ឧបមាថាអ្នកអាចជ្រើសរើសតែផ្លែប៉ោមមួយក្នុងចំណោមផ្លែប៉ោមបីខាងក្រោមសម្រាប់អាហារពេលព្រឹក។ តើអ្នកនឹងរើសយកផ្លែប៉ោមមួយណា? បន្ទាប់ពីរើសហើយ តោះទៅមើលចម្លើយទាំងអស់គ្នា ថាតើវានឹងប្រាប់ពីរឿងសំខាន់ដែលអ្នកត្រូវធ្វើ!
១.ចម្លើយ A
អ្នកព្យាយាមលាក់អារម្មណ៍យ៉ាងលំបាក ងាយរងគ្រោះ និងទន់ខ្សោយ។ អ្នកមិនបង្ហាញវានៅខាងក្រៅទេ ប៉ុន្តែអ្នកពិតជាប្រាថ្នាចង់បានក្ដីស្រឡាញ់ និងការយកចិត្តទុកដាក់។ ថ្ងៃនេះ អ្នកគួរតែយល់ចិត្តខ្លួនឯងឲ្យបានច្រើន ដោះរបាំងមុខរឹងមាំ និងគ្មានអារម្មណ៍របស់អ្នកចេញ ដើម្បីឱ្យពិភពលោកដឹងថាអ្នកពិតជានរណា។
២.ចម្លើយ B
អ្នកតែងតែញញឹម និងរស់នៅក្នុងជីវិតដ៏ស្លូតបូត និងមិនខ្វល់ខ្វាយ ប៉ុន្តែពេលខ្លះអ្នកចូលចិត្តធ្វើអ្វីៗមុនគេ ហើយភ្លេចនៅពេលក្រោយ។ តែថ្ងៃនេះ រាសីអ្នកខ្ពស់ត្រដែត និងអាចដោះស្រាយបញ្ហាដោយខ្លួនឯងបាន។ អ្នកនឹងឃើញថាខ្លួនឯងរីកចម្រើន និងបោះជំហានថ្មី។
៣.ចម្លើយ C
អ្នកមានចិត្តសប្បុរស និងចេះអធ្យាស្រ័យ ពេលខ្លះខំជួយអ្នកដទៃ ជួនកាលក៏ភ្លេចជួយខ្លួនឯង។ ថ្ងៃនេះ អ្នកត្រូវរៀនរស់នៅដោយខ្លួនឯងឲ្យបានច្រើន។ ជាទូទៅ អ្នកមិនបាច់បារម្ភខ្លាំងពេកទេ គ្រាន់តែរៀនរស់នៅដោយសន្តិវិធី រីករាយនឹងសុភមង្គល និងមានវត្តមានចូលរួមក្នុងចំណោមអ្នកដទៃអោយបានកាន់តែច្រើនជាងមុន៕
ប្រភព ៖ បរទេស