ឆ្នាំទាំងបី ងាយនឹងត្រូវគ្នាជាមួយសង្សារចាស់ក្នុងឆ្នាំថ្មីនេះ

ជាមួយនឹងឆ្នាំទាំងបីខាងក្រោមនេះ ក្នុងឆ្នាំថ្មីនេះ ជើងលេខបង្ហាញថា ងាយនឹងត្រូវគ្នាជាមួយសង្សារចាស់របស់ពួកគេវិញណាស់! ដូច្នេះបើចង់ដឹងថាឆ្នាំទាំងបីនោះជាឆ្នាំអ្វីខ្លះ តោះទៅអានអត្ថបទទាំងអស់គ្នា!

1

១.ឆ្នាំមមែ

ល្បីល្បាញដោយសារបុគ្គលិកលក្ខណៈរឹងមាំ មិនងាយចុះសម្រុងគ្នា សេះតែងតែកំណត់ច្បាប់សម្រាប់ខ្លួនឯង និងមិនបំពានលើស្នេហា។ យ៉ាងណាមិញឆ្នាំនេះហាក់ដូចជាសេះនឹងជួបអ្នកដែលធ្លាប់បែកគ្នា។ ខ្សែស្នេហារបស់អ្នកនៅឆ្នាំនេះល្អណាស់ អារម្មណ៍ស្នេហារបស់អ្នកខ្លាំង ដូច្នេះការត្រូវគ្នាវិញក៏ទំនងជាខ្លាំងដូចគ្នា។

2

២.ឆ្នាំឆ្លូវ

គោ គឺស្មោះត្រង់ វាមិនងាយស្រួលទេក្នុងការបំភ្លេចទំនាក់ទំនងដែលធ្លាប់មានពីមុនមក។ ទោះបែកគ្នាជាមួយមនុស្សម្នាក់នោះក៏ដោយ ក៏ក្នុងចិត្តអ្នកនៅតែរក្សាអនុស្សាវរីយ៍ដ៏ស្រស់ស្អាតនៃពេលវេលាជាមួយគ្នា។ នៅឆ្នាំនេះ អារម្មណ៍អន្ទះអន្ទែងចំពោះសង្សារចាស់របស់អ្នក អាចធ្វើឱ្យអ្នកចង់ភ្ជាប់ទំនាក់ទំនងឡើងវិញ ដើម្បីស្រឡាញ់គ្នាម្តងទៀត។ បើអ្នកសម្រេចចិត្តត្រឡប់ទៅរកអ្នកនោះវិញ ធ្វើយ៉ាងណាឱ្យទំនាក់ទំនងរឹងមាំ កុំធ្វើឱ្យអ្នកទាំងពីរបាក់បែកម្តងទៀត។

3

៣.រការ

មាន់មានចិត្តស្មោះនឹងស្នេហា លុះបានរកឃើញមនុស្សត្រូវចិត្តហើយ មិនងាយបោះបង់ចោលឡើយ។ ក្នុងឆ្នាំនេះអ្នកគិតច្រើនក្នុងការផ្សះផ្សារជម្លោះ ដើម្បីបំបាត់ការយល់ច្រលំ និងវិលមករកសង្សារចាស់។ វាហាក់បីដូចជានៅក្នុងក្រសែភ្នែករបស់អ្នក គ្មាននរណាម្នាក់ល្អជាងសង្សារចាស់នោះទេ៕

4

ប្រភព៖ បរទេស