រើសអាហារពេលព្រឹក១ ដើម្បីទស្សន៍ទាយពីរាសីថ្ងៃថ្មីរបស់អ្នក

ធម្មតាមិនថានៅទីណាក៏អ្នកតែងតែបារម្ភថា តើថ្ងៃថ្មីរបស់អ្នកនឹងបញ្ជប់ទៅដោយរលូនឬអត់? តែយ៉ាងណា យើងមានហ្គេមទស្សន៍ទាយផ្លូវចិត្ត ដែលអាចជួយស្រាយចម្ងល់របស់អ្នក! តោះកុំចាំយូរ ចូរជ្រើសរើសចានធញ្ញជាតិខាងក្រោម ដើម្បីដឹងពីរាសីថ្ងៃថ្មីរបស់អ្នក៖

1

១.ចម្លើយ A

ថ្ងៃនេះ ឱកាសនឹងស្វែងរកអ្នកជានិច្ច ប៉ុន្តែអ្នកនឹងខកខានខ្លះ។ តែសូមកុំបារម្ភ ការបាត់បង់ឱកាសទាំងនោះនឹងមិនប៉ះពាល់ដល់អនាគតរបស់អ្នកច្រើនពេកទេ។ ដូច្នេះហើយ ត្រូវពង្រឹងអារម្មណ៍របស់អ្នក ធ្វើអ្វីដែលនៅចំពោះមុខអោយបានល្អ ហើយបន្តរង់ចាំឳកាសក្រោយ។

2

២.ចម្លើយ B

ថ្ងៃនេះ ដំបូន្មានសម្រាប់អ្នកគឺកុំធ្វើអ្វីតែម្នាក់ឯង ជាពិសេសនៅកន្លែងធ្វើការ។ ស្វែងរកដៃគូដែលសមរម្យ ហើយបន្ទាប់មកអ្នកនឹងមានអារម្មណ៍ថាអ្វីៗគឺកាន់តែងាយស្រួល និងរលូន។ ការធ្វើខ្លួនឱ្យសកម្មបន្តិចគឺមានប្រយោជន៍សម្រាប់ការងាររបស់អ្នក និងសម្រាប់ខ្លួនអ្នក។

3

៣.ចម្លើយ C

ថ្ងៃនេះ សំណាងរបស់អ្នកល្អណាស់។ អ្នកអាចដោះស្រាយអ្វីៗបានយ៉ាងឆាប់រហ័ស។ អ្វីគ្រប់យ៉ាងដែលកើតឡើងចំពោះអ្នកគឺងាយស្រួលដោះស្រាយ ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺថាអ្នកមានគំនិត និងដំណោះស្រាយផ្ទាល់ខ្លួនរបស់អ្នក។ ភាពរីករាយ និងភាពស្វាហាប់របស់អ្នកនៅក្នុងការងាររបស់អ្នកនឹងត្រូវបានទទួលស្គាល់ដោយថ្នាក់លើ។ ហើយតើអ្នកណាដឹងទេ ឈ្មោះរបស់អ្នកនឹងស្ថិតក្នុងបញ្ជីនៃការដំឡើងប្រាក់ខែ៕

4

ប្រភព ៖ បរទេស