ចង់ដឹងថាគេចាប់អារម្មណ៍អ្នកដោយសារអ្វី សូមជ្រើសរើសរូបគំនូរ១

ជាធម្មតា តែងតែមានមនុស្សចូលចិត្ត ឬ គិតថាអ្នកទាក់ទាញ តែប្រហែលអ្នកមិនដឹងច្បាស់នោះទេថា ចរិតបែបណារបស់អ្នក ដែលអាចធ្វើអោយពួកគេស្រឡាញ់ ឬ ចូលចិត្តអ្នកបែបនេះ! តោះ បើចង់ដឹង មកលេងហ្គេមចិត្តសាស្រ្តខាងក្រោមទាំងអស់គ្នា ដោយគ្រាន់តែជ្រើសរើសរូបគំនូរ១ វានឹងប្រាប់ចម្លើយទៅកាន់អ្នក!

1

១.ចម្លើយ A

បុគ្គលិកលក្ខណៈដែលគួរឱ្យចាប់អារម្មណ៍ និងទាក់ទាញបំផុតរបស់អ្នក គឺតែងតែមិនសូវខ្វល់ខ្វាយ និងមិនគិតច្រើនពេកនោះទេ។ អ្នកចូលចិត្តនិយាយត្រង់ និងមិនចេះលាក់លៀម។ សរុបមក ចំណុចទាំងនេះ ធ្វើឱ្យអ្នកមើលទៅមិនស្មុគ្រស្មាញ និងជាមនុស្សដែលគិតងាយ ធ្វើងាយ!

2

២.ចម្លើយ B

បុគ្គលិកលក្ខណៈដែលគួរឱ្យចាប់អារម្មណ៍ និងទាក់ទាញបំផុតរបស់អ្នក គឺការគិតវិជ្ជមាន និងមានផាសុកភាពក្នុងគ្រប់ស្ថានភាពទាំងអស់។ អ្នកបំផុសគំនិតអ្នកដទៃដោយទស្សនៈវិស័យ និងគំនិតទូលំទូលាយ ដែលធ្វើឲ្យពួកគេមានអារម្មណ៍រំភើបយ៉ាងខ្លាំងចំពោះអ្នក។

3

៣.ចម្លើយ C

បុគ្គលិកលក្ខណៈគួរឱ្យចាប់អារម្មណ៍ និងទាក់ទាញបំផុតរបស់អ្នក គឺភាពក្លាហាន និងមុះមុត។ អ្នកតែងតែប្រព្រឹត្តទង្វើស្មោះត្រង់ជាមួយនឹងអារម្មណ៍ដែលចេញពីចិត្ត។ អ្នកក៏មានចិត្តទូលាយចំពោះមនុស្សជុំវិញខ្លួនផងដែរ។ អាចនិយាយបានថាជាមួយមិត្តភ័ក្តិ អ្នកគឺជាអ្នកចេះគិតដ៏ប៉ិនប្រសប់ តែងតែមានវិធីដាស់ស្មារតីរបស់ពួកគេឱ្យកាន់តែមានភាពវិជ្ជមាន។

4

៤.ចម្លើយ D

បុគ្គលិកលក្ខណៈគួរឱ្យចាប់អារម្មណ៍ និងទាក់ទាញបំផុតរបស់អ្នកគឺ ភាពរហ័សរហួន និថចេះបត់បែនជានិច្ច។ អ្នកចូលចិត្តស្វែងរកអ្វីថ្មីៗ និងកម្ចាត់ឧបសគ្គទាំងអស់ក្នុងជីវិតបានយ៉ាងងាយ។ ខុសពីមនុស្សទូទៅ អ្នកតែងតែចង់ផ្សងព្រេងច្រើនជាងជីវិតដែលស្រណុកសុខស្រួល៕

5

 

ប្រភព ៖ បរទេស