រើសម៉ូតផាត់ភ្នែកមួយដែលអ្នកស្រឡាញ់ វានឹងទាយគ្រប់យ៉ាងពីអ្នក

តោះមកលេងហ្គេមចិត្តសាស្រ្តទាំងអស់គ្នា ដើម្បីទាយពីគ្រប់យ៉ាងរបស់អ្នកតាមរយះស្ទីលផាត់ភ្នែកដែលអ្នកស្រឡាញ់។ ដូច្នេះ តោះសាកមករើសស្ទីលផាត់ភ្នែកមួយ បន្ទាប់មកទៅមើលចម្លើយទាំងអស់គ្នា!

1

ក.ចម្លើយ ១

អ្នកជាមនុស្សដែលមានភាពរស់រវើក និងតស៊ូក្នុងជីវិត។ ទោះបីជានៅលើផ្ទៃមុខ អ្នកបង្ហាញពីភាពរឹងរូសក៏ដោយ តាមពិតអ្នកមានបេះដូងផុយស្រួយ និងងាយឈឺចាប់ខ្លាំង។ អ្នកក៏ត្រូវការអ្នកណាម្នាក់ដើម្បី មើលថែ និងឱបអ្នកពេលអ្នកនឿយហត់ និងស្ថិតនៅក្រោមសម្ពាធ។ នៅពេលអ្នកជួបមនុស្សដែលអ្នកស្រលាញ់ អ្នកនឹងមានអារម្មណ៍ថារស់នៅដោយសេរីភាព និងពោរពេញដោយសុភមង្គល។

2

ខ.ចម្លើយ ២

អ្នកជាមនុស្សម្នាក់ដែលមានរូបរាងគួរឱ្យទាក់ទាញ ឬ ពិសេសជាងគេ។ មិនថាអ្នកនៅទីណាទេ អ្នកតែងតែជាចំណុចកណ្តាលនៃការយកចិត្តទុកដាក់។ មនុស្សគ្រប់រូបតែងតែយកចិត្តទុកដាក់ចំពោះអ្នក តាំងពីក្មេងរហូតដល់ចាស់។ ជាទូទៅ អ្នកគឺជាមនុស្សម្នាក់ដែលលេចធ្លោជាងគេ ទាំងបុគ្គលិកលក្ខណៈ និងទេពកោសល្យ។

3

គ. ចម្លើយ ៣

ខាងក្រៅ អ្នកមើលទៅជាមនុស្សមានអារម្មណ៍ស្មុគ្រស្មាញ ប៉ុន្តែតាមពិត ពួកគេមិនអាចទាយដឹងពីចិត្តអ្នកនោះទេ។ អ្នកចូលចិត្តលាក់ខ្លួននៅជ្រុងមួយ និងមិនងាយអោយនរណាម្នាក់ចូលក្នុងពិភពលោករបស់អ្នកទេ។ មនុស្សឃើញថាអ្នកព្រងើយកន្តើយ ស្ងប់ស្ងាត់ ចិត្តត្រជាក់ ប៉ុន្តែនៅពេលខ្លះ អ្នកគ្រាន់តែមិនចង់បង្ហាញអារម្មណ៍ពិតតែប៉ុណ្ណោះ។

4

ឃ. ចម្លើយ ៤

អ្នកគឺជាមនុស្សចិត្តល្អ មានចិត្តបរិសុទ្ធ និងគួរឱ្យស្រឡាញ់។ អ្នកជាមនុស្សស្លូត ស្មោះត្រង់ និងងាយរំជួលចិត្ត។ អ្នកស្មោះត្រង់ខ្លាំងណាស់ ចូលចិត្តផ្គាប់ចិត្តមនុស្សដែលអ្នកស្រលាញ់ ដូច្នេះអ្នកងាយនឹងត្រូវបានគេបោកយកផលប្រយោជន៍ និងបោកប្រាស់។ អ្វីដែលអ្នកចង់បាន គឺធ្វើជាមិត្តជាមួយអ្នកណាដែលអ្នកបានជួប និងជួយមនុស្សឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន៕

5

ប្រភព ​៖ បរទេស