បើសិនជាអ្នកមានបញ្ហា ឬ ជួបទុក្ខ អ្នកប្រាកដជាចង់ដឹងហើយថា តើមិត្តប្រភេទណាដែលអ្នកអាចពឹងពាក់បាន? ដូច្នេះប្រសិនបើអ្នកមិនច្បាស់ក្នុងចិត្ត អ្នកអាចរើសរូបតុក្កតាមួយខាងក្រោម ដើម្បីដឹងថាក្នុងដំណាក់កាលនេះ តើអ្នកគួរតែមានមិត្តបែបណា?
១.ចម្លើយ A
ប្រភេទមិត្តដែលអ្នកត្រូវការនៅពេលនេះ គឺជាមនុស្សដែលមានថាមពល និងការលើកទឹកចិត្តច្រើន ពួកគេមានសកម្មភាពតម្រង់ទិសនៅពេលពួកគេធ្វើអ្វីមួយ ពួកគេក៏មានការតាំងចិត្តផងដែរ។ ដោយសារតែអ្នកជាមនុស្សមិនច្បាស់លាស់ តែងតែស្ទាក់ស្ទើរចំពោះការជ្រើសរើសអ្វីមួយ អ្នកតែងតែចំណាយពេលច្រើនដើម្បីគិតមុននឹងសម្រេចចិត្តធ្វើសកម្មភាព។ ប្រសិនបើអ្នកមានមិត្តដូចខាងលើ អ្នកច្បាស់ជាធូរស្រាលជាងមុនច្រើន ព្រោះពួកគេអាចនឹងផ្តល់យោបល់ និងការណែនាំទៅកាន់។
២.ចម្លើយ B
ប្រភេទនៃមិត្តដែលអ្នកត្រូវការនៅពេលនេះ គឺជាមនុស្សដែលអ្នកអាចទុកចិត្តបានទាំងស្រុង។ យើងក៏អាចហៅបុគ្គលនោះថាជាមិត្តរួមចិត្ត នៅពេលដែលមូលដ្ឋានគ្រឹះនៃមិត្តភាពរបស់មនុស្សពីរនាក់ចាប់ផ្តើមជាមួយនឹងចំណង់ចំណូលចិត្តជាក់លាក់មួយ យូរៗទៅវាអាចក្លាយជាមិត្តចិត្តតែមួយ។ អ្នកទាំងពីរត្រៀមខ្លួននិយាយប្រាប់គ្នាគ្រប់រឿង សូម្បីតែរឿងមិនសំខាន់ ហើយក៏ត្រៀមខ្លួនចែករំលែកអាថ៌កំបាំងទៅកាន់គ្នាផងដែរ។
៣.ចម្លើយ C
ប្រភេទមិត្តដែលអ្នកត្រូវការនៅពេលនេះ គឺអ្នកដែលមានសក្តានុពលសេដ្ឋកិច្ចល្អ។ ខណៈពេលដែលវាត្រូវបានគេនិយាយថាមិត្តភាពមិនគួរមើលទៅលើផលប្រយោជន៍ ឬ សម្ភារៈនិយម តែវាពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់អ្នក។ អ្នកត្រូវការមិត្តភក្ដិដូចអ្នកខាងលើ ដើម្បីឱ្យពួកគេអាចជួយអ្នកបានលឿនបំផុតប្រសិនបើអ្នកមានបញ្ហា៕
ប្រភព ៖ បរទេស