មូលហេតុចម្បងនាំឱ្យក្រូចចិន ក្លាយជានិមិត្តរូបសម្រាប់ចូលឆ្នាំចិន

ក្នុងចំណោមលក្ខណៈជានិមិត្តរូបជាច្រើនដែលឆ្លាក់ចេញពីប្រពៃណីចិន ដើម្បីអបអរចូលឆ្នាំថ្មីគឺរួមមានការជូនក្រូចចិនដែលមានរសជាតិផ្អែមទៅកាន់គ្នា។ ក្រូចចិនគឺជាផ្លែឈើសម្រន់សំខាន់មួយ ដែលយើងត្រូវមាននៅផ្ទះ សម្រាប់រដូវកាលចូលឆ្នាំថ្មី។ ហើយប្រហែលជាមានមនុស្សជាច្រើនមិនបានដឹងពីសារៈសំខាន់នៃផ្លែក្រូចចិនទាំងនេះទេ!

ដូចគ្នានឹងសុភាសិតជាច្រើនផ្សេងទៀត ដែលតំណាងមកពីវប្បធម៌ចិន ការដាក់បញ្ចូលផ្លែក្រូចជាផ្លែឈើសំខាន់សម្រាប់ឆ្នាំថ្មី គឺបានមកពីបរិបទប្រវត្តិសាស្ត្រមួយចំនួន ដែលថាក្រូចចិនត្រូវបានដាំដុះជាផ្លែឈើបុរាណនៅក្នុងប្រទេសចិន ដែលមានតម្លៃខ្ពស់ ហើយជាញឹកញាប់ត្រូវបានគេបង្ហាញជាការគោរពចំពោះភ្ញៀវនៃព្រះរាជវាំងចក្រពត្តិ។

1

ក្នុងរជ្ជកាលនៃរាជវង្សហាន (២២១-២០៦ មុនគ.ស) ក៏មានមន្ត្រីម្នាក់ដែលត្រូវបានគេចាត់អោយធ្វើបទបង្ហាញក្រូចនៅក្នុងរាជវាំង។ ក្នុងនោះក្រូចចិន ត្រូវបានគេសំដៅថាជា ( ជូស៊ី gat zi 桔子) ជាភាសាចិនកាតាំង ដែលមានន័យថា សេចក្តីសុខ។ ការជំនួសតួអក្សរដំបូងនីមួយៗដោយផ្លាស់ប្តូរគ្នា ក្រូចចិនត្រូវបានគេមើលឃើញថាមានអត្ថន័យនៃការនាំសំណាងល្អ។

វាក៏មានសារៈសំខាន់ជាប្រពៃណីផងដែរ សម្រាប់អ្នកដែលមានវ័យចំណាស់ក្នុងការផ្តល់ក្រូចចិនដល់អ្នកដែលក្មេងជាងពួកគេ ជាពិសេសកុមារ ក្រុមគ្រួសារ និងមិត្តភក្តិ ដើម្បីជាមធ្យោបាយនាំសំណាងដល់ពួកគេនៅពេលទៅលេងគ្នាទៅវិញទៅមក។

2

ម៉្យាងវិញទៀត ការបកប្រែពាក្យក្នុងគ្រាមភាសាកុកងឺក៏ទាក់ទងនឹងផ្លែក្រូចផងដែរ ជាពិសេសសម្រាប់បុណ្យចូលឆ្នាំចិន។ ដោយពាក្យក្រូចចិន (ជូស៊ី júzi 橘子) ក៏មានភាពស្រដៀងគ្នានឹងពាក្យដូចគ្នាសម្រាប់មាស, jīnzi ((金子) ផងដែរ។

ពណ៌ទឹកក្រូចនៃផ្លែក្រូចក៏ដើរតួជានិមិត្តរូបនៃភាពស្រដៀងគ្នានឹងពណ៌មាស ដែលជាហេតុធ្វើឲ្យវាក្លាយជាផ្លែឈើដ៏សំខាន់បំផុតសម្រាប់រដូវកាលចូលឆ្នាំចិន។ លើសពីនេះទៅទៀត ការផ្តល់ក្រូចចិនដល់មនុស្សជាទីស្រលាញ់របស់អ្នកក្នុងឱកាសបុណ្យចូលឆ្នាំចិនក៏ជាតំណាងនៃការជូនពរនរណាម្នាក់ឱ្យមានសុភមង្គល និងវិបុលភាពសម្រាប់ឆ្នាំខាងមុខ ឬ ជាការផ្តល់ឱ្យពួកគេនូវទ្រព្យសម្បត្តិផងដែរ៕

3

ប្រភព ៖ បរទេស