ពេលខ្លះអ្នកតែងតែចង់ដឹងហើយថា តើសង្សារចាស់របស់អ្នកនឹងវិលត្រឡប់មករកអ្នកវិញទេ ឬ ស្នេហាថ្មីរបស់អ្នកនឹងមកដល់ពេលណា! ដូច្នេះហើយ ដើម្បីស្រាយចម្ងល់ទាំងនេះ តោះ! រើសសន្លឹកបៀរ១ ក្នុងចំណោមសន្លឹកបៀរទាំង៤ ដើម្បីដឹងពីស្ថានភាពស្នេហារបស់អ្នកក្នុងឆ្នាំថ្មី 2023 នេះ៖
១.ចម្លើយ A
កាតនេះទស្សន៍ទាយថាក្នុងឆ្នាំថ្មីនេះ សង្សារចាស់នឹងលែងមករំខានជីវិតអ្នកទៀតហើយ។ អ្នកទាំងពីរមានអារម្មណ៍សោកសៅ និងខូចចិត្តពេលបែកគ្នា ការយល់ច្រលំខ្លះនៅតែមាន ដែលភាគីទាំងសងខាងមិនទាន់បានដោះស្រាយឱ្យបានត្រឹមត្រូវ។ ទោះជាយ៉ាងណាក៏ដោយ អ្នកទាំងពីរមានការស្ទាក់ស្ទើរក្នុងការវែកញែកបញ្ហា ទើបបណ្តាលអោយបែកគ្នា ហើយអ្នកទាំងពីរមិនចង់ឃើញគ្នាទៀតឡើយ។ សម្រាប់អ្នកថ្មី ជាអកុសល អ្នកនៅតែត្រូវការពេលវេលាដើម្បីព្យាបាលខ្លួនអ្នកពីការឈឺចាប់ផ្លូវចិត្តពីមុន។ ដូច្នេះហើយ អ្នកនឹងយូរបានជួបគូស្នេហ៍ថ្មីណាស់ លុះត្រាតែអ្នកលែងឈឺចាប់ និងបើកបេះដូងម្តងទៀត!
២.ចម្លើយ B
កាតនេះបង្ហាញថាក្នុងឆ្នាំថ្មី សង្សារចាស់របស់អ្នកនឹងមិនបង្ហាញខ្លួនក្នុងជីវិតរបស់អ្នកទៀតទេ។ ពេលនេះពួកគេហាក់ដូចជាមានអ្នកថ្មី ឬកំពុងស្វែងរកស្នេហាថ្មីជំនួសការអាឡោះអាល័យ និងទន្ទឹងរង់ចាំអ្នក។ ដូច្នេះ គេនឹងទុកអ្នកឲ្យនៅម្នាក់ឯង មិនត្រឡប់មករំខានអ្នកទៀតឡើយ។ អារម្មណ៍របស់គេកំពុងផ្លាស់ប្តូរ អារម្មណ៍របស់គេចំពោះអ្នកកំពុងតែរសាត់បាត់ទៅហើយ។ អ្នកក៏គួរដើរទៅមុខដែរ កុំឲ្យខាតពេលចាំគេ! នៅឆ្នាំ 2023 គេបានព្យាករណ៍ថាអ្នកនឹងមានស្នេហាថ្មី ដូច្នេះសូមត្រៀមចិត្ត!
៣.ចម្លើយ C
កាតនេះបង្ហាញថានៅឆ្នាំក្រោយទាំងគូស្នេហ៍ចាស់ និងថ្មីនឹងលេចឡើងហើយធ្វើឱ្យជីវិតរបស់អ្នករញ៉េរញ៉ៃ។ អ្នកនៅតែមិនអាច "អស់ចិត្ត" ពីអ្នកចាស់ ហើយអ្នកទាំងពីរនឹងមានឱកាសវិលមករកគ្នាវិញ។ ដំបូងឡើយ អ្នក និងដៃគូរបស់អ្នកទាំងពីរមានភាពឆ្គាំឆ្គងខ្លាំងនៅពេលប្រឈមមុខនឹងគ្នា អ្វីដែលគួរឱ្យហួសចិត្តនោះគឺថា បើទោះបីជាអ្នកថ្មីមកធ្វើឱ្យអ្នកលង់ស្នេហ៍ក៏ដោយ ក៏នៅក្នុងខួរក្បាលរបស់អ្នកនៅតែមានរូបភាពអ្នកចាស់ដដែល។
៤.ចម្លើយ D
កាតនេះបង្ហាញថាក្នុងឆ្នាំថ្មីនេះ អ្នកនឹងមិនត្រឹមតែឃើញសង្សារចាស់របស់អ្នកម្តងទៀតនោះទេ ប៉ុន្តែប្រូបាប៊ីលីតេដែលអ្នកទាំងពីរបានត្រលប់មកវិញគឺខ្ពស់ខ្លាំងណាស់។ ព្រហ្មលិខិតបានកំណត់អ្នកទាំងពីររួចហើយ ទោះរត់ក៏មិនគេចមិនរួចដែរ! មិនថាអ្នកដើរលេងជាមួយសង្សារថ្មីប៉ុន្មាននាក់ ឬ ព្យាយាមនៅឆ្ងាយពីគ្នាប៉ុណ្ណានោះទេ ទីបំផុតអ្នក និងសង្សារចាស់របស់ដឹងថាមិនអាចរស់នៅដោយគ្មានគ្នាបានឡើយ៕
ប្រភព ៖ បរទេស