រើសរូបភាព១ នឹងដឹងពីចំណុចខ្សោយធំជាងគេរបស់អ្នក

អ្នកណាក៏មានចំណុចខ្លាំង និងចំណុចខ្សោយរាងខ្លួនដែរ តែចំពោះអ្នកខ្លះគឺមិនដឹងនោះទេ ថាចំណុចខ្សោយរបស់ខ្លួនគឺជាអ្វី? ដូច្នេះតោះ! ជ្រើសរើសរូបណា១ នោះវានឹងប្រាប់ពីចំណុចខ្សោយដ៏ធំជាងគេដែលអ្នកមាន៖

1

១.ចម្លើយ A

ចំណុចខ្វះខាតដ៏ធំបំផុតរបស់អ្នកគឺ ជំនាញក្នុងការនិយាយ និងមិនដឹងពីរបៀបបញ្ចេញគំនិតរបស់អ្នកប្រកបដោយប្រសិទ្ធភាព។ ជារឿយៗអ្នកមិនដឹងពីរបៀបដោះស្រាយនៅពេលដែលអ្នកមានទំនាក់ទំនងជាមួយអ្នកដទៃ ជាពិសេសនៅពេលទំនាក់ទំនងជាមួយមនុស្សចម្លែក ឬនៅកន្លែងដែលមានមនុស្សច្រើន។ សូម្បីតែនៅក្នុងការសន្ទនាក្រៅផ្លូវការក៏ដោយ អ្នកអាចធ្វើឱ្យមានការយល់ច្រឡំ ឬការអាម៉ាស់ដោយការនិយាយមិនច្បាស់ និងងាយរងការស្តីបន្ទោសជាញឹកញាប់។ ដើម្បីលាក់បាំងភាពទន់ខ្សោយនេះ អ្នកបង្កើតទម្លាប់ស្ងប់ស្ងាត់ ស្តាប់អ្នកដ៏ទៃនិយាយច្រើនជាងសន្ទនាជាមួយគេ។

2

២.ចម្លើយ B

អ្នកមានភាពអត់ធ្មត់ល្អ ប៉ុន្តែអ្នកបែរជាមានស្មារតីយឺតយ៉ាវទាំងការគិត និងការប្រព្រឹត្ត។ ជាងនេះទៅទៀត អ្នកក៏ជាមនុស្សមិនច្បាស់លាស់ ដូច្នេះអ្នកតែងតែពិបាកក្នុងការសម្របខ្លួនទៅនឹងបរិយាកាសថ្មី ហើយប្រតិកម្មរបស់អ្នកមិនមានភាពបត់បែន។ ធ្វើអ្វីក៏ដោយ អ្នកត្រូវប្រយ័ត្ន អ្នកត្រូវគិតឱ្យយូរមុននឹងធ្វើការជ្រើសរើស។ ដូច្នេះហើយ អ្នកខ្វះភាពវៃឆ្លាត និងមិនអាចដោះស្រាយបានលឿន និងមានប្រសិទ្ធភាព នៅពេលធ្លាក់ចូលក្នុងស្ថានភាពអាសន្ន។

3

៣.ចម្លើយ C

អ្នកជាមនុស្សដែលធ្វើអ្វីគ្រប់យ៉ាងដោយភាពក្លៀវក្លា ការតាំងចិត្តខ្ពស់ និងភាពបត់បែន មានចិត្តមុតស្រួច។ ទោះជាយ៉ាងណាក៏ដោយ ដែនកំណត់ដែលរារាំងអ្នកពីភាពជោគជ័យគឺសុខភាពរបស់អ្នក។ ដោយសារអ្នកជាមនុស្សទន់ខ្សោយ អស់កម្លាំង និងងាយឈឺ ដូច្នេះការចំណាយពេលធ្វើការផ្តោតលើផែនការរយៈពេលវែងគឺពិបាកណាស់។

4

៤.ចម្លើយ D

ពេលជួបគ្នាដំបូង អ្នករាល់គ្នាគិតថាអ្នកមានចិត្តស្ងប់ យល់ចិត្ត និងមានប្រាជ្ញា។ អ្នកក៏ជាមនុស្សរួសរាយរាក់ទាក់ ចេះគិត និងចេះរៀបឬក។ ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីទំនាក់ទំនងរយៈពេលវែង ពួកគេនឹងដឹងថាអ្នកជាមនុស្សម្នាក់ដែលខ្វះទំនុកចិត្ត រហ័សរហួន មិនចេះខ្វល់ខ្វាយ ងាយយល់ច្រលំ និងខ្មាសអៀននៅពេលប្រឈមមុខនឹងស្ថានភាពបន្ទាន់៕

5

ប្រភព ៖ បរទេស