មនុស្សខ្លះ ទោះយើងដេញយ៉ាងណាក៏មិនទៅ ចំណែកមនុស្សខ្លះទៀត យើងខំស្រែកហៅ សុំឱ្យគេនៅក៏គេមិនព្រម ហេតុអី?

ស្នេហា ការស្រឡាញ់សុទ្ធតែជារឿងដែលមិនអាចបង្ខំ ឬទាមទារបានតាមតែអារម្មណ៍ និងចិត្តដែលយើងចង់បាននោះឡើយ ព្រោះស្នេហា ការស្រឡាញ់វាកើតចេញពីចិត្ត ចេញពីបេះដូងដ៏ពិតប្រាកដ មិនអាចហាមឃាត់ ឬបញ្ជាឱ្យឈប់បានទេ។

យ៉ាងណាមិញ ប្រៀបដូចជាមនុស្សខ្លះដែលបានអស់ចិត្តពីយើងទៅហើយ គេលែងមានអារម្មណ៍ល្អៗ គេលែងស្រឡាញ់យើងហើយនោះ​ ទោះយើងព្យាយាឱបក្រសោបគេយ៉ាងណា ឃាត់គេមិនឱ្យចេញបែបណា ចង់ឱ្យគេនៅជាមួយយើងខ្លាំងប៉ុនណា ទោះយើងខំលះបង់ទាំងជីវិតដើម្បីឃាត់ឱ្យគេនៅទៀត ក៏គេមិនអាចនៅជាមួយយើងបានដែរ ព្រោះតែគេលែងមានចិត្ត មានអារម្មណ៍ចំពោះយើងហើយ ចុងក្រោយ វាក៏ប្រហែលជាបានត្រឹមតែក្ដីអាណិត ឬចិត្តដែលកាន់តែស្អប់យើងបន្ថែមតែប៉ុណ្ណោះ។

86b07cc70d1dd86ecd62c04beec45367

ចំណែកឯមនុស្សខ្លះទៀត ហាក់ដូចជាគេជំពាក់កម្មយើងអ៊ីចឹង ទោះយើងប្រឹងដេញគេយ៉ាងណា ហាមាត់ថាស្អប់គេយ៉ាងណា ធ្វើបាបផ្លូវចិត្តគេកម្រិតណា ក៏គេបែរជាមិនព្រមទៅណាចោលយើង មិនព្រមទុកយើងចោល មិនព្រមបោះបង់យើងសោះ គេប្រហែលអាចជាមនុស្សដែលយើងស្អប់ខ្លាំងក៏ថាបាន តែគេជាមនុស្សដែលស្រឡាញ់យើងខ្លាំងបំផុតហើយ ទើបគេមិនអាចទៅណាចោលយើងបែបនេះនោះ។

901f872f6251fa0b755b2118d7f4840d

ពាក្យគេច្រើននិយាយថា " កុំឃាត់មនុស្សដែលចង់ចាកចេញ កុំដេញមនុស្សដែលមិនចង់ទៅ " មួយឃ្លានេះត្រូវណាស់ ពេលខ្លះ យើងរវល់តែឱបក្រសោបមនុស្សដែលមិនមានចិត្តឱ្យយើង មនុស្សដែលមិនឱ្យតម្លៃយើង រហូតធ្វើឱ្យយើងនេះ លែងមើលឃើញមនុស្សដែលល្អនឹងយើងពិតប្រាកដ ធ្វើឱ្យយើងនេះ បោះចោលមនុស្សដែលស្រឡាញ់យើងខ្លាំងបំផុតទៅវិញ។ កុំបន្តស្រឡាញ់ ឬចង់បានមនុស្សដែលគេមិនស្រឡាញ់យើង រៀនថែរក្សាមនុស្សដែលស្រឡាញ់យើងពតប្រាកដទើបមិនឈឺចាប់ និងស្ដាយក្រោយ៕

A5f0f25f91a098a4a283a03112bec7c4

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ