ជ្រើសតួអង្គមួយ វានឹងបង្ហាញថា ពេលមានស្នេហា តើអ្នកនឹងប្រែក្លាយជាមនុស្សបែបណា

ធម្មតាទេ ដែលគេនិយាយថា មនុស្សពេលដែលមានស្នេហានឹងក្លាយទៅជាមនុស្សថ្មីម្នាក់ទៀត តែប្រសិនបើអ្នកចង់ដឹងថានៅពេលដែលអ្នកមានស្នេហា អ្នកនឹងផ្លាសប្តូរអត្តចរិតបែបណា ចូរអ្នករើសតួអង្គ១ ក្នុងចំណោមតួអង្គខាងក្រោម ដើម្បីទស្សន៍ទាយពីចិត្តរបស់អ្នក!

1

១.កាត A

ការជ្រើសរើសកាតនេះបង្ហាញថា នៅពេលអ្នកធ្លាក់ក្នុងអន្លង់ស្នេហ៍ អ្នកក្លាយជាកូនចៀមដ៏កក់ក្តៅ និងគួរឱ្យស្រលាញ់។ អ្នកបង្ហាញពីការយកចិត្តទុកដាក់ និងការចែករំលែកក្នុងក្តីស្រលាញ់។ អ្នកយកចិត្តទុកដាក់លើអារម្មណ៍របស់អ្នកដទៃ ហើយជ្រើសរើសធ្វើឱ្យគេចាប់អារម្មណ៍លើខ្លួន ដោយការព្រួយបារម្ភដ៏កក់ក្ដៅរបស់អ្នក។ នេះធ្វើឱ្យអ្នកក្លាយជាដៃគូរដ៏ល្អនៅក្នុងទំនាក់ទំនងស្នេហា។

2

២.កាត B

ពេលមានស្នេហា អ្នកប្រៀបដូចជាឆ្កែចចកចាស់ដ៏ឈ្លាសវៃ អាថ៌កំបាំង ហើយគ្មាននរណាម្នាក់អាចចាប់កំហុសអ្នកបានទេ។ ស្នេហារបស់អ្នកប្រៀបដូចជាការបរបាញ់ ហើយគូប្រកួតប្រជែងរបស់អ្នកគឺជា« ដៃគូស្នេហា » ដែលអ្នកតែងតែប្រាថ្នាចង់យកឈ្នះ។

3

៣.កាត C

នៅក្នុងសេចក្ដីស្រឡាញ់ អ្នកគឺជាសត្វក្ងោក ពូកែក្រអឺតក្រទម និងល្អឥតខ្ចោះ។ អ្នកចង់លេចធ្លោនៅពេលដើរក្បែរគូស្នេហ៍របស់អ្នក ហើយអ្នកចង់ឱ្យគាត់មានមោទនភាពដែលមានអ្នកនៅក្បែរគាត់។ ទោះជាយ៉ាងណាក៏ដោយ ដោយសារតែការព្យាយាមធ្វើជាមនុស្សឥតខ្ចោះ ដើម្បីទទួលបានការចាប់អារម្មណ៍ពីអ្នកដទៃ អ្នកត្រូវព្យាយាមសម្តែងរឿងដែលមិនមែនជាការពិត។ អ្នកត្រូវយល់ថាស្នេហាដែលស្ថិតស្ថេរ ត្រូវការភាពស្មោះត្រង់ មិនមែនជាសម្រស់ខាងក្រៅឡើយ។

4

៤.កាត D

នៅពេលអ្នកធ្លាក់ក្នុងអន្លង់ស្នេហ៍ អ្នកក្លាយជាកូនឆ្មាតូច ដែលតែងតែចេះលួងលោម ដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីអ្នកដទៃ។ អ្នកធ្វើឱ្យអ្នកដទៃគោរពអ្នកដោយពាក្យសម្តី សកម្មភាព និងកាយវិការ។ អ្នកតែងតែបញ្ចេញរូបរាងដ៏គួរឱ្យស្រលាញ់ ទន់ជ្រាយ និងផ្អែមល្ហែម ធ្វើឱ្យដៃគូរម្ខាងទៀត តែងតែមានអារម្មណ៍ថាត្រូវការពារ និងមើលថែអ្នក។

5

៥.កាត E

ការជ្រើសរើសកាតនេះបង្ហាញថា នៅពេលអ្នកធ្លាក់ក្នុងអន្លង់ស្នេហ៍ អ្នកប្រែក្លាយទៅជាសត្វតោដ៏មានអំណាច និងខ្លាំងក្លា។ អ្នកជាប្រភេទមនុស្សដែលមានសមត្ថភាពគ្រប់គ្រងនរណាម្នាក់ ដែលអ្នកចង់បាន រួមទាំងការងារ ជីវិត និងស្នេហា។ នៅពេលដែលនរណាម្នាក់បានយល់ព្រមចូលក្នុងទំនាក់ទំនងស្នេហាជាមួយអ្នក ពួកគេនឹងត្រូវអនុវត្តតាមច្បាប់ដែលអ្នកបានកំណត់។ នេះមិនមែនមានន័យថា អ្នកកំពុងគ្រប់គ្រង ផ្តាច់ការ និងចូលចិត្តបោកបញ្ឆោតគូស្នេហ៍របស់អ្នក ឬ បង្ខំឱ្យអ្នកដ៏ទៃចុះចូលជាមួយអ្នកដោយគ្មានលក្ខខណ្ឌនោះទេ។ អ្នកគ្រាន់តែមានបុគ្គលិកលក្ខណៈ និងរចនាប័ទ្មផ្ទាល់ខ្លួនរបស់អ្នក ហើយអ្នកសុំឱ្យអ្នកដទៃគោរពបុគ្គលិកលក្ខណៈផ្ទាល់ខ្លួនរបស់អ្នកប៉ុណ្ណោះ។ ទោះយ៉ាងណាក៏ដោយ គេយល់ថាអ្នកបានដាក់សម្ពាធដល់ដៃគូ ហើយពេលខ្លះនេះអាចបណ្តាលឱ្យទំនាក់ទំនងកាន់តែតានតឹងថែមទៀតផង៕

6

ប្រភព ៖ បរទេស