ក្នុងចំណោមឆ្នាំទាំង ១២ មានឆ្នាំទាំង ៤ ខាងក្រោមនេះ ដែលនឹងមានទំនាក់ទំនងមិនល្អ ជាពិសេសទំនាក់ទំនងស្នេហាជួបការពិបាក និងធ្វើឱ្យចិត្តច្របូកច្របល់យ៉ាងខ្លាំង!
១.ឆ្នាំខ្លា
អារម្មណ៍របស់អ្នកកើតឆ្នាំខ្លានៅក្នុងឆ្នាំថ្មីនេះមិនសូវល្អទេ។ អ្នកងាយបាក់ទឹកចិត្ត និងពិបាកចិត្តដោយសាររឿងជាច្រើន។ ប្រសិនបើអ្នកនៅលីវ អ្នកនឹងងាយធ្លាក់ក្នុងអារម្មណ៍អាណិតខ្លួនឯង និងបាក់ទឹកចិត្ត ដោយសារតែអ្នករំពឹងច្រើនពេកពីទំនាក់ទំនង នៅពេលដែលវាមិនដល់កម្រិតដែលអ្នកចង់បាន។
សម្រាប់អ្នករៀបការហើយ អ្នកងាយនឹងមានកំហឹងដោយបង្ហាញពីផ្នែកអាក្រក់បំផុតនៃបុគ្គលិកលក្ខណៈរបស់អ្នកដែលធ្វើឱ្យទំនាក់ទំនងធ្លាក់ទៅក្នុង«ចំណុចបែកបាក់» ។ សម្ពាធជីវិតក៏ធ្វើឲ្យអ្នកមិនចេះអត់ធ្មត់ក្នុងរឿងស្នេហាផងដែរ។
២.ឆ្នាំទន្សាយ
អារម្មណ៍របស់អ្នកកើតឆ្នាំទន្សាយនៅឆ្នាំថ្មីនេះមិនល្អទេ។ អ្នកងាយនឹងមានភាពអសន្តិសុខ អន់ចិត្តដោយសារតែរឿងដែលគ្មានតម្លៃ។
ចំពោះអ្នកនៅលីវ នឹងជួបការពិបាកក្នុងការរកមនុស្សដែលមានគំនិតដូចគ្នា ឬ ទស្សនៈជីវិតដូចគ្នា។ ដោយសារទន្សាយមានគូស្នេហ៍ ឬ ដៃគូជីវិតច្រើន អ្នកងាយនឹងអន់ចិត្តចំពោះខ្លួនឯង ដែលធ្វើឱ្យអ្នកមិនពេញចិត្តនឹងទំនាក់ទំនង។
៣.ឆ្នាំនាគ
សំណាងរបស់នាគក្នុងឆ្នាំថ្មីនេះមិនល្អទេ ។ អ្នកមានអារម្មណ៍ថាអ្នកងាយនឹងដួលហើយឈឺចាប់។ មិនថាអ្នកចង់ចេញពីភាពនៅលីវប៉ុណ្ណាក៏ដោយ អ្វីគ្រប់យ៉ាងនៅតែមិនរលូន។ ប្រសិនបើអ្នកមានគូស្នេហ៍ជាដៃគូជីវិតរួចហើយ អ្នកនឹងឆាប់ធ្លាក់ក្នុងចិត្តក្តៅក្រហាយ ឆាប់ខឹងដោយសាររឿងតូចតាច ថែមទាំងទាក់ទាញដោយទំនាក់ទំនងខាងក្រៅ។ ទាំងអស់នេះធ្វើឱ្យអ្នកធ្វេសប្រហែសចំពោះទំនាក់ទំនងបច្ចុប្បន្នរបស់អ្នក។
៤.ឆ្នាំស្វា
ឆ្នាំថ្មីគឺជារយៈពេលនៃការឡើងចុះក្នុងជីវិតអារម្មណ៍របស់អ្នកកើតឆ្នាំស្វា។ ការរំពឹងទុករបស់អ្នកកាន់តែខ្ពស់ អារម្មណ៍នៃការបាត់បង់របស់អ្នកកាន់តែជ្រៅ។ សម្រាប់អ្នកនៅលីវខែនេះអ្វីៗប្រៀបដូចជា «ផ្កាជ្រុះពីទងដោយចេតនា» ព្រោះដៃគូរបស់អ្នកនឹងព្រងើយកន្តើយនឹងអ្នកទាំងស្រុង។ ជាមួយមនុស្សរៀបការហើយ អ្វីដែលអ្នករំពឹងគឺមិនបានមកដូចចិត្តដែលអ្នកចង់បានឡើយ ការខ្វះមនោសញ្ចេតនាធ្វើឱ្យអ្នកមានអារម្មណ៍ថាអ្នកកំពុងស្លាប់បន្តិចម្តងៗក្នុងចិត្ត។ រីឯជីវិតស្នេហារបស់អ្នកវិញគឺពិតជាគួរអោយធុញខ្លាំងណាស់៕
ប្រភព ៖ បរទេស