ប្រសិនបើអ្នកនៅមិនទាន់រកឃើញថា ខ្លួនជាមនុស្សខ្លាំងបែបណា ឬ តើទៅថ្ងៃមុខនឹងមានអាជីពអ្វីនោះ អ្នកអាចមើលស្នាមក្រយៅដៃខាងក្រោម រួចមើលថាមួយណា ដូចរបស់អ្នកជាងគេ? នោះវានឹងប្រាប់ចម្លើយ ដែលអ្នកកំពុងតែចង់ដឹងនៅខាងក្រោម៖
A.ចម្លើយ ១
- លក្ខណៈ៖ អ្នកដឹកនាំល្អ, ក្លាហាន, រឹងមាំ, ស្អប់មនុស្សក្លែងក្លាយ។
- ភាពខ្លាំង៖ មានភាពស្មោះត្រង់, ម៉ឺងម៉ាត់, កើតមកជាអ្នកដឹកនាំ, មានសមត្ថភាពជួយអ្នកដទៃ និងមានទិសដៅច្បាស់លាស់។
- អាជីពសមស្រប៖ អ្នកគ្រប់គ្រងជាន់ខ្ពស់នៅក្រុមហ៊ុនធំៗ ឬ ម្ចាស់អាជីវកម្មឯកជន។
B.ចម្លើយ ២
- ចរិតលក្ខណៈ៖ រួសរាយរាក់ទាក់, ស្រលាញ់ភាពច្នៃប្រឌិត, ស្មោះត្រង់, ស្អប់អ្នកដែលមិនគោរពពាក្យសន្យា។
- ភាពខ្លាំង៖ ការស្រមើស្រមៃ, ភាពច្នៃប្រឌិត, មានដុងសិល្បៈ និងអាចទុកចិត្តបាន។
- អាជីពសមរម្យ៖ សិល្បករ, តារាសម្តែង ឬ អាជីពផ្សេងទៀតដែលទាមទារភាពច្នៃប្រឌិត និងអារម្មណ៍។
C.ចម្លើយ ៣
- ចរិតលក្ខណៈ៖ មានសុទិដ្ឋិនិយម និងចេះជួយអ្នកដទៃ, តែងតែដឹងពីរបៀបមើលបញ្ហាទាំងអស់ក្នុងផ្លូវវិជ្ជមាន, ស្អប់អ្នកដែលមិនដឹងគុណ។
- ភាពខ្លាំង៖ មានទំនួលខុសត្រូវ, មានជំនាញគ្រប់គ្រងល្អ, សម្របខ្លួនទៅនឹងបរិយាកាសថ្មីបានយ៉ាងងាយស្រួលក្នុងរយៈពេលខ្លី, សម្បូរស្នេហ៍។
- អាជីពសមស្រប៖ វិជ្ជាជីវៈដែលទាមទារការគិតឡូជីខល ការវិភាគយ៉ាងម៉ត់ចត់ និងការប្រកួតប្រជែងខ្ពស់។
D.ចម្លើយ ៤
- លក្ខណៈ៖ សេរីភាព, ច្នៃប្រឌិត, ការប្តេជ្ញាចិត្ត, ស្អប់មនុស្សដែលឆាប់ខឹង ឬ បង្ហាញកំហឹងចំពោះរឿងតូចតាច។
- ភាពខ្លាំង៖ មានភាពក្លៀវក្លា, ការផ្សងព្រេង, ទំនួលខុសត្រូវ, ចង់ដឹងចង់ឃើញ, និងចង់រៀន និងស្វែងយល់។
- មុខរបរសមរម្យ៖ អ្នកផ្សងព្រេង, សិល្បករ, អ្នករចនាម៉ូដ, វិជ្ជាជីវៈដែលទាមទារភាពច្នៃប្រឌិត និងប្រភពដើម។
E.ចម្លើយ ៥
- លក្ខណៈ៖ ស្ងប់ស្ងាត់ និងសុភាពរាបសារ, ស្អប់អ្នកដែលចូលចិត្តមានបញ្ហា។
- ភាពខ្លាំង៖ ស្ងប់ស្ងាត់, ស្ថិរភាព, ប្រាជ្ញាឈ្លាសវៃ, ចាស់ទុំ, មានសុជីវធម៌ និងឯករាជ្យ ចូលចិត្តជីវិតសាមញ្ញ និងគ្មានការរំខាន។
- អាជីពសមរម្យ៖ មុខរបរដែលទាមទារភាពល្អិតល្អន់ អត់ធ្មត់ ស្ថិរភាព ដូចជាលេខា បុគ្គលិកការិយាល័យ គ្រូបង្រៀន៕
ប្រភព ៖ បរទេស