ស្រឡាញ់មនុស្សម្នាក់ មិនចាំបាច់ ទាល់តែទទួលបានការស្រឡាញ់ពីគេមកវិញទេ ពេលដែលអ្នក មានបេះដូងពិត មានក្ដីស្រឡាញ់ពិត អ្នកនឹងគ្មានចិត្តចង់បានអ្វីពីគេឡើយ គឺមានតែចិត្ត ដែលលះបង់ឱ្យគេតែប៉ុណ្ណោះ ...
ចិត្តស្មោះត្រង់ ការលះបង់ គឺសុំត្រឹមតែ ចង់ឃើញម្នាក់នោះមានក្ដីសុខ មានស្នាមញញឹម និងមានអ្វីៗគ្រប់យ៉ាង ទៅតាមអ្វីដែលគេត្រូវការ ... ដូចពាក្យថា ក្ដីសុខរបស់គេ គឺជាក្ដីសុខរបស់យើង សុំត្រឹមបានឃើញគេ បាននៅក្បែរ មើលថែគេ ប៉ុណ្ណឹង គឺលើសលប់ណាស់ទៅហើយ ...
អ្វីដែលយើងបានធ្វើសម្រាប់គេ មិនអាចធ្វើឱ្យគេស្រឡាញ់យើងវិញបានទេ តែវានឹងធ្វើឱ្យគេ ចងចាំយើងខ្លាំងបំផុតនៅក្នុងជីវិតរបស់គេ ...
គេនឹងនឹកឃើញយើងមុនគេ នៅពេលដែលគេបានជួបមនុស្សដទៃ
នឹកថា យើងជាមនុស្ស ដែលល្អបំផុតសម្រាប់គេ
នឹកថា យើងជាមនុស្ស ដែលយកចិត្តទុកដាក់បំផុតទៅលើគេ
នឹកថា យើងជាមនុស្ស ដែលអត់ធ្មត់ច្រើនបំផុតចំពោះគេ
នឹកថា យើងជាមនុស្ស ដែលលះបងបំផុតទៅលើគេ
នឹកថា យើងជាមនុស្ស ដែលអភ័យទោសបំផុតឱ្យគេ
នឹកថា យើងជាមនុស្ស ដែលស្មោះបំផុតសម្រាប់គេ
នឹកថា យើងជាមនុស្ស ដែលស្រឡាញ់គេមិនចាញ់អ្នកណាៗទេ
នឹកថា យើងជាមនុស្ស ដែលផ្ដល់ឱ្យគេគ្រប់យ៉ាង នៅក្បែរគេគ្រប់ពេល បើទោះជាក្នុងពេលដែលគេមិនត្រូវការ ឬមិនបានទុកយើងសំខាន់
ជាពិសេស គេនឹងចងចាំថា យើងជាមនុស្ស ដែលគេស្ដាយបំផុត នៅពេលដែលគេបាត់បង់ទៅ ...
លទ្ធផល នៃក្ដីស្រឡាញ់ ភាពស្មោះត្រង់ ការលះបង់ និងគ្រប់យ៉ាង ដែលយើងបានផ្ដល់ឱ្យគេ វានឹងក្លាយទៅជា ការចងចាំ ដ៏មានតម្លៃខ្លាំងបំផុត សម្រាប់ជីវិតរបស់គេ ...
រក្សាសិទ្ធ : www.knongsrok.com