គ្រឿងស្រវឹងអាចធ្វើឱ្យអ្នកងងុយគេង និងជួយឱ្យអ្នកគេងឆាប់លក់ ប៉ុន្តែក៏នាំឱ្យគុណភាពនៃការគេងកាន់តែខ្សោយពេញមួយយប់ផងដែរ។ វាមិនមែនជាការព្យាបាលដ៏មានប្រសិទ្ធភាពសម្រាប់បញ្ហាដំណេកនោះទេ បន្ថែមទៅទៀតវាថែមទាំងជះឥទ្ធិពលអវិជ្ជមានដល់គុណភាពនៃការគេងរបស់អ្នកផងដែរ ដែលរួមមានដូចជា៖
១.គ្រឿងស្រវឹងរំខានដល់ចង្វាក់ circadian របស់អ្នក
គ្រឿងស្រវឹងអាចរំខានដល់ចង្វាក់ circadian របស់អ្នក ដែលជាធម្មតាជួយឱ្យអ្នកគេងលក់ស្រួលនៅពេលយប់។ មធ្យោបាយដ៏ធំបំផុតមួយ ដែលគ្រឿងស្រវឹងរំខានដល់ចង្វាក់នេះគឺ ដោយការទប់ស្កាត់ការផលិតមេឡាតូនីន ដែលជាអរម៉ូនដែលផលិតដោយកោសិកាប្រសាទទាំងនេះ ដែលជំរុញឱ្យដំណេកកាន់តែល្អ។
២.ជាតិអាល់កុលរារាំងការគេង
ការពិនិត្យឡើងវិញឆ្នាំ 2013 នៃការសិក្សាស្រាវជ្រាវចំនួន 27 ដែលត្រូវបានចេញផ្សាយនៅក្នុង Alcoholism: Clinical and Experimental Research បានរកឃើញថាគ្រឿងស្រវឹងកាត់បន្ថយចំនួនសរុបនៃការគេង។ ហើយការគេងមិនបានគ្រប់គ្រាន់ អាចរួមចំណែកដល់បញ្ហាសុខភាពបន្ថែមទៀត ដូចជាជំងឺធ្លាក់ទឹកចិត្ត និងការថប់បារម្ភ ហើយអាចបង្កើនហានិភ័យនៃការវិវត្តទៅជាជំងឺវង្វេងជាដើម។
៣.គ្រឿងស្រវឹងអាចនាំឱ្យនោមញឹកញាប់នៅពេលយប់
ជាតិអាល់កុលគឺជាថ្នាំបញ្ចុះទឹកនោម មានន័យថាវាបង្កើនការនោមច្រើនជាងការទទួលទានសារធាតុរាវ ។ នោះក៏ព្រោះតែស្រាទប់ស្កាត់ vasopressin ដែលជាអ័រម៉ូនគ្រប់គ្រងបរិមាណទឹកដែលតម្រងនោមស្រូបចូល។ បើគ្មានកម្រិតត្រឹមត្រូវនៃអរម៉ូននេះទេ តម្រងនោមរបស់អ្នកផ្ទុកទឹកតិច ហើយដាក់ចូលទៅក្នុងប្លោកនោមរបស់អ្នកកាន់តែច្រើនដើម្បីនោម។
៤.ជាតិអាល់កុលធ្វើឱ្យបញ្ហាដកដង្ហើមកាន់តែអាក្រក់នៅពេលគេង
ជាតិអាល់កុលធ្វើឱ្យប្រព័ន្ធសរសៃប្រសាទកណ្តាលរបស់អ្នកចុះខ្សោយ ធ្វើឱ្យចង្វាក់បេះដូង និងប្រព័ន្ធដកដង្ហើមរបស់អ្នកថយចុះ ដែលអាចធ្វើឱ្យពិបាកដកដង្ហើម។ ម្យ៉ាងទៀត ប្រសិនបើអ្នកលេបជាមួយថ្នាំ sedative ផ្សេងទៀតអំឡុងពេលស្រវឹង ដូចជាថ្នាំងងុយគេង ការរួមបញ្ចូលគ្នានេះអាចបណ្តាលឱ្យស្លាប់បាន។ ជាតិអាល់កុលក៏ជួយបន្ធូរសាច់ដុំដកដង្ហើមរបស់អ្នក ដែលអាចធ្វើអោយបញ្ហាដកដង្ហើមកាន់តែធ្ងន់ធ្ងរ ក៏ដូចជាគេងស្រមុកជាដើម៕
ប្រភព ៖ បរទេស