ជាធម្មតាទោះបីជាអ្នកខ្លាំងយ៉ាងណាក៏ដោយ តែអ្នកក៏នៅតែត្រូវចុះចាញ់នរណាម្នាក់ផងដែរ ហើយបើអ្នកចង់ជ្រាបច្បាស់ថាក្នុងឆាកជីវិតនេះមនុស្សប្រភេទណាដែលអ្នកងាយនឹងចុះចាញ់ សូមជ្រើសរើសសន្លឹកបៀរ១ដែលអ្នកពេញចិត្ត រួចទៅមើលចម្លើយទាំងអស់គ្នា!
១.សន្លឹកបៀរ A
គូប្រជែង
អ្នកមាន IQ ខ្ពស់គួរសម មិនមែនជាប្រភេទដែលត្រូវបោកបញ្ឆោតងាយៗនោះទេ។ ទោះជាយ៉ាងណាក៏ដោយ អ្នកនៅតែត្រូវប្រឈមមុខនឹងសត្រូវដែលមានល្បិចកល និងគ្រោះថ្នាក់ផងដែរ ។ អ្នកតែងតែគិតថាខ្លួនមានទេពកោសល្យ ដូច្នេះហើយ ងាយនឹងធ្វេសប្រហែស ឬ មានចន្លោះប្រហោង ហេតុនេះគូប្រកួតនឹង ស្វែងរកល្បិចកល និងទាញយកប្រយោជន៍ពីអ្នក។
២.សន្លឹកបៀរ B
សាច់ញាតិនិងមិត្តភក្តិ
អ្នកមានអារម្មណ៍រំជួលចិត្តខ្លាំងណាស់ ហើយមិនដែលបដិសេធនរណាម្នាក់ឡើយ ជាពិសេសនៅពេលពួកគេសុំជំនួយពីអ្នក។ អ្នកមានចិត្តទន់ជ្រាយ និងងាយជឿជាក់លើមនុស្ស អ្នកតែងតែសាទរក្នុងការជួយអ្នកដទៃ ជាពិសេសមនុស្សជិតស្និទ្ធដូចជាសមាជិកគ្រួសារ សាច់ញាតិ និងមិត្តភក្តិជិតស្និទ្ធ។ ដូច្នេះហើយ អ្នកតែងតែធ្លាក់ក្នុងសភាពហត់នឿយ ព្រោះអ្នកតែងតែខ្វល់ខ្វាយពីរឿងរបស់អ្នកដទៃជាជាងខ្លួនឯងទៅទៀត។
៣.សន្លឹកបៀរ C
ថ្នាក់លើ និងមិត្តរួមការងារ
អ្នកជាបុគ្គលិកឧស្សាហ៍ព្យាយាម ត្រៀមខ្លួនលះបង់អស់ពីសមត្ថភាពសម្រាប់ក្រុមហ៊ុន។ អ្នកតែងតែឧស្សាហ៍ព្យាយាម និងជាគំរូល្អបំផុតនៅក្នុងក្រុម ដោយគោរពច្បាប់ និងកិច្ចការទាំងអស់ដែលចៅហ្វាយរបស់អ្នកដាក់អោយ។ នៅក្នុងក្រុមមួយ អ្នកតែងតែជាអ្នកដែលមានទំនួលខុសត្រូវច្រើនបំផុត ព្រោះសមាជិកផ្សេងទៀតតែងតែពឹងផ្អែក និងដាក់ការងារទាំងអស់ទៅលើអ្នក។ ទោះបីជាយ៉ាងណា អ្នកមិនហ៊ានតវ៉ាទេនោះទេ គឺនៅតែឱបក្រសោបការងារ ហើយតាំងចិត្តបញ្ចប់វាទៅតាមគោលដៅ មិនថាលំបាក ឬ ជួបឧបសគ្គយ៉ាងណាក៏ដោយ។
៤.សន្លឹកបៀរ D
គូស្នេហ៍
អ្នកដែលទំនងជាក្លែងបន្លំ និងទាញយកប្រយោជន៍ពីអ្នក គឺជាគូស្នេហ៍របស់អ្នក។ អ្នកមានការលះបង់ និងស្មោះត្រង់ណាស់។ នៅពេលដែលអ្នកស្រលាញ់នរណាម្នាក់ អ្នកនឹងផ្តល់ឱ្យពួកគេនូវអ្វីដែលល្អបំផុត ដោយតាំងចិត្តមិនផ្លាស់ប្តូរចិត្ត។ ម្យ៉ាងវិញទៀត ដោយសារអ្នកមានភាពងប់ងល់ និងម៉ឺងម៉ាត់ នោះវាងាយស្រួលក្នុងការទទួលបានការបោកប្រាស់។ គេអាចចាត់ទុកអ្នកថាល្ងង់ ខ្វាក់ភ្នែកក្នុងរឿងស្នេហា និងព្យាយាមស្វែងរកផលចំណេញពីអ្នក៕
ប្រភព ៖ បរទេស