មានដឹងអត់ ពណ៌កែវភ្នែករបស់អ្នកអាចប្រាប់ថាអ្នកជាមនុស្សបែបណា

តាមរយៈការស្រាវជា្រវបែបវិទ្យាសាស្ត្រមួយចំនួន អំពីការភ្ជាប់ពណ៌ភ្នែកទៅនឹងបុគ្គលិកលក្ខណៈរបស់មនុស្ស គឺបានទទួលជោគជ័យក្នុងកម្រិតមធ្យមមួយហើយ។ ទោះបីជាមនុស្សភាគច្រើនមានភ្នែកពណ៌ត្នោតក៏ពិត ប៉ុន្តែអ្នកវិទ្យាសាស្រ្តនៅតែបន្តសិក្សាពីវា។

តោះ! ឥឡូវមកមើលថាពណ៌ភ្នែក អាចកំណត់អត្តចរិតរបស់មនុស្សបែបណាខ្លះ៖

1

១.គួរឱ្យទុកចិត្ត

មនុស្សដែលមានភ្នែកពណ៌ត្នោត (ដែលប្រហែល 80% នៃចំនួនប្រជាជន) ត្រូវបានគេរកឃើញថាមានភាពជឿជាក់ ឆ្លាតវៃ និងចិត្តល្អជាងអ្នកដែលមានភ្នែកពណ៌ផ្សេង។ ដូច្នេះ មនុស្សប្រភេទនេះភាគច្រើនពិតជាមានភាពរួសរាយរាក់ទាក់ ឬ គួរឱ្យទុកចិត្តបាន។

2

២.ច្នៃប្រឌិត

ការច្នៃប្រឌិតហាក់ដូចជាភាគច្រើនជាប់ទាក់ទងនឹងមនុស្សដែលមានកែវភ្នែកពណ៌បៃតង។ តែនេះគឺគ្រាន់តែសម្តៅទៅលើមនុស្សភាគច្រើនដែលមានភ្នែកពណ៌បៃតងប៉ុណ្ណោះ វាមិនបានបញ្ជាក់ថាអោយតែមានភ្នែកពណ៌បៃតងគឺសុទ្ធតែមានភាពច្នៃប្រឌិតនោះទេ។

3

៣.សម្ពាធ

មនុស្សដែលមានភ្នែកពណ៌ត្នោត លាយបៃតង ( hazel eyes) គឺជាមនុស្សដែលពូកែទប់ទល់ទៅនឹងសម្ពាធ។ ពួកគេក៏ជាមនុស្សដែលមានចំណង់ខ្លាំង ជាពិសេសទៅលើការងាររបស់ពួកគេ៕

4

ប្រភព ៖ បរទេស[/caption]