រាសីទាំង៣ នេះ មិនយូរមិនឆាប់នឹងក្លាយជាអ្នកមាន!

មនុស្សគ្រប់គ្នាតែងតែប្រាថ្នាចង់ក្លាយជាអ្នកមាន និងរស់នៅជាមួយទ្រព្យសម្បត្តិស្តុកស្តម្ភ ប៉ុន្តែជាដំបូងអ្នកត្រូវមើលថាតើ អ្នកមានគុណសម្បត្តិដូចតារានិករទាំង៣នេះដែរឬទេ ព្រោះរាសីទាំង៣ នេះ ជើងលេខប្រាប់ថា មិនយូរមិនឆាប់នឹងក្លាយជាអ្នកមាន!

1

១.Virgo

Virgo គឺជាតារានិករមួយ ដែលល្អឥតខ្ចោះ និងមានភាពល្អិតល្អន់។ ដោយសារតែភាពល្អឥតខ្ចោះ ពួកគេធ្វើអ្វីៗគ្រប់យ៉ាងដើម្បីឈានទៅរកគោលដៅរបស់ពួកគេ ដោយប្តេជ្ញាមិនមើលរំលងព័ត៌មានលម្អិតណាមួយឡើយ។ ដោយសារភាពល្អិតល្អន់របស់ពួកគេនេះហើយ ពួកគេតែងតែរៀបចំផែនការយ៉ាងប្រុងប្រយ័ត្ន សូម្បីតែរៀបចំផែនការអាសន្នជាមុន ក្នុងករណីដែលស្ថានការណ៍មិននឹកស្មានដល់កើតឡើង។ លើសពីនេះទៀត Virgos គឺជាមនុស្សដែលឱ្យតម្លៃពេលវេលា ពួកគេដឹងពីអ្វីដែលពួកគេគួរចំណាយពេលវេលារបស់ពួកគេ និងរបៀបធ្វើវាឱ្យមានប្រសិទ្ធភាពបំផុត។ ដោយគ្រាន់តែមានលក្ខណៈមួយចំនួនដូចបានរៀបរាប់ខាងលើ ប្រាកដជាគ្មានអ្នកណាសង្ស័យអំពីអនាគតនៃរបស់តារានិករនេះទេ ព្រោះពួកគេនឹងជោគជ័យទៅលើវិថីដែលពួកគេកំពុងដើរ។

2

២.Aries

Aries មានទំនុកចិត្ត ស្វាហាប់ រឹងមាំ និងស្មារតីមិនខ្លាចការលំបាក មូលហេតុនេះហើយធ្វើឱ្យ Aries ក្លាយជាអ្នកត្រួសត្រាយផ្លូវ ហើយពួកគេតែងតែមានគំនិតច្នៃប្រឌិតប្លែកៗជាងអ្នកដទៃ។ លើសពីនេះ ទំនុកចិត្ត និងឆន្ទៈដ៏ខ្ជាប់ខ្ជួនរបស់ Aries ក៏ជាការបូកបញ្ជូលដ៏ធំនៅក្នុងបុគ្គលិកលក្ខណៈរបស់ពួកគេផងដែរ។ អញ្ចឹងហើយ កុំឆ្ងល់ថាហេតុអ្វី Aries នឹងក្លាយជាអ្នកមាន!

3

៣.Taurus

ភាពចាស់ទុំ និងមានហេតុផល គឺជាអាវុធដែលជួយអោយ Taurus មិនភ័យស្លន់ស្លោ ឬ ចុះចាញ់ក្នុងស្ថានភាពលំបាក។ ជាពិសេសពួកគេមានសមត្ថភាពក្នុងការបង្វែរស្ថានការណ៍ និង មានចំណេះដឹងអំពីតួលេខក្នុងការចំណាយរបស់ពួកគេ។ ពួកគេតែងតែចំណាយតិច និងចំណាយប្រាក់ទៅលើអ្វីដែលនាំមកនូវផលប្រយោជន៍រយៈពេលវែង ជំនួសឱ្យការខ្ជះខ្ជាយ។ ហើយកត្តានោះក៏ជួយឱ្យ Taurus មានកម្លាំងចិត្តក្នុងការងារ និងខិតខំផងដែរ។ Taurus មិនដែលដាច់លុយទេ ពួកគេពុកែសន្សំលុយ ហើយទៅថ្ងៃមុខ ពួកគេនឹងមានទ្រព្យសម្បត្តិហូរហៀរ៕

4

 

ប្រភព ៖ បរទេស