មនុស្សស្រីមានតែ ៣ ចំណុចនេះ ធានាថាគូស្នេហ៍ស្រឡាញ់ស្ទើរលេប បាត់មុខមិនបានឡើយ

សម្រស់អាចជាភាពទាក់ទាញដំបូងបំផុត នៅពេលដែលបុរសក្រឡេកមើលមនុស្សស្រីម្នាក់ជាលើកដំបូង ហើយក៏ជាមន្តស្នេហ៍ ដែលអាចទាក់ចិត្តឱ្យបុរសម្នាក់នោះ ស្រឡាញ់អ្នកបានយ៉ាងងាយផងដែរ។ ប៉ុន្តែយ៉ាងណាមិញ បើមានត្រឹមរូបសម្រស់ខាងក្រៅ គឺមិនអាចចងចិត្តបុរសម្នាក់នោះឱ្យងប់ស្រឡាញ់អ្នកបានយូរអង្វែងឡើយ ដូច្នេះ មនុស្សស្រីត្រូវតែមានឱសថទិព្វ៣ចំណុចខាងក្រោមនេះរួមផ្សំបន្ថែមទៀត ទើបអាចចងចិត្តគូស្នេហ៍បាន។

១. ទន់ភ្លន់ សុភាពរាបសារ

ភាពទន់ភ្លន់ អាចជាចរិតលក្ខណៈដែលមើលទៅរាងចាស់កម្រិលបន្តិចមែន តែជាក់ស្ដែង ភាពទន់ភ្លន់ ដែលមើលទោះសុភាពរាបសារ គឺជាអាវុធដ៏ទាក់ទាញបំផុត ដែលអាចគ្រប់ដណ្ដប់លើដួងចិត្តបុរស នេះជាវិធីសាស្ត្រទន់បង្ក្រាបរឹង ដែលមនុស្សស្រីគប្បីត្រូវតែមាន ដូចពាក្យចាស់តែងពោលថា ទន់ភ្លន់ តែកុំទន់ជ្រាយ។ ច្បាស់ណាស់ថា ភាពទន់ភ្លន់របស់មនុស្សស្រី ជាកាយវិការដ៏រស់រវើក ដែលធ្វើឱ្យបុរសៗជាប់ចិត្ត ដិតក្នុងក្រសែភ្នែកគ្រប់ពេលវេលា។

១

២. បែបស៊ិចស៊ី បង្ហាញភាពក្ដៅរោលរាល

ដ្បិតថាជាស្ត្រីមានចរិតលក្ខណៈបែបសុភាពរាបសារ តែយ៉ាងណាមិញ ជាស្ត្រីសម័យនេះ ក៏ត្រូវតែចេះរៀបចំ តុបតែងខ្លួនឱ្យមើលទៅទាក់ចិត្ត ទាក់ភ្នែក ដែលអាចឆក់យកដូងចិត្តបុរសដែលជាដៃគូឱ្យងប់លង់ផងដែរ។ មនុស្សប្រុសភាគច្រើនគឺចូលចិត្តមនុស្សស្រីដែលមើលទៅស៊ិចស៊ី ការតុបតែងខ្លួនបែបទាន់សម័យ ដែលក្រឡេកឃើញគឺមិនអាចធ្មេចភ្នែកបានឡើយ។ ប៉ុន្តែទោះជាយ៉ាង ក៏ការតុបតែងខ្លួនរបស់អ្នកមិនត្រូវហួសហេតុពេលទេ ព្រោះបើបង្ហាញភាពស៊ិចស៊ីជ្រុលខ្លាំងពេក មនុស្សប្រុសងាយនឹងមាក់ងាយ និងគិតម៉ៃថាអ្នកជាស្រីមិនល្អមិនខានឡើយ។

២

៣. មានភាពក្លាហាន និងម៉ឹងម៉ាត់

ប្រាកដណាស់ថា ភាពក្លាហាននឹងបង្ហាញពីលក្ខណៈសម្បត្តិដ៏អស្ចារ្យរបស់អ្នក ទោះបីអ្នកជាមនុស្សស្រីក៏ដោយ ប៉ុន្តែភាពក្លាហានវាគឺជាអានុភាពដ៏មហិមារដែលធ្វើឱ្យមនុស្សប្រុសជាច្រើនតែងតែចាប់អារម្មណ៍ចំពោះអ្នក។ ដូច្នេះ បន្ថែមពីលើភាពក្លាហាន អ្នកត្រូវតែជាមនុស្សដែលមានភាពម៉ឹងម៉ាត់ មត់ចត់ ប្រាកដប្រជា ជាពិសេសគឺ ត្រូវមានជំនឿចិត្តយ៉ាងមុតមាំចំពោះខ្លួនឯងផងដែរ។

លើសពីនេះ ក្រៅពីចំណុចទាំង៣ខាងលើបង្ហាញថាអ្នកមានមន្តស្នេហ៍ដ៏អស្ចារ្យហើយនោះ វាក៏បង្ហាញពីឯករាជ្យភាពដែលអ្នកមានចំពោះជីវិតរបស់អ្នកផងដែរ។ ដូច្នេះ មនុស្សស្រីមិនអាចខ្វះ៣ចំណុចនេះបានឡើយ ព្រោះនេះគឺជាចំណុចដែលទាក់ទាញបំផុតរបស់អ្នកហើយ៕

អត្ថបទ ៖ មនុស្សចុងក្រោយ / ក្នុងស្រុកសូមរក្សាសិទ្ធិ