បើអ្នកអាចយកផើងផ្កាមួយក្នុងចំណោមផើងផ្កាទាំងបួននេះមកថែរក្សា តើអ្នកនឹងជ្រើសរើសផើងផ្កាមួយណា? តោះបើរើសហើយ សូមទៅមើលចម្លើយទាំងអស់គ្នា!
១.ចម្លើយ A
អ្នកដទៃចាត់ទុកអ្នកជាអ្នកដឹកនាំ ហើយពួកគេជាច្រើនគិតថា អ្នកពិតជាមានទេពកោសល្យខ្ពស់ មានគុណសម្បត្តិជាច្រើន ដើម្បីក្លាយជាចៅហ្វាយដ៏អស្ចារ្យ។ អ្នកជាមនុស្សមានទំនុកចិត្ត រឹងមាំ ពោរពេញដោយនិស្ស័យល្អ ហើយមិនងាយចុះចាញ់អ្នកណាឡើយ។
២.ចម្លើយ B
មនុស្សភាគច្រើនមិនសរសើរពីទេពកោសល្យរបស់អ្នកទេ។ គេមិនគិតថាអ្នកល្អទេ ព្រោះអ្នកតែងតែព្យាយាមលាក់សមត្ថភាពរបស់ខ្លួន។ អ្នកមានទេពកោសល្យ ប៉ុន្តែមិនចង់យកទេពកោសល្យនោះមកដាក់សម្ពាធលើអ្នកដទៃទេ ហើយអ្នកក៏មិនចង់ "ដឹកនាំ" នរណាដែរ មិនថាក្នុងការងារ ឬ សូម្បីតែរឿងស្នេហា។ ហើយបើទោះបីជាអ្នកដឹងថាអ្នកកំពុងត្រូវបាននរណាម្នាក់ធ្វើបាបក៏ដោយ អ្នកនៅតែធ្វើពុតថាអ្នកមិនដឹង ហើយសម្តែងធ្វើជាសប្បាយចិត្តនៅចំពោះមុខមនុស្សគ្រប់គ្នា។
៣.ចម្លើយ C
អ្នកមានចិត្តទូលាយ និងមានសមត្ថភាព។ ចំពោះអ្នកដទៃ ពេលប្រាស្រ័យទាក់ទង និងស្គាល់គ្នាជាមួយអ្នក គ្រប់គ្នាមានអារម្មណ៍ថា អ្នកជាមនុស្សបើកចំហរទាំងផ្លូវកាយ និងផ្លូវចិត្ត។ ក្រៅពីនេះ អ្នកក៏ជាមនុស្សរហ័សរហួន មានទេពកោសល្យ និងក្លាហានបំផុតផងដែរ។
៤.ចម្លើយ D
នៅក្នុងក្រសែភ្នែកមនុស្សគ្រប់រូប អ្នកជាមនុស្សមានទេពកោសល្យ ប៉ុន្តែអាថ៌កំបាំង។ អ្នកជាមនុស្សដែលមានសមត្ថភាពពិតប្រាកដ ស្ងប់ស្ងាត់ និងពូកែមើលចិត្តមនុស្ស។ ដូច្នេះហើយ មនុស្សជាច្រើនជៀសវាង ឬ ស្ទាក់ស្ទើរក្នុងការទាក់ទងជាមួយអ្នក។ ម្យ៉ាងទៀត គ្មាននរណាម្នាក់អាចទាយអ្វីដែលអ្នកកំពុងគិតនោះទេ។ ពេលខ្លះអ្នកបង្ហាញអារម្មណ៍ពិតរបស់អ្នក ប៉ុន្តែអ្នកផ្សេងទៀតមិនទុកចិត្តអ្នក ដោយគិតថាអ្នកកំពុងក្លែងបន្លំ ឬ មានចេតនាផ្សេងទៀត៕
ប្រភព ៖ បរទេស