ហ្គេមទស្សន៍ទាយ បើអ្នកចង់ដឹងថាជីវិតកាលពីជាតិមុនបែបណា ចូររើសម៉ូដសក់១

គ្មាននរណាអាចដឹងពីរឿងដែលកើតឡើងតាំងពីជាតិមុនបាននោះទេ តែប្រសិនបើអ្នកចង់ដឹងយ៉ាងហោចណាស់ អ្នកអាចដឹងតាមរយៈលេងហ្គេមចិត្តសាស្រ្តមួយនេះបាន! ដូច្នេះ សូមរើសម៉ូដសក់មួយចំណោមខាងក្រោម វានឹងប្រាប់អ្នកពីជីវិតកាលពីជាតិមុនរបស់អ្នក៖

1

១.ចម្លើយ A

ក្នុងជីវិតមុនរបស់អ្នក អ្នកបានរស់នៅមានសុភមង្គលជាងជាតិនេះ។ អ្នកកាលពីអតីតកាលគឺជាកូនពៅក្នុងគ្រួសារអ្នកមាន ទទួលបានការយកចិត្តទុកដាក់ និងស្រលាញ់ពីឪពុកម្តាយ ក៏ដូចជាបងប្អូនបង្កើតរបស់អ្នក។ អ្នកពិតជានារីដ៏សំណាងដែលទទួលបានភាពកក់ក្ដៅម្នាក់។ សូម្បីតែនៅសម័យបុរាណក៏ដោយ អ្នកមិនរងគំនាបច្បាប់តឹងរ៉ឹងទេ។ ក្នុងមួយជីវិតនេះ ជីវិតរបស់អ្នកក៏មានភាពសុខសាន្ត មិនអន់ប៉ុន្មានទេ ប៉ុន្តែមិនអាចប្រៀបធៀបទៅនឹងជាតិមុនបានឡើយ។

2

២.ចម្លើយ B

នៅក្នុងជីវិតពីមុនរបស់អ្នក អ្នកមានជីវិតដ៏ច្របូកច្របល់ សោកនាដកម្ម និងគួរឱ្យរន្ធត់ជាងជីវិតមួយនេះទៅទៀត។ អ្នកធ្លាប់ជាមេទ័ពដែលវាយលុកចូលសមរភូមិ ស្ថិតក្នុងត្រកូលឧកញ៉ា ឪពុក និងញាតិសន្តានរបស់អ្នកទាំងពីរសុទ្ធតែជាវីរបុរសជាតិ។ ទោះយ៉ាងណាក៏ដោយ នៅក្នុងសមរភូមិមួយ សមាជិកគ្រួសារទាំងអស់បានស្លាប់ក្នុងកណ្តាប់ដៃរបស់ខ្មាំងសត្រូវ មានតែអ្នកប៉ុណ្ណោះដែលនៅរស់រានមានជីវិត និងទទួលបន្ទុកមើលថែស្ត្រីនៅផ្ទះតែម្នាក់ឯង។ ជីវិតរបស់អ្នកកាលពីអតីតកាលមិនងាយស្រួលនោះទេ។ ជាការតបស្នងវិញ អ្នកធ្វើបាននូវជ័យជំនះដ៏អស្ចារ្យជាច្រើន មានជីវិតដ៏រុងរឿង អស្ចារ្យ ធ្វើអ្វីដែលអ្នកពេញចិត្ត និងពេញចិត្តនឹងជ័យជំនះដែលអ្នកបានទទួល។ ក្នុងជីវិតនេះ អ្នកគ្រាន់តែជាមនុស្សធម្មតា គ្មានសមិទ្ធិផលដ៏រុងរឿង តែរស់នៅក្នុងជីវិតដ៏សុខសាន្ត ជាទីគោរពស្រលាញ់របស់ញាតិមិត្ត។

3

៣.ចម្លើយ C

ជីវិតអ្នកក្នុងជាតិនេះមានសុភមង្គលជាងជាតិមុន ព្រោះអ្នកមានសេចក្ដីសុខ និងអាចធ្វើអ្វីតាមចិត្តបាន។ ក្នុងជីវិតមុនរបស់អ្នក អ្នកមានសម្រស់ដ៏អស្ចារ្យ មានអាកប្បកិរិយាទន់ភ្លន់ និងស្មោះត្រង់។ ដោយសារតែអ្នកមានសម្រស់ស្រស់ស្អាត ទើបត្រូវមនុស្សប្រុស "បៀតបៀន" ជានិច្ច តែងតែរករឿងធ្វើបាបអ្នករហូតធ្វើឱ្យអ្នកមិនអាចមានជីវិតធម្មតាបាន។ ដូច្នេះហើយ ស្នេហារបស់អ្នកមានការពិបាក និងខកចិត្តច្រើនផងដែរ។ តែក្នុងជាតិនេះ អ្នកលែងត្រូវរងនូវភាពអយុត្តិធម៌ ការធ្វើទារុណកម្ម និងបញ្ហាទាំងនោះទៀតហើយ។

4

៤.ចម្លើយ D

អ្នកពិតជាសំណាងណាស់ ព្រោះក្នុងជីវិតអតីតកាល និងបច្ចុប្បន្នរបស់អ្នក អ្នកបានរស់នៅក្នុងជីវិតដ៏រីករាយស្មើគ្នា។ កាលពីមុន អ្នកជាមនុស្សធម្មតាម្នាក់ក្នុងសង្គម មានដៃគូស្មោះត្រង់ និងស្រលាញ់គ្នា។ ដូច្នេះអាពាហ៍ពិពាហ៍របស់អ្នកគឺមានស្ថិរភាព និងកក់ក្ដៅបំផុត។ អ្នកបានចំណាយពេលដ៏សុខសាន្ត និងសន្តិភាពជាមួយគ្រួសារតូចរបស់អ្នក។ ក្នុងជាតិនេះ អ្នកក៏នឹងរកបានដៃគូដែលមានចិត្តល្អ ឥតខ្ចោះ និងរស់នៅជាមួយគ្នារហូតដល់ចាស់កោងខ្នង៕

5

ប្រភព ៖ បរទេស