ជ្រើសរូបចោរមួយ វានឹងបើកបង្ហាញពីចំណុចអាថ៌កំបាំងរបស់អ្នក

ផ្អែកតាមរូបភាពចោរខាងក្រោម តើក្នុងចំណោមជនសង្ស័យទាំង៤នាក់ មួយណាជាចោរដែលអ្នកជ្រើសរើស? តោះបើរើសហើយ សូមទៅមើលចម្លើយទាំងអស់គ្នា ថាវានឹងបើកបង្ហាញអ្វីពីចំណុចអាថ៌កំបាំងរបស់អ្នក!

1

១.ចម្លើយ A

អ្នកមានសមត្ថភាពដឹងពីចិត្តគំនិតអ្នកដទៃដោយគ្រាន់តែសង្កេតមើលការបង្ហាញ និងកាយវិការរបស់គេ។ ហើយចរិតពិតរបស់អ្នកគឺមិនចេះបោកបញ្ឆោត ឬ យកចំណេញពីអ្នកដទៃឡើយ។

២.ចម្លើយ B

អ្នកឆ្លាតតែមានល្បិចកល ហើយមានលក្ខណៈជាអ្នកដឹកនាំពីធម្មជាតិ។ ជាធម្មតាគ្មានអ្វីអាចរារាំងអ្នកពីការសម្រេចបាននូវអ្វីដែលអ្នកចង់បាននោះទេ។ អ្នកក៏មានសមត្ថភាពក្នុងការដោះស្រាយស្ថានការណ៍បានយ៉ាងល្អផងដែរ បើទោះបីជាស្ថិតក្នុងស្ថានភាពលំបាកណាក៏ដោយ អ្នកនៅតែអាចធ្វើវាបាន។

2

៣.ចម្លើយ C

អ្នកជាមនុស្សមានភាពអធ្យាស្រ័យ ចិត្តទូលាយ និងតែងតែត្រៀមខ្លួនរួចជាស្រេចក្នុងការអភ័យទោសដល់អ្នកដែលបានធ្វើឱ្យអ្នកឈឺចាប់។ អ្នកជាមនុស្សដែលមានចរិតកម្រ ពិបាករកណាស់ ព្រោះតែចិត្តល្អ ចិត្តទូលាយ និងចេះយល់ចិត្តអ្នកដទៃជានិច្ច។

៤.ចម្លើយ D

អ្នកគឺជាមនុស្សទាន់សម័យ និងមានការសង្កេតខ្លាំងណាស់។ អ្នកតែងតែគិតឱ្យបានហ្មត់ចត់មុនពេលអ្នកនិយាយ ឬធ្វើសកម្មភាព ហើយព្យាយាមរកវិធីដោះស្រាយបញ្ហារបស់អ្នក ជាជាងពឹងផ្អែកលើអ្នកដទៃ។ លើសពីនេះ អ្នកជាមនុស្សសកម្មខ្លាំង រស់រវើក និងសុភាព ទាក់ទាញក្នុងក្រសែភ្នែកមនុស្សគ្រប់រូប៕

3

ប្រភព ៖ បរទេស