រកឯណាបានញុំាកាហ្វេ អង្គុយគយគន់ដងអូរ! Botanica ហាងកាហ្វេបើកថ្មី បង្អួតខ្លួនយ៉ាងឆើតឆាយនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី

បើនិយាយពីអាជីវកម្មហាងកាហ្វេនៅប្រទេសកម្ពុជាយើង ឃើញថាប៉ុន្មានឆ្នាំចុងក្រោយមកនេះ ហាក់មានសន្ទុះច្រើនណាស់ ដោយមានហាងជាច្រើនបើកជាបន្តបន្ទាប់ទៅតាម Concept ផ្សេងៗគ្នា។ តែបើក្រឡេកមកមើល ហាងកាហ្វេដងអូរ Botanica នេះវិញ គឺគួរឲ្យចាប់អារម្មណ៍មែនទែន ដោយក្រៅពីមានការរៀបចំហាងយ៉ាងស្រស់ស្អាត ទេសភាពនៅទីនោះទៀតសោតគឺថាប្លែកភ្នែកតែម្តង ដោយអំឡុងពេលញុំាកាហ្វេបណ្តើរ យើងអាចអង្គុយគយគន់ទេសភាពដងអូរបែបព្រៃភ្នំ រួមជាមួយនឹងអាកាសធាតុត្រជាក់ស្រេប ដែលរឹតតែបង្កើនភាពស្រស់ស្រាយ និងសក្តិសមបំផុតសម្រាប់អ្នកស្រឡាញ់ធម្មជាតិ។ ចំពោះសេវាកម្មវិញអេតមីនសូមអោយ 10/10 ព្រោះហាងមួយនេះបានសម្រិតសម្រាំងនូវកាហ្វេល្អពិតៗ ដែលមានគុណភាព និងរសជាតិឆ្ងាញ់ រីឯសេវាកម្មរហ័សទាន់ចិត្ត មិនធ្វើឲ្យភ្ញៀវដែលទៅខកបំណងនោះឡើយ។

1

2

3

4

គួរបញ្ជាក់ផងដែរថា ហាងកាហ្វេដងអូរ Botanica ក៏មានលក់អាហារសម្រន់ និងមានកន្លែងសម្រាប់ជួលបោះតង់ សម្រាប់ភ្ញៀវដែលចង់ស្នាក់នៅផងដែរ។ ចំពោះទីតាំងមានភាពងាយស្រួលរក ដោយមានចម្ងាយត្រឹមតែ1km ប៉ុណ្ណោះ ពីវិមានឯករាជ្យក្រុងសែនមនោរម្យ។ ដូច្នេះប្រសិនបើអ្នកទាំងអស់គ្នា មានឳកាសបានទៅលេងខេត្តមណ្ឌលគីរី កុំភ្លេចចូលសាកហាងកាហ្វេប៉ែកឦសានមួយនេះផងណា៎ អេតមីនធានាថាចូលហើយដឹងតែជាប់ចិត្តម៉ង!

ចំពោះពត៌មានបន្ថែម អាចទំនាក់ទំនងលេខទូរស័ព្ទ៖ 093 365 788

https://maps.app.goo.gl/sH3v8RdTMDEsLr9k8?g_st=ic

5

6

7

8

9

309500944_2247303755433157_2644192346451256494_n

រក្សាសិទ្ធដោយ៖ ក្នុងស្រុក

រៀបរៀងដោយ៖ ឡុងស្រីណុច