ពេលនេះអ្នកកំពុងតែ អស់សង្ឃឹម និងបាក់ទឹកចិត្ត ចង់បោះបង់គ្រប់យ៉ាងចោលមែនទេ? ចូរមកអានអត្ថបទនេះសិន ហើយចាំគិតបន្តទៀត …

ពេលនេះអ្នកកំពុងតែ អស់សង្ឃឹម និងបាក់ទឹកចិត្ត ចង់បោះបង់គ្រប់យ៉ាងចោលមែនទេ? ចូរមកអានអត្ថបទនេះសិន ហើយចាំគិតបន្តទៀត ...

ខ្ញុំដឹងថាអ្នក ពិតជាពិបាកទទួលយក និងប្រឈមមុខជាមួយនឹងរឿងរ៉ាវមួយចំនួនខ្លាំងណាស់ មួយរយៈនេះ។

ខ្ញុំដឹងថាអ្នក ពិតជាហត់នឿយខ្លាំងជាមួយនឹងគ្រប់រឿងនៅក្នុងជីវិតនេះ។

ខ្ញុំដឹងថាអ្នក ពិតជា ឈឺចាប់ ខូចចិត្ត និងអស់សង្ឃឹមខ្លាំងណាស់ ក្នុងរយៈពេលចុងក្រោយនេះ។

ខ្ញុំដឹងថាអ្នក​ ពិតជាចង់បោះបង់អ្វីៗគ្រប់យ៉ាងចោលទាំងអស់នៅក្នុងពេលនេះ។

ខ្ញុំដឹងថា សូម្បីតែដង្ហើមដកចេញចូល ក៏ធ្វើឱ្យអ្នកមានអារម្មណ៍ថា ហត់នឿយនឹងវាដែរ។

ខ្ញុំដឹងថាអ្នក មិនចង់បន្ត ឬចាប់ផ្ដើមអ្វីទៀតឡើយក្នុងពេលនេះ។

ខ្ញុំដឹងគ្រប់យ៉ាង នៃអារម្មណ៍របស់អ្នក ព្រោះខ្ញុំក៏ធ្លាប់បានឆ្លងកាត់នូវអារម្មណ៍អស់ទាំងនេះដូចគ្នា តែខ្ញុំចង់សុំឱ្យអ្នករឹងមាំ រឹងប៉ឹង និងត្រឡប់មកគិតវិជ្ជមានឡើងវិញម្ដងទៀត គិតដល់រឿងល្អៗ

ដែលបានកើតឡើងក្នុងជិវិតអ្នក គិតដល់មនុស្សល្អៗ ដែលបានចូលមកក្នុងជិវិតរបស់អ្នក គិតដល់គ្រប់យ៉ាង ដែលអ្នកបានសមតាមបំណងកន្លងមក ហើយគិតដល់បញ្ហាដែលបានកើតឡើងទាំងនោះ គិតដល់អារម្មណ៍មិនល្អទាំងនេះ គិតថា វាគឺជាមេរៀន និងជាកម្លាំងចិត្តដ៏ខ្លាំង សម្រាប់អ្នកក្នុងការតស៊ូ ជម្នះសម្រាប់ជីវិតរបស់អ្នកនៅក្នុងពេលនេះ។

52446252_289495551721705_7853882866545983488_n

មិនខ្វះទេ មនុស្សដែលចង់បោះបង់ខ្លួនឯងចោល ហើយគេក៏ធ្វើពិតមែន តែតិចណាស់ មនុស្សដែលនៅតែរឹងមាំ ហើយខិតខំប្រឹងប្រែង ដើម្បីជម្នះ ភាពទន់ជ្រាយនេះ ហើយពួកគេក៏ធ្វើបានដូចគ្នា ពួកគេក៏បានជួបជីវិតមួយដែលល្អប្រសើរបំផុត បន្ទាប់ពីគេ អាចយកឈ្នះនូវបញ្ហា រឿងរ៉ាវគ្រប់យ៉ាង ក្នុងកាលៈទេសៈ និងអារម្មណ៍ដែលអស់សង្ឃឹម។

មិនបាច់ចង់ស្លាប់ទេ ព្រោះជីវិតមនុស្សយើង មុននឹងក្រោយគង់តែស្លាប់ គ្រាន់តែយូរ ឬឆាប់តែប៉ុណ្ណោះ តែបើអ្នកស្លាប់ហួស ហើយចង់រស់មកវិញគឺវាមិនអាចឡើយ ព្រោះជីវិតនេះមិនអាចមានជាលើកទីពីរ ឬមានជាតិមុខដូចពាក្យគេថា តែបើទោះជាអ្នកអាចចាប់ជាតិមកវិញ ក៏វាមិនមែនជាអ្នកដូចពេលនេះដែរ។

មានជីវិត មិនថាជួបទុក្ខ មានបញ្ហាបែបណាទេ គឺយើងសុទ្ធតែមានជម្រើសសម្រាប់ជ្រើសជានិច្ច ជម្រើសមានពីរសម្រាប់ជ្រើស ព្រមប្រឈមមុខដោះស្រាយ ឬក៏ក្រវែងវាចោល។

រឿងខ្លះ បញ្ហាខ្លះ វាមិនមែនជាបញ្ហាធំដុំទេ តែអ្នកខ្លួនឯងទៅវិញទេ ដែលចេះតែគិតថាវាវេទនាណាស់នោះ អ្នកខ្លះគេជួបទុក្ខជាងយើងផង គេនៅតែប្រឈមមុខ មិនព្រមចុះចាញ់ សូមចងចាំថា បញ្ហា គឺស្ថិតនៅលើយើងខ្លួនឯង​ មិនមែនលើរឿងដែលកើតឡើង ឬព្រោះអ្នកណានោះឡើយ៕

52956986_294103227927604_6610588425328263168_n

ក្នុងស្រុកសូមរក្សាសិទ្ធ