ផ្នែកនៃមុខម្ហូបដែលអ្នកចូលចិត្ត រៀបរាប់ថាអ្នកជាមនុស្សកំប្លែង ឬ អត់

មនុស្សយើងតែងតែមានចំណង់ចំណូលចិត្តខុសៗគ្នា តួយ៉ាងសូម្បីតែការញុំាម្ហូបក៏មិនដូចគ្នាដែរ។ ចុះប្រសិនបើគេអោយអ្នកជ្រើសរើស ក្នុងការញុំាម្ហូប ក្នុងមួយចានខាងក្រោមនេះ តើអ្នកនឹងជ្រើសរើសញុំាអាហារមួយណា!

1

A. ផ្លែឈើ

ពេលធ្វើការគឺពិតជាម៉ឺងម៉ាត់ មិននិយាយលេង ប៉ុន្តែក្នុងជីវិតប្រចាំថ្ងៃ ភ្លាមៗអ្នកក៏ក្លាយជាតារាកំប្លែង។ ការលេងសើចរបស់អ្នកគឺក្លែងក្លាយបន្តិច ប៉ុន្តែជំនាញសម្ដែងរបស់អ្នកល្អណាស់ ដូច្នេះមនុស្សរីករាយនឹងភាពសប្បាយ ដែលអ្នកនាំយកមកជំនួសអោយការព្យាយាមលាតត្រដាងការពិត។

2

B. បន្លែ

អ្នកមិនអាចធ្វើពុតជាកំប្លែងបានទេ ព្រោះអ្នកមានចិត្តធ្ងន់ និងចាស់ទុំ។ អ្នកខំរៀន ខំប្រឹងធ្វើការចង់មានទំនាក់ទំនងជាមួយនឹងការលេងសើចគឺមិនអាចទៅរួចទេសម្រាប់អ្នក។

3

C. នំបុ័ង

គំនិតចម្លែក និងរំខានរបស់អ្នកតែងតែធ្វើឱ្យមនុស្សសើច ឬ អ្នកមិនចង់និយាយលេងសើចទេ ប៉ុន្តែរបៀបនិយាយដោយចៃដន្យធ្វើឱ្យអ្នកដទៃយល់ថាវាជារឿងគួរឱ្យអស់សំណើច។ រូបរាងរបស់អ្នកហាក់ដូចជារម្យទម តាមពិតវាគួរឱ្យអស់សំណើចណាស់។ ចំណុចនេះប្រហែលជាអ្នកមិនដឹងខ្លួនទេ។

4

D. សាច់

អ្នកគឺជាអ្នកពូកែនិយាយកំប្លែង។ ក្នុងករណីណាក៏ដោយអ្នកអាចធ្វើឱ្យមនុស្សសើចបានដែរ។ គ្រាន់តែរឿងធម្មតា ប៉ុន្តែតាមរយៈអ្នកនិយាយ រឿងនោះនឹងក្លាយជារឿងកំប្លែងភ្លាម៕

5

ប្រភព ៖ បរទេស