មិនមែនស្នេហាទាំងអស់នឹងកើតផ្លែផ្កាទេ មានស្នេហាខ្លះដែលនឹងក្លាយជាស្នេហាស្ងៀមស្ងាត់ជារៀងរហូត។ តោះមកមើលតារារាសីទាំង៣ ដែលអាចស្រឡាញ់គេអស់មួយជីវិត ដោយបានត្រឹមស្រមើស្រមៃ ឬ មិនហ៊ានសារភាព!
១.អ្នកកើតឆ្នាំជូត
អ្នកកើតឆ្នាំជូតតែងតែប្រុងប្រយ័ត្នខ្លាំង។ ពួកគេខ្លាចគេបដិសេធ ខ្លាចស្នេហាមិនដូចការគិត ខ្លាចគេក្បត់... ដូច្នេះភាគច្រើនពួកគេមិនហ៊ានសាកស្រឡាញ់នរណាម្នាក់នោះទេ។
២.អ្នកកើតឆ្នាំចរ
អ្នកកើតឆ្នាំចរនេះជាមនុស្សមានចិត្តគំនិតមិនចេះប្រាស្រ័យទាក់ទងគ្នាទេ ដូច្នេះពួកគេស្ថិតក្នុងក្រុមមនុស្សឯកា។ ពួកគេងាយស្រួលដកខ្លួនចេញ ដើម្បីរស់នៅក្នុងពិភពខាងក្នុងចម្រុះពណ៌របស់ពួកគេ។ ពួកគេក៏ជាមនុស្សប៉ិនអៀនផងដែរ ដូច្នេះពួកគេខ្លាចការសារភាពរបស់ពួកគេនឹងត្រូវបានបដិសេធ ដូច្នេះបើទោះបីជាពួកគេចូលចិត្តនរណាម្នាក់ដោយងប់ងល់ក៏ដោយ ពួកគេបានត្រឹមគិតស្រមៃប៉ុណ្ណោះ។
៣.អ្នកកើតឆ្នាំកុរ
អ្នកកើតឆ្នាំនេះចូលចិត្តមនោសញ្ចេតនា និងការស្រមើស្រមៃខ្ពស់។ ពួកគេឱ្យតម្លៃលើអារម្មណ៍ រហូតពេលខ្លះរស់នៅលើពិភពលោកដែលខ្វះការពិត។ នៅពេលទទួលយកសេចក្តីស្រឡាញ់ជាក់លាក់មួយ ពួកគេមានទំនោរនឹងស្រមើស្រមៃរាប់មិនអស់ និងរំពឹងចង់បានខ្ពស់ហួសហេតុ ជំនួសឱ្យការប្រឈមមុខនឹងការពិត។ ដូច្នេះហើយ មនុស្សជាច្រើនដែលកើតក្នុងឆ្នាំនេះ ច្រើនតែខកបំណងចំពោះរឿងស្នេហាម្តងហើយម្តងទៀត៕
ប្រភព ៖ បរទេស