ជ្រើសរើសផ្កា១ ដើម្បីបើកបង្ហាញការពិត ពីចរិតអ្នកពេលនៅជាមួយសង្សារ

ជាធម្មតាពេលនៅជាមួយអ្នកដទៃ គឺតែងតែខុសគ្នាពីពេលដែលនៅជិតមនុស្សខ្លួនស្រឡាញ់ហើយ! យ៉ាងណាមិញ អ្នកអាចជ្រើសរើសផ្កាដែលអ្នកចូលចិត្តខាងក្រោម វានឹងប្រាប់ពីចរិតពិត ពេលអ្នកនៅជាមួយអ្នកដទៃ ឬ សង្សារ !

1

A.ចម្លើយ ១

-ជាមួយអ្នកដទៃ៖

អ្នកជាមនុស្សរួសរាយរាក់ទាក់ ស្លូតបូត ប៉ុន្តែស្ងប់ស្ងាត់ល្អមិនចូលចិត្តបង្ហាញ ឬ និយាយច្រើនពីខ្លួនឯង។ អ្នកអាចផ្លាស់ប្តូរខ្លួនអ្នកឱ្យសមនឹងហ្វូងមនុស្ស តែទោះយ៉ាងណាក៏អ្នកនៅតែរក្សាបុគ្គលិកជាលក្ខណៈខ្លួនឯង។

-ជាមួយគូស្នេហ៍៖

អ្នកជាមនុស្សមានសុជីវធម៌ ហើយនៅពេលដែលអ្នកបានសម្រេចចិត្តជ្រើសរើសនរណាម្នាក់ជាសង្សារហើយ អ្នកនឹងយកចិត្តទុកដាក់ខ្លាំង ម៉ឺងម៉ាត់ និងប្តេជ្ញាចិត្ត លះបង់ចំពោះគេ។

2

B.ចម្លើយ ២

-ជាមួយអ្នកដទៃ៖

អ្នកជាមនុស្សដែលងាយយល់ ចេះលេងសើច និងស្វាហាប់។ ធម្មជាតិរបស់អ្នកគឺចម្រុះ អ្នកក៏មានចិត្តទូលាយ និងមានឆន្ទៈមើលរំលងកំហុសអ្នកដទៃ ហើយចេះអត់ឱន។

-ជាមួយគូស្នេហ៍៖

អ្នកពិតជាពិបាក និងមានៈក្នុងរឿងស្នេហា។ មិនថាអ្នកចូលចិត្តវាប៉ុណ្ណាក៏ដោយ ក៏អ្នកមិនបង្ហាញអារម្មណ៍របស់អ្នកខ្លាំងពេកដែរ។ អ្នកតែងតែធ្វើជាមនុស្សចិត្តត្រជាក់ ហើយព្យាយាមគ្រប់គ្រងក្នុងទំនាក់ទំនងដោយស្ងៀមស្ងាត់។

3

C.ចម្លើយ ៣

-ជាមួយអ្នកដទៃ៖

អ្នកគឺជាអ្នកមានភាពស៊ីជម្រៅ មានការយល់ដឹង អ្នកមានទំនោរសង្កេត និងស្តាប់ច្រើនជាងនិយាយ។ អ្នកមានទេពកោសល្យភាពជាអ្នកដឹកនាំ ដែលមនុស្សជាច្រើនជឿជាក់។

-ជាមួយគូស្នេហ៍៖

អ្នកជាមនុស្សដែលផ្តល់កម្លាំងចិត្តក្នុងរឿងស្នេហា តែងតែព្យាយាមចុះសម្រុងជាមួយដៃគូរ។ អ្នកអាចផ្លាស់ប្តូរខ្លួនអ្នក និងសម្របខ្លួនទៅនឹងគូរស្នេហ៍របស់អ្នក។ អ្នកចូលចិត្តចែករំលែក និងដឹងពីរបៀបគោរពមនុស្សដែលអ្នកស្រលាញ់។

4

D.ចម្លើយ ៤

-ជាមួយអ្នកដទៃ៖

អ្នកប្រៀបដូចជាថ្មដ៏តូច ចចេស និងរឹងរូស។ បុគ្គលិកលក្ខណៈរបស់អ្នកគឺជាមនុស្សនៅមិនចេះស្ងៀម តែពូកែ។ អ្នកមិនខ្វល់ថាអ្នកដទៃគិតយ៉ាងណាចំពោះអ្នកទេ អ្នកច្រើនតែរស់នៅដោយមិនខ្វល់ខ្វាយ និងព្រងើយកន្តើយចំពោះអ្នកដទៃ។

-ជាមួយគូស្នេហ៍៖

អ្នកគឺជាដៃគូដ៏គួរឱ្យទុកចិត្តក្នុងស្នេហា។ អ្នកតែងតែគាំទ្រ អមដំណើរ និងលើកទឹកចិត្តគូរស្នេហ៍របស់ខ្លួន។ អ្នកមានភាពចាស់ទុំ មានស្ថេរភាព និងជាគំរូដ៏ល្អឥតខ្ចោះ និងគួរឱ្យកោតសរសើរសម្រាប់ដៃគូរបស់អ្នកធ្វើតាម។ អ្វីដែលសំខាន់គឺពួកគេពិតជាគោរព និងកោតសរសើរអ្នកយ៉ាងខ្លាំង៕

5

ប្រភព ៖ បរទេស