ជ្រើសរើសរូបភាពខាងក្រោមណាមួយដែលអ្នកពេញចិត្ត បន្ទាប់មកសូមទៅមើលចម្លើយទាំងអស់គ្នាដើម្បីដឹងថាជាតិមុនអ្នកបានសាងកម្មផលអ្វីខ្លះ?
A.រូបទី ១
ក្នុងជីវិតមុនរបស់អ្នក អ្នកត្រូវឆ្លងកាត់កំឡុងពេលនៃភាពឯកា ត្រូវបានគេបដិសេធ មិនអើពើ ពីមនុស្សដែលអ្នកស្រលាញ់។ ដូច្នេះហើយក្នុងជីវិតនេះ អ្នកប្រាថ្នារស់នៅក្នុងក្តីស្រលាញ់របស់មនុស្សជុំវិញខ្លួន ដោយតែងតែព្យាយាមមើលឃើញពីភាពល្អចំពោះមនុស្សគ្រប់គ្នា មិនថាគេប្រព្រឹត្តអាក្រក់ដាក់អ្នកយ៉ាងណានោះទេ។ អ្នកព្យាយាមរក្សាទំនាក់ទំនងដែលមិនស្ថិតស្ថេរទាំងនោះ ដើម្បីកុំឱ្យអ្នកលែងមានអារម្មណ៍ឯកោ ទោះបីជាអ្នកឈឺចាប់ក៏ដោយ។
B.រូបទី ២
ក្នុងជីវិតអតីតកាលរបស់អ្នក អ្នកបានធ្វើការសម្រេចចិត្តខុស ហើយបានបង្កផលវិបាកដែលមិនអាចគណនាបានសម្រាប់ខ្លួនអ្នក និងប៉ះពាល់ដល់អ្នកដែលនៅជុំវិញអ្នកទាំងផ្លូវកាយ និងផ្លូវចិត្ត។ ដូច្នេះហើយ ក្នុងមួយជីវិតនេះ អ្នកបាត់បង់ទំនុកចិត្តលើខ្លួនឯង ដែលកើតចេញពីការភ័យខ្លាច និងស្ទាក់ស្ទើរក្នុងការធ្វើអ្វីៗគ្រប់យ៉ាង និងតែងតែខ្វល់ខ្វាយថាតើអ្នកបានធ្វើកំហុសធ្ងន់ធ្ងរ ថាតើអ្នកនឹងប៉ះពាល់ដល់អ្នកដទៃ ឬ អត់។ ដោយសារតែការពន្យារពេល និងភាពមិនច្បាស់លាស់នេះ អ្នកនឹងបាត់បង់ឱកាសដ៏មានតម្លៃជាច្រើនដែលចូលមកក្នុងជីវិតរបស់អ្នក។
C.រូបទី៣
ក្នុងជីវិតមុនរបស់អ្នក អ្នកត្រូវបានក្បត់ដោយមនុស្សដែលអ្នកទុកចិត្តខ្លាំងបំផុត។ ការក្បត់នេះបានបន្សល់ទុកនូវស្លាកស្នាមដ៏ធំមួយនៅក្នុងចិត្តរបស់អ្នក ធ្វើឱ្យអ្នកបាត់បង់ជំនឿលើមនុស្សក្នុងជីវិតនេះ។
អ្នកតែងតែមានអារម្មណ៍សង្ស័យ ពិបាកបើកចិត្ត និងមិនចូលចិត្តចែករំលែកគំនិតរបស់អ្នកជាមួយអ្នកដទៃនោះឡើយ។ វាតែងតែដិតដាមក្នុងចិត្តរបស់អ្នកថា ប្រសិនបើអ្នកប្រាប់អាថ៌កំបាំងទាំងអស់ទៅកាន់អ្នកដទៃ តើនឹងមាននរណាម្នាក់ចាក់អ្នកពីក្រោយ ឬ ក្បត់ការទុកចិត្តរបស់អ្នកដែរឬទេ។ ដោយសារតែហេតុផលនេះហើយ អ្នកតែងតែរស់នៅក្នុងការថប់បារម្ភ, ការរំពឹងទុកខ្ពស់ និងភាពឯកកោ៕
ប្រភព៖ បរទេស