រើសកាត Tarrot ១ ដើម្បីដឹងពីជោគវាសនា ក្រោយការរៀបការរបស់អ្នក

អ្នកប្រាកដជាមិនអាចដឹងមុននោះទេថា ទៅថ្ងៃមុខបន្ទាប់ពីរៀបការហើយ ជីវិតរបស់អ្នកនឹងទៅជាយ៉ាងណា? តើជីវិតគូររបស់អ្នកប្រសើរ ឬ ជួបឧបសគ្គជាហូរហែរ? ដូច្នេះ បើចង់ដឹង សូមរើសកាត១ ក្នុងចំណោមកាតទាំង៤ ខាងក្រោម រួចទៅមើលចម្លើយទាំងអស់គ្នា!

1

១.កាត A

វាហាក់បីដូចជាពេលវេលាដែលអ្នកទាំងពីរប្រាស្រ័យទាក់ទងគ្នាមិនច្រើនទេ ដូច្នេះកម្រិតនៃការយោគយល់គ្នាមិនស៊ីជម្រៅឡើយ។ វានឹងពិបាកសម្រាប់អ្នកក្នុងការដឹងថាតើភាគីម្ខាងទៀតកំពុងលាក់អ្វីមួយពីអ្នក ឬ អត់។ ទំនាក់ទំនងនេះនៅតែហាក់ដូចជាមិនមានអ្វីអាចហៅថាស្នេហាស៊ីជម្រៅនោះទេ។ កាតនេះក៏បង្ហាញថាអ្នកនឹងមិនសប្បាយចិត្តទេ ចំពោះចំណងអាពាហ៍ពិពាហ៍មួយនេះនា។

2

២.កាត B

ជាអកុសល វាពិតជាពិបាកណាស់សម្រាប់អ្នកទាំងពីរដើម្បីសាងសុភមង្គលជាមួយគ្នា។ ព្រោះអ្នកទាំងពីរមានមនោសញ្ចេតនាខ្លាំង និងងប់ងល់ ប៉ុន្តែរឹងរូសពេក ចូលចិត្តធ្វើតាមគំនិតខ្លួនឯងជាជាងស្តាប់ភាគីម្ខាងទៀត។ ប្រហែលជាពេលរៀបការដំបូង អ្នកទាំងពីរសប្បាយចិត្តខ្លាំងណាស់ ព្រោះអ្នកទើបរៀបការថ្មីថ្មោង ប៉ុន្តែមកអ្នកទាំងពីរនឹងឈ្លោះប្រកែកគ្នាឥតឈប់ឈរ ខ្លាចចាញ់ឈ្នះគ្នា។

3

៣.កាត C

នៅពេលនេះ គេមិនទាន់ដឹងថា ទំនាក់ទំនងអ្នកទាំងពីរ ស្ថិតក្នុងដំណាក់កាលណានោះទេ ប្រហែលជាគ្រាន់តែជាមិត្ត ស្និទ្ធស្នាល ឬ ស្នេហា។ ប៉ុន្តែយ៉ាងណាមិញ អារម្មណ៍របស់អ្នកទាំងពីរនាពេលខាងមុខពិតជាល្អ សាកសមសម្រាប់ការស្រឡាញ់គ្នាយូរអង្វែង។ មនុស្សដែលអ្នកស្រលាញ់នឹងក្លាយជាប្តី ឬប្រពន្ធដ៏ល្អ។ ពួកគេមានទំនួលខុសត្រូវ ស្មោះត្រង់ និងគោរពអ្នក ដូចអ្វីដែលអ្នកប្រព្រឹត្តចំពោះពួកគេ។

4

៤.កាត D

ទំនាក់ទំនងរវាងអ្នកទាំងនឹងក្លាយជាចំណងស្នេហ៍ដ៏ស្រស់ស្អាត។ អ្នកទាំងពីរបានទទួលពរជ័យ និងការគាំទ្រពីក្រុមគ្រួសារ និងមិត្តភក្តិ។ អាពាហ៍ពិពាហ៍នេះមានភាពពេញលេញ និងមានសុភមង្គលបំផុត។ យ៉ាងណាមិញ បន្ទាប់ពីរៀបការរួច អ្នកទាំងពីរក៏នឹងត្រូវប្រឈមមុខនឹងបញ្ហា ដែលកើតឡើងនៅក្នុងជីវិតពិតរបស់គូស្នេហ៍ជាច្រើន។ សម្ពាធនឹងកើនឡើងយ៉ាងខ្លាំង ហើយជួនកាលអ្នកទាំងពីរមិនអាចគ្រប់គ្រងកំហឹងរបស់ខ្លួនបាន ដែលបណ្តាលឱ្យភាគីម្ខាងទៀតកើតទុក្ខ។ តែទោះយ៉ាងណាក៏ដោយបន្ទាប់ពីភ្លៀង មេឃក៏គង់នឹងស្រឡះ ហើយអ្នកទាំងពីរនឹង Happy Ending៕

5

ប្រភព ៖ បរទេស