អាការៈឈឺខ្នងភាគច្រើនគឺកើតមានចំពោះមនុស្សពេញវ័យ ហើយជារឿយៗវាបណ្តាលមកពីបញ្ហាប្រចាំថ្ងៃដូចជាការអង្គុយ ឬ គេងមិនបានត្រឹមត្រូវ បញ្ហាសាច់ដុំ និង មកពីកត្តាផ្សេងៗទៀតជាដើម ដែលរួមមានដូចជា៖
១.សាច់ដុំតឹងខ្លាំង
សាច់ដុំតឹងកើតឡើងនៅពេលដែលសាច់ដុំរបស់អ្នកលាតសន្ធឹងខ្លាំងពេក ដែលបណ្តាលឱ្យដាច់សរសៃសាច់ដុំ ឬសរសៃពួរ។ ហើយការតានតឹងនៃសាច់ដុំនេះអាចនឹងធ្វើអោយមានការឈឺចាប់ រាល់ដង្ហើមដែលអ្នកដកដង្ហើម។
២.ជំងឺរលាកសួត
ជំងឺរលាកសួតគឺជាការបង្ករោគនៅក្នុងសួតរបស់អ្នក ដែលជាទូទៅកើតឡើងដោយបាក់តេរី ឬ វីរុសដូចជាជំងឺផ្តាសាយ។ ហើយការឆ្លងមេរោគនេះ ធ្វើឱ្យរលាកស្រទាប់សួតរបស់អ្នក ដែលអាចបង្កឱ្យមានការរលាកសួត និងបណ្តាលឱ្យឈឺខ្នងពេលអ្នកដកដង្ហើម។
៣.មហារីកសួត
មហារីកសួតគឺកម្រកើតមានណាស់ ប៉ុន្តែវាមានភាគរយខ្ពស់ចំពោះអ្នកជក់បារី។ ដែលវាបង្កអោយដំបៅអាចរលាយចូលទៅក្នុងឆ្អឹងជំនី សរសៃប្រសាទ និងស្រទាប់ជញ្ជាំងទ្រូង ដោយសំណឹកទាំងនេះអាចបណ្តាលឱ្យមានការឈឺចាប់ខ្លាំង នៅពេលដែលអ្នកដកដង្ហើម ឬ ក្អក។
៤.ស្ថានភាពបេះដូង
អាការៈឈឺខ្នងរាល់ពេលដកដង្ហើម គឺអាចបណ្តាលមកពីជម្ងឺបេះដូង២ប្រភេទដូចជា រលាកស្រោមបេះដូងនិងជំងឺ Myocarditis ។ ដោយជំងឺ Myocarditis កើតឡើងនៅពេលដែលសាច់ដុំបេះដូងរបស់អ្នករលាក ហេតុនេះវាកាត់បន្ថយសមត្ថភាពបេះដូងរបស់អ្នកក្នុងការបូមយកឈាម។
៥.បាក់ឆ្អឹងជំនីរ ឬ បាក់ឆ្អឹង
បាក់ឆ្អឹងជំនីរ ជាទូទៅកើតឡើងបន្ទាប់ពីអ្នកបានរងរបួស ឬ គ្រោះថ្នាក់អ្វីមួយ។ ឆ្អឹងជំនីរបាក់ជាធម្មតាមានសភាពឈឺចាប់ខ្លាំង និងឈឺចាប់រាល់ពេលដកដង្ហើម។ ហើយបើអ្នកមានបញ្ហានេះ សូមព្យាយាមដកដង្ហើមឱ្យជ្រៅដើម្បីជៀសវាងការកើតជំងឺរលាកសួតបន្ទាប់ពីឆ្អឹងជំនីរបាក់៕
ប្រភព៖ បរទេស