តារានិករទាំង ៤ ដែលនិយាយតែពាក្យពិត មិនចេះភូតភរ

ខណៈពេលដែលមានមនុស្សជាច្រើន ចូលចិត្តនិយាយពាក្យកុហកដើម្បីដោះសារយករួចខ្លួន តែតារានិករទាំង៤នេះ ខុសពីគេដាច់តែម្តង! ព្រោះចូលចិត្តតែនិយាយត្រង់ មិនចេះភូតភរនោះឡើយ ហើយតារានិករទាំងនេះ មានដូចជា៖

1

១.Taurus

Taurus មិនចូលចិត្តកុហកទេ ហើយក៏មិនចូលចិត្តមនុស្សដែលកុហកពួកគេដែរ។ អ្វីដែលគេគោរពប្រណិប័តន៍គឺជាសេចក្ដីពិត ហើយសុខចិត្តស្ដាប់សេចក្ដីពិត ទោះបីវាពិបាកទទួលយកប៉ុណ្ណាក៏ដោយ។ ពួកគេគិតថាការកុហកមិនអាចដោះស្រាយបញ្ហារបស់ពួកគេ ឬ នាំមកនូវអត្ថប្រយោជន៍ណាមួយឡើយ។ ពួកគេសុខចិត្តទទួលយកផ្នែកអាក្រក់បំផុតនៃបញ្ហាទាំងអស់ ជាជាងលាក់បាំងពីវា។

2

២. Leo

Leo ចាត់ទុកការកុហកជាអាកប្បកិរិយាអាក្រក់ខ្លាំងណាស់។ សម្រាប់ពួកគេ ការកុហកគឺពិបាកជាងការស្មោះត្រង់ចំពោះខ្លួនឯងទៅទៀត។ ភាពស្មោះត្រង់របស់ Leo តែងតែត្រូវបានកោតសរសើរដោយមនុស្សគ្រប់គ្នា។ ពួកគេធ្វើឱ្យអ្នកដែលនៅជុំវិញពួកគេមានអារម្មណ៍ថាមានសុវត្ថិភាព និងគួរឱ្យទុកចិត្ត។ Leo មិនដែលអនុញ្ញាតឱ្យខ្លួនធ្លាក់ចូលទៅក្នុងអន្ទាក់នៃការបោកប្រាស់ឡើយ។

3

៣. Virgo

Virgo ជាប្រភេទមនុស្សដែលចូលចិត្តបង្ហាញ ហើយពួកគេមិនចូលចិត្តលាក់លៀមនោះទេ។ ក្នុងជីវិតពួកគេតែងមានអារម្មណ៍ថាមិនចាំបាច់ប្រើពាក្យកុហកដើម្បី«លាបពណ៌»ឡើយ។ Virgo ហ៊ានប្រឈមមុខនឹងកំហុស។ ពួកគេសុខចិត្តជួសជុលអ្វីដែលពួកគេធ្វើឲ្យរញ៉េរញ៉ៃដោយគ្មានការភ័យខ្លាច សូម្បីតែនៅពេលពួកគេត្រូវទទួលខុសត្រូវក៏ដោយ។

4

៤. Cancer

ធម្មជាតិរបស់ Cancer គឺមិនចេះនិយាយកុហកនោះទេ។ ហើយបើមានគេគ្រាន់តែនិយាយកុហកបន្តិច Cancer នឹងចាប់ដឹងភ្លាម។ ដូច្នេះ Cancer ជ្រើសរើសរស់នៅសាមញ្ញដោយមិនកុហកនរណាម្នាក់នោះឡើយ ព្រោះវាមិនមែនជាចំណូលចិត្តរបស់ពួកគេ៕

5

ប្រភព ៖ បរទេស