ផ្កាសាគូរ៉ាខ្មែរ មានឈ្មោះពិតថា ផ្កាជម្ពូទេព កំពុងតែរីកស្គុះស្គាយទាក់ទាញអារម្មណ៍អ្នកចូលចិត្តថតរូបខ្លាំង

ឱ្យតែដល់ខែកុម្ភៈ និងដើមខែមីនា ជារៀងរាល់ឆ្នាំ ផ្កាសាគូរ៉ាខ្មែរជាច្រើនដើមនៅម្ដុំសួនច្បារមាត់ទន្លេ តែងតែរីកស្គុះស្គាយ បង្អួតសម្រស់ដ៏ស្រស់ស្អាត​ គ្រាន់តែឃើញហើយនាំអារម្មណ៍អ្នកចូលចិត្តថតរូប​ទៅថតរូបកម្សាន្តដែរ។

ការពិតទៅ ឈ្មោះផ្កាសាគូរ៉ា គឺជាផ្កាមួយប្រភេទមានសោភណ្ឌភាពស្រស់ស្អាតខ្លាំង មានដើមកំណើតនៅឯប្រទេសជប៉ុន ហើយផ្កានេះរីកនៅអំឡុងពេលរដូវផ្ការីក គិតចាប់ពីខែមករារហូតដល់ខែមេសាផ្ទាល់តែម្ដង។

តែសម្រាប់ផ្កាសាគូរ៉ាខ្មែរ ដែលខ្មែរយើងនិយមហៅតៗគ្នានេះ ការពិតវាមិនមែនឈ្មោះផ្កាសាគូរ៉ាទេ ព្រោះផ្កានេះដាំបានត្រឹមនៅក្នុងប្រទេសជប៉ុន ឬប្រទេសដែលមានអាកាសធាតុអំណោយផលប៉ុណ្ណះ តែសម្រាប់ប្រទេសកម្ពុជាយើងវិញ ការពិតផ្កានេះមានឈ្មោះពិតថា ផ្កាជម្ពូទេព ដែលវាមានផ្កា និងរូបរាងស្រដៀងផ្កាសាគូរ៉ាជប៉ុនដែរ ដោយមានដាំដុះនៅប្របមាត់ទន្លេ ហើយក៏កំពុងតែរីកស្គុះស្គាយស្រស់ស្អាត និងទាក់ទាញចំណាប់អារម្មណ៍អ្នកចូលចិត្តថតរូបយ៉ាងខ្លាំង។

គួរឱ្យដឹងផងដែរថា ផ្កាសាគូរ៉ាខ្មែរ មានឈ្មោះពិតថា ផ្កាជម្ពូទេព នេះក៏មានអាយុកាលផ្ការីកខ្លីមិនខុសពីសាគូរ៉ាជប៉ុនឡើយ ដូច្នេះកុំឱ្យវារីក ឬរោយទាន់ អាក់ខានបានទស្សនារូបភាពដ៏ស្រស់ត្រកាលនេះកុំភ្លេចនាំគ្នាទៅទស្សនា និងថតរូបលេងទុកជាអនុស្សាវរីយ៍ផង ៕

4

2

1

3

៤

275937137_1411861852594984_1409794590316513074_n

275860211_1411861682595001_2367579840872022247_n

275886587_1411861225928380_2433282261878300773_n

275783657_1411861265928376_8099786803878386354_n

275841941_1411861295928373_7192051908195985156_n

275936831_1411861092595060_1353242945260283110_n

275848965_1411861769261659_1894452671089627477_n

275785582_1411862789261557_2200801542421748502_n

275774669_1411862852594884_8854794307478834734_n

275937027_1411862242594945_4500626831727007305_n

ប្រភពរូបភាព៖ ទេសចរណ៍ក្នុងស្រុក & Ma Lin

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក