រើសកាតមួយ វានឹងប្រាប់ហុងស៊ុយ ប្រាំមួយខែដំបូងនៃឆ្នាំ 2023 របស់អ្នក

តាំងពីបើកក្បាលចូលឆ្នាំ២០២៣មក អ្នកខ្លះគឺកាក់កបណាស់ ចំណែកឯខ្លះវិញទៀតក៏ជួបការពិបាកតាំងពីដើមឆ្នាំ។ យ៉ាងណាមិញ ប្រសិនបើអ្នកចង់ជ្រាបកាន់តែច្បាស់ពីហុងស៊ុយរបស់ខ្លួន អ្នកអាចជ្រើសរើសកាតដែលអ្នកស្រឡាញ់ចំនួន១ខាងក្រោម ដើម្បីបើកបង្ហាញប្រាំមួយខែដំបូងនៃឆ្នាំ 2023 របស់អ្នក!

1

A.កាតទី ១

6 ខែដំបូងនៃឆ្នាំ 2023 ការចាប់ផ្តើមថ្មី និងជោគជ័យកំពុងរង់ចាំអ្នកនៅក្នុងការសិក្សា ឬអាជីពរបស់អ្នក។ អ្នកមានគំនិតថ្មី ហើយនឹងដាក់មូលដ្ឋានគ្រឹះសម្រាប់គម្រោងដែលអាចសម្រេចបាន។ អ្នកទទួលបានប្រភពចំណូលបន្ថែមផ្សេងៗគ្នា ដូច្នេះស្ថានភាពហិរញ្ញវត្ថុរបស់អ្នកមានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់។ ប្រសិនបើអ្នកបានសុបិនចង់បង្កើតអាជីវកម្មដោយខ្លួនឯង នេះគឺជាពេលវេលាដ៏ល្អដើម្បីធ្វើវា។ ប្រសិនបើអ្នកធ្វើការឱ្យក្រុមហ៊ុន អ្នកនឹងទទួលបានការជឿទុកចិត្ត និងការគាំទ្រពីថ្នាក់លើរបស់អ្នក។

2

B.កាតទី ២

កិច្ចខិតខំប្រឹងប្រែងរបស់អ្នកកន្លងមកគឺមិនឥតប្រយោជន៍ទេ នៅឆ្នាំ 2023 ទីបំផុតអ្នកអាចទទួលបានអ្វីដែលអ្នកចង់បាន និងបន្តអស់រយៈពេលជាយូរ។ ការខិតខំប្រឹងប្រែងរបស់អ្នកទាំងអស់ត្រូវបានកត់សម្គាល់ និងកោតសរសើរដោយគ្រូ ឬ ថ្នាក់លើរបស់អ្នក។ ស្ថានភាពហិរញ្ញវត្ថុរបស់អ្នកក៏នឹងប្រសើរឡើងយ៉ាងខ្លាំងផងដែរ ដោយសារតែអ្នកបានសាកល្បងការងារថ្មីដែលផ្តល់ប្រាក់ខែច្រើនដងច្រើនជាងមុន។ ម្យ៉ាងទៀត វាសនាក៏បានរៀបចំឱកាសស្នេហាថ្មីសម្រាប់អ្នកដូចគ្នា។

3

C.កាតទី ៣

នៅក្នុង៦ខែនៃឆ្នាំនេះ ទាំងការងារ និងកិច្ចការហិរញ្ញវត្ថុរបស់អ្នកមិនសន្យាថានឹងទទួលបានជោគជ័យ និងការផ្លាស់ប្តូរដ៏អស្ចារ្យនោះទេ។ ទន្ទឹមនឹងនេះ អ្នកត្រូវយកចិត្តទុកដាក់គ្រប់គ្រងហិរញ្ញវត្ថុរបស់អ្នក ជៀសវាងការខ្ជះខ្ជាយលុយ ឬ ទិញរបស់មានតម្លៃថ្លៃៗ ដែលមិនចាំបាច់៕

4

ប្រភព ៖ បរទេស