ធម្មជាតិតែងតែបង្កើតមនុស្សអោយមានចរិតខុសគ្នា តែប្រហែលជាអ្នកមិនបានដឹងនោះទេថា មនុស្សបែបណាដែលសាកសមរស់នៅជាមួយចរិតរបស់អ្នក! ដូច្នេះ សូមជ្រើសរើសកាត Tarot ខាងក្រោម វានឹងប្រាប់ពីចម្លើយ!
១៖កាត A
មនុស្សស្លូតបូត ចិត្តបរិសុទ្ធ
អ្នកមានទំនួលខុសត្រូវ និងឯករាជ្យលើគ្រប់ភារកិច្ច។ គុណវិបត្តិរបស់អ្នកគឺរឹងរូសពេក គិតខ្លី និងឆាប់ខឹងឆេវឆាវបន្តិច។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកនៅជាមួយនរណាម្នាក់ដែលស្និទ្ធស្នាល អ្នកនឹងក្លាយជាមនុស្សទន់ភ្លន់ និងមិនសូវខឹងនោះឡើយ។ ដោយសារតែមនុស្សប្រភេទនេះនឹងផ្តល់ឱ្យអ្នកនូវអារម្មណ៍នៃសន្តិភាព និងការយល់ចិត្ត។ ពួកគេធ្វើឱ្យអ្នកមានអារម្មណ៍ថាត្រូវបានការពារ និងទទួលបានសេចក្តីស្រឡាញ់។
២៖កាត B
រីករាយ, មនុស្សវិជ្ជមាន
អ្នកជាមនុស្សសកម្ម និងរពិសដូចក្មេង ប៉ុន្តែអ្នកតែងតែបារម្ភខ្លាំងពេក ហើយគិតអវិជ្ជមានអំពីអនាគត។ អ្នកត្រូវនៅក្បែរអ្នកដែលពូកែកំប្លែង មានសុទិដ្ឋិនិយម ហើយពួកគេនឹងបញ្ចូលថាមពលវិជ្ជមានដល់អ្នក លើកទឹកចិត្តអ្នក និងជួយអ្នកឱ្យឈានទៅមុខដោយជោគជ័យ។
៣៖កាត C
ចាស់ទុំ
អ្នកហាក់ដូចជារឹងប៉ឹង និងឆ្លាតវៃ ប៉ុន្តែធាតុពិតអ្នកពិតជាក្មេងខ្លាំង ទន់ខ្សោយ និងមិនចេះគិតវែងឆ្ងាយ។ អ្នកមានភាពរសើបខ្លាំង ងាយទន់ជ្រាយ និងមិនដែលចូលចំណោមជាមួយនរណាឡើយ។ អ្នកត្រូវនៅជាមួយនរណាម្នាក់ដែលមានភាពចាស់ទុំជាងអ្នក។ ព្រោះភាពចាស់ទុំរបស់ពួកគេនឹង "ទប់" ចរិតមិនចេះអត់ធ្មត់ និងក្មេងដូចជាអ្នក។ ជាងនេះទៅទៀត បុគ្គលនេះនឹងមានទំនួលខុសត្រូវ និងអាចលួងលោម ថែរក្សា ក៏ដូចជា "បង្រៀន" អ្នកឱ្យក្លាយជាមនុស្សយល់ដឹង និងចេះគិតជាងមុន៕
ប្រភព ៖ បរទេស