាត់មិនដែលជូនកាដូដល់ប្រពន្ធគាត់សូម្បីតែក្នុងថ្ងៃខួបកំណើត។
ទោះជាយ៉ាងណាក៏ដោយ មិនមែនស្ត្រីទាំងអស់មិនអាចទទួលយកប្តីដែលមានចិត្តរឹងរូសពេកនោះទេ។ ការដឹងពីរបៀបដោះស្រាយ និងផ្លាស់ប្តូរបុគ្គលិកលក្ខណៈរបស់គាត់បន្តិចម្តងៗគឺចាំបាច់ណាស់។
ប៉ុន្តែតើមនុស្សស្រីអាចសប្បាយចិត្តបានទេ បើនៅតែប្រកាន់ភ្ជាប់ប្តីបែបនេះ? ពេលគាត់ឱ្យតម្លៃលើទឹកលុយលើសអ្វីទាំងអស់ ហើយមិនឲ្យតម្លៃនិងយោបល់របស់ប្រពន្ធ។ ជាមួយនឹងបុរសដែលស្រលាញ់លុយច្រើនជាងប្រពន្ធ ថ្ងៃណាមួយគាត់នឹងក្បត់អ្នក ហើយបោះបង់អ្នកដើម្បីទទួលបានផលប្រយោជន៍របស់គាត់៕
ប្រែសម្រួលដោយ៖ វីរៈ (Knongsrok)