ជាទូទៅ ក្នុងសង្គមខ្មែរភាគច្រើនគេដឹងថាប្រពន្ធជាអ្នកកាន់លុយសម្រាប់ការចំណាយប្រចាំថ្ងៃ តែក៏មានប្តីខ្លះដែលក្លាយជាអ្នកកាន់លុយដោយខ្លួនឯងផងដែរ! ដូច្នេះតោះ! រើសអាហារសម្រន់មួយ ដើម្បីដឹងថាក្រោយរៀបការនរណាជាអ្នកកាន់លុយ?
១.ញ៉ាំបាយក្រៅ
មិនថាមានស្នេហា ឬ រៀបការទេ អ្នកនិងប្តី/ប្រពន្ធ គឺសុខស្រួលក្នុងរឿងលុយកាក់។ គាត់នឹងផ្តល់ឱ្យអ្នកនូវអំណាចដើម្បីគ្រប់គ្រងហិរញ្ញវត្ថុគ្រួសារ ប៉ុន្តែនឹងមិនអនុញ្ញាតឱ្យអ្នកបំពានពួកគេជាដាច់ខាត។ អ្នកទាំងពីរមិនចង់ប្រើប្រាស់ប្រាក់ចំណូលដើម្បីគាបសង្កត់ ឬ ប្រឈមមុខនឹងអ្នកណាម្នាក់នោះទេ ព្រោះអ្នកទាំងពីរអោយតម្លៃអាពាហ៍ពិពាហ៍ដោយការគោរព។
២.គុយទាវ
ចាប់ពីពេលដែលអ្នកធ្លាក់ក្នុងអន្លង់ស្នេហ៍ អ្នកបានដឹងថាដៃគូរបស់អ្នកមិនល្អក្នុងការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន ដូច្នេះវាមិនមានអ្វីចម្លែកទេប្រសិនបើអ្នកក្លាយជាមេគ្រួសារ។ អ្នកដឹងពីរបៀបសន្សំតាំងពីតូច ហើយការចំណាយក៏មិនពិបាកសម្រាប់អ្នកដែរ។ មានប្តី/ប្រពន្ធដូចអ្នក សេដ្ឋកិច្ចគ្រួសារតែងតែមានស្ថិរភាព។
៣.ដាំបាយដោយខ្លួនឯង
អ្នកនឹងមិនទាមទារលុយប្រាក់ខែពី ប្តី/ប្រពន្ធ របស់អ្នកទេ។ បន្ថែមពីលើការចំណាយរួម និងការសន្សំរួមគ្នា ប្តីប្រពន្ធរបស់អ្នកនឹងមានការគ្រប់គ្រងលុយដាច់ដោយឡែកពីគ្នា។
៤.កម្មង់អាហារញុំា
ការខ្ជះខ្ជាយ ឬសន្សំសំចៃក៏ដោយ អ្នកនឹងនៅតែទទួលខុសត្រូវលើសេដ្ឋកិច្ចគ្រួសារនៅក្នុងអាពាហ៍ពិពាហ៍។ តែបើនិយាយរឿងលុយ ដៃគូររបស់អ្នក គាត់នឹងស្ម័គ្រចិត្តឲ្យអ្នកទាំងអស់។ អ្នកពិតជាសំណាងណាស់ដែលបានជួបមនុស្សដែលស្រលាញ់ និងទុកចិត្តអ្នកខ្លាំង៕
ប្រភព ៖ បរទេស