មនុស្សស្រីខ្ជិល ៣ យ៉ាង ជួយឱ្យប្ដីរកស៊ីមានបាន គ្រួសារសុខសាន្ត រុងរឿង ត្រជាក់ត្រជុំ

ពេលខ្លះមនុស្សស្រីក៏ត្រូវរៀន "ខ្ជិល" បន្តិច ដើម្បីកុំឱ្យហត់នឿយចិត្តខ្លាំងពេក ក៏អាចជួយឱ្យ គ្រួសារកក់ក្តៅ និងមានសុភមង្គលផងដែរ។ យ៉ាងណាមិញ មនុស្សស្រី ត្រូវចេះខ្ជិលក្នុងរឿងទាំង ៣ ចំណុចខាងក្រោមនេះ។

១. ខ្ជិលឈ្លោះជាមួយប្តី

1

ក្នុង​ជីវិត​អាពាហ៍ពិពាហ៍ វា​ពិបាក​ណាស់​ក្នុង​ការ​ចៀស​វាង​ជម្លោះ​រវាង​ប្ដី​ប្រពន្ធ។ ជារឿយៗនៅពេលឈ្លោះគ្នា បុរសជ្រើសរើសនៅស្ងៀម ចំណែកស្ត្រីនឹងលើកយករឿងចាស់ទាំងអស់មកនិយាយ ហើយបន្ទាប់មកក៏ស្តីបន្ទោសប្តីដដែលៗ។ សូម្បី​នៅ​ចំពោះ​មុខ​ឪពុក​ម្តាយ​​ទាំង​សងខាង​ ក៏​និយាយ​រឿង​នេះ​ធ្វើ​ឱ្យ​ប្តី​បាក់​មុខផងដែរ។

ពេល​គាត់​មាន​អារម្មណ៍​ថា​ប្រពន្ធ​មិន​គោរព​គាត់ យូរៗ​ទៅ​គាត់ក៏អស់អារម្មណ៍ពីប្រពន្ធបន្តិចៗ។ ដូច្នេះ​ពេល​ប្តី​ប្រពន្ធ​ឈ្លោះ​គ្នា ភាគី​ម្ខាង​ទៀត​ត្រូវចេះគ្រប់គ្រងចិត្ត គ្រប់គ្រងអារម្មណ៍ បើខឹងខ្លាំងណាស់ ទៅងូតទឹកឱ្យត្រជាក់ខ្លួនសិនទៅ កុំអាលនិយាយអ្វី។ អ្នក​និយាយ​ត្រូវ​ការ​អ្នក​ស្តាប់ ប៉ុន្តែ​ពេលដែលអ្នក​ទាំង​ពីរកំពុងតែ​ក្តៅ វា​ដូច​ជា "ភ្នំភ្លើង​កំពុង​ផ្ទុះ"។

ពេល​ត្រូវ​ប្តី​រិះគន់ ស្ត្រី​គ្រាន់តែ​ជ្រើសរើស​នៅ​ស្ងៀម វិធី​នេះ​នឹង​មាន​ប្រសិទ្ធភាព​ជាង​។ ត្រង់​ចំណុច​នេះ បុរស​នឹង​ទៅ​ទឹក​សុំ​ទោស​អ្នក​ជា​មុន​។ មនុស្សស្រីកាន់តែនិយាយច្រើន បុរសកាន់តែធុញទ្រាន់ សូម្បីតែប្តីជាច្រើនក៏លែងចាប់អារម្មណ៍នឹងប្រពន្ធដែរ ហើយចាប់តាំងពីពេលនោះមក ការផិតក្បត់តែងតែកើតឡើង។

២. ខ្ជិលទើស ខ្ជិលមើលបំណាំប្ដី

2

ការទើស គឺជាទម្លាប់អាក្រក់ដែលស្ត្រីស្ទើរតែគ្រប់រូបមាន។ មិន​ថា​ប្តី​ធ្វើ​អ្វី​ក៏​ប្រពន្ធ​មិន​ពេញ​ចិត្ត​ដែរ ចូលចិត្ត​ជេរ​ប្តី​មិនឈប់។

ជាការពិតណាស់ មនុស្សស្រីនៅតែមានទម្លាប់ និងចូលចិត្តនិយាយច្រើន។ ប៉ុន្តែនេះមិនមែនមានន័យថា អ្នកជេរប្តីពេញមួយថ្ងៃទេ យ៉ាងហោចណាស់គាត់នឹងស្តាប់ ប៉ុន្តែប្រសិនបើប្រពន្ធរបស់អ្នកត្អូញត្អែរជារៀងរាល់ថ្ងៃនោះ គ្មាននរណាម្នាក់អាចទ្រាំបានទេ។ យូរៗ​ទៅ​គេ​ធុញ​នឹង​ប្រពន្ធ ហើយ​មិន​ចង់​ទៅ​ផ្ទះ​ទៀត​ផង។

មូលហេតុ​ទៅ​ធ្វើ​ការ​ហត់នឿយហើយ មក​ដល់ផ្ទះ​ត្រូវស្តាប់​ប្រពន្ធ​ទេសនាដាក់​ត្រចៀក​ពេញ​មួយ​ថ្ងៃទៀត តើបុរស​ទ្រាំ​មិន​បាន? ក្នុង​នាម​ជា​ស្ត្រី​ត្រូវ​ដឹង​ថា ​ពេល​ណា​គួរ​និយាយ ​ពេល​ណា​គួរ​នៅ​ស្ងៀម​ ដើម្បី​ឱ្យ​ស្វាមី​បាន​សេចក្ដី​សុខ និងគ្រួសារមានភាពសុខដុមរម្យនា។ មាន​តែ​ពេល​នោះ​ទេ ទើបអាពាហ៍ពិពាហ៍​អាច​មាន​សន្តិភាព។

៣. ខ្ជិលសួរនាំ ដេញដោលជីកឫសជីកគល់

3

អ្វី​ដែល​ធ្វើ​ឱ្យ​បុរស​ស្អប់​បំផុត​នោះគឺ​ ប្រពន្ធ​របស់​គាត់​តែង​សួរ​ដេញដោល ជ្រៀត​ជ្រែក​ជ្រៅ​ពេក​ក្នុង​ជីវិត​ឯកជន និង​រឿងលុយកាក់។ ដូច្នេះ​ហើយ​ត្រូវ​ចាំ​ថា ​កុំ​សួរនាំដេញដោល​ច្រើន​ដូច​ជា ​សួរ​ថា ​ប្តី​របស់​អ្នក​ថ្ងៃ​នេះ​ទៅ​ជាមួយ​នរណា ចាយ​លុយ​អីខ្លះជាដើម។

សួរកាន់តែច្រើន អ្នកកាន់តែនឿយហត់។ បុរស​មិន​ចូល​ចិត្ត​ប្រពន្ធ​របស់​ខ្លួន​ដែល​ត្រូវ​គ្រប់គ្រង​តឹង​ពេកទេ។ ដូច្នេះ​ហើយ​ទើប​ប្រពន្ធ​ខ្ជិល​ខ្វល់​ពី​ជំនួញ​ប្តី​បន្តិច។ ប្ដីរបស់អ្នក នឹងប្រាប់អ្នកគ្រប់រឿងដោយខ្លួនគេ៕

ប្រភព ៖ បរទេស / Knongsrok