ខាងក្រោមនេះគឺជាទេពធីតារដូវតាមរដូវទាំង៤នៅក្នុងធម្មជាតិ ហើយប្រសិនបើអ្នកចង់ដឹងអោយបានកាន់តែច្បាស់ថាអ្នកគឺជាមនុស្សធាតុអ្វី អ្នកអាចរើសទេពធីតា១វដែលអ្នកស្រឡាញ់ បន្ទាប់មកសូមទៅអានចម្លើយទាំងអស់គ្នា!
១.ទេពធីតារដូវស្លឹកឈើជ្រុះ
ចិត្តទូលាយ មានគំនិតច្នៃប្រឌិត អត់ធ្មត់ អ្នកជាអ្នកបង្កើតសន្តិភាព ទទួលបានការកោតសរសើរពីមនុស្សជាច្រើន។ អ្នកជឿជាក់លើភាពល្អរបស់មនុស្ស អ្នកពូកែដោះស្រាយបញ្ហា និងមានសមត្ថភាពយល់ចិត្ត។ ចំណុចតែមួយគត់ដែលអ្នកត្រូវផ្លាស់ប្តូរគឺ មិនគួរទទួលយកយោបល់ដែលមិនសមហេតុផលពីអ្នកដទៃ។
២.ទេពធីតារដូវរងារ
អ្នកជាមនុស្សអាថ៌កំបាំង តែងតែបញ្ចេញភាពស្ងៀមស្ងាត់ ព្រងើយកន្តើយ និងចិត្តត្រជាក់បន្តិច។ អ្នក មិនដែលលាតត្រដាងពីរឿងអ្វីឡើយ ដោយតែងតែស្ងៀមស្ងាត់ ចាំសង្កេត និងរៀនយកបទពិសោធន៍។ អ្នកជាមនុស្សមានគំនិតច្នៃប្រឌិត ស្រមើស្រមៃ និងមានទស្សនៈប្លែកពីគេលើបញ្ហាជាច្រើនក្នុងជីវិត។ ទោះជាយ៉ាងណាក៏ដោយ ពេលខ្លះអ្នកអសកម្មពេក ស្ងប់ស្ងាត់ពេក ដូច្នេះអ្នកតែងតែខកខានឱកាស និងពេលវេលាល្អក្នុងជីវិត។
៣.ទេពធីតារដូវផ្ការីក
អ្នកមានមហិច្ឆតាច្រើន ហើយក៏មានសមត្ថភាពក្នុងការបង្កើតទំនាក់ទំនង និងជំរុញទឹកចិត្តអ្នកដទៃ។ អ្នកតែងតែបញ្ចេញភាពទាក់ទាញដែលមិនអាចប្រកែកបានរបស់អ្នក។ អ្នកគឺពូកែរៀបចំ និងមានគោលបំណងច្បាស់លាស់។ ភាពទន់ខ្សោយរបស់អ្នកគឺការងប់ងល់នឹងអំណាច និងកិត្តិនាមខ្លាំងពេក ឬមិនអើពើនឹងព័ត៌មានលម្អិត ដូច្នេះវាងាយនឹងបរាជ័យ។
៤.ទេពធីតារដូវក្តៅ
ស្មោះត្រង់ ម៉ឺងម៉ាត់ រឹងមាំ នោះហើយជារូបអ្នក ម្យ៉ាងទៀតអ្នកថែមទាំងជាមនុស្សឈ្លាសវៃ មានស្មារតីល្អ តែងតែចង់ការពារអ្នកដ៏ទៃ និងចេះលះបង់ប្រយោជន៍ខ្លួន ដើម្បីប្រយោជន៍រួម។ ទោះយ៉ាងណាក៏ដោយ អ្នកគឺឆេវឆាវពេក ងាយបង្ករឿង ហើយជារឿយៗធ្វើសកម្មភាពដោយអន្ទះសារ។ អ្នកត្រូវប្រយ័ត្នប្រយែងកុំឲ្យគេយកចំណេញ និងកុំឲ្យកំហឹងគ្រប់គ្រងអ្នកអោយសោះ ព្រោះវាអាចនាំឲ្យមានលទ្ធផលមិនគាប់ចិត្ត៕
ប្រភព ៖ បរទេស