ឪពុកម្តាយ មុននឹងអោយកូនញុំារបស់ផ្អែម គួរតែដឹងពីឥទ្ធិពលអាក្រក់ពីវា

ផ្អែកលើការសិក្សាមួយនៅសាកលវិទ្យាល័យ California-Riverside បានបង្ហាញថា ការញ៉ាំផ្អែមច្រើនពេក ដូចជាស្ករគ្រាប់ នំខេក បង្អែម ភេសជ្ជៈ និងការ៉េម អាចផ្លាស់ប្តូរតុល្យភាពរវាងបាក់តេរីល្អ និងអាក្រក់នៅក្នុងពោះវៀនរបស់កុមារជារៀងរហូត ព្រោះបាក់តេរីអាចលូតលាស់ទាំងស្រុងនៅពេលកុមារអាយុ 5 ឆ្នាំឡើងទៅ។

1

ម៉្យាងវិញទៀត ការទទួលទានជាតិស្ករច្រើនពេកអាចបណ្តាលឱ្យរលាកដល់រាងកាយ និងពោះវៀន ហើយពីមួយថ្ងៃទៅមួយថ្ងៃ កុមារនឹងមានជំងឺមួយដែលហៅថា ជំងឺអូតូអ៊ុយមីន ដែលបង្កបញ្ហាធំដល់ស្បែក ឬ ហៅថា អាឡែកស៊ីជាដើម។ ក្រៅពីនេះវាក៏អាចបង្កទៅជា៖

2

១.ផលប៉ះពាល់នៃការរីកលូតលាស់បាក់តេរីអាក្រក់នៅក្នុងពោះវៀន

ពោះវៀនដែលមានសុខភាពល្អ គឺជាតុល្យភាពនៃបាក់តេរីល្អ 80% និងពោះវៀនអាក្រក់ 20% ។ ការកើនឡើងនៃបាក់តេរីអាក្រក់នៅក្នុងពោះវៀន អាចបណ្តាលឱ្យមានបញ្ហាដូចខាងក្រោមៈ

- កង្វះសារធាតុចិញ្ចឹម៖ ខ្វះបាក់តេរីល្អដើម្បីបំបែក និងស្រូបយកសារធាតុចិញ្ចឹមពីអាហារដើម្បីចិញ្ចឹមរាងកាយ។

-ភាពងាយរងគ្រោះ៖ ប្រព័ន្ធការពាររាងកាយចុះខ្សោយ ដោយសារខ្វះបាក់តេរីល្អ ដើម្បីកម្ចាត់បាក់តេរី ឬ មេរោគពីខាងក្រៅ។

- សុខភាពផ្លូវចិត្តខ្សោយ៖ នៅពេលដែលបាក់តេរីល្អក្នុងពោះវៀនថយចុះ ការផលិតសារធាតុ serotonin (អរម៉ូនដែលធ្វើអោយអ្នកមានអារម្មណ៍ល្អ) ថយចុះ ដែលប៉ះពាល់ដល់ការលូតលាស់ខួរក្បាល។

- ទល់លាមក៖ ខ្វះបាក់តេរីល្អ ដើម្បីជួយពោះវៀនបណ្តេញកាកសំណល់អាហារចេញពីរាងកាយ។

3

២.បច្ចេកទេសស្តារសុខភាពក្រពះពោះវៀនរបស់កុមារ

ឪពុកម្តាយអាចស្តារសុខភាពក្រពះ និងពោះវៀនរបស់កុមារឡើងវិញ ដោយការបង្កើនបាក់តេរីល្អនៅក្នុងពោះវៀនរបស់កុមារ។ ខាងក្រោមនេះគឺជាវិធីសាស្រ្តមួយចំនួនដើម្បីអនុវត្តន៍៖

- កាត់បន្ថយការញ៉ាំបង្អែម

- ញ៉ាំអាហារសម្បូរបាក់តេរីល្អ (Probiotics) ដូចជា ទឹកដោះគោ យ៉ាអួ គីមឈី ស្ពៃក្តោប ជាដើម។

- ទទួលទានបន្លែ និងផ្លែឈើស្រស់ឲ្យបានច្រើន ព្រោះសម្បូរជាតិសរសៃ (Prebiotics) ដើម្បីជួយដល់ការលូតលាស់នៃបាក់តេរីល្អក្នុងក្រពះ។ ឪពុកម្តាយក៏អាចជ្រើសរើសការចិញ្ចឹមកូនរបស់ពួកគេនូវទឹកដោះគោដែលមាន SYNBIOTICS ដែលជាការសំយោគនៃបាក់តេរីល្អ (Probiotics) ផងដែរ៕

4

ប្រភព ៖ បរទេស