ធម្មតាទេ ពេលដែលយើង Crush ឬ លួចស្រឡាញ់នរណាម្នាក់គឺយើងមិនដឹងនោះទេថា ក្នុងកែវភ្នែកគេយើងមានឋានៈជាអ្វី ឬ គេចាត់ទុកយើងជាអ្វី? ដូច្នេះ ប្រសិនបើអ្នកចង់ដឹង ចូររើសដបវេទមន្តមួយខាងក្រោម រួចទៅមើលចម្លើយទាំងអស់គ្នា៖
១.ចម្លើយ A
គាត់មានអារម្មណ៍ថាអ្នកមានភាពឆើតឆាយ ពោរពេញដោយនិស្ស័យល្អ ពូកែនិយាយ និងចេះធ្វើឲ្យគេរីករាយ។ ក្នុងកែវភ្នែកគាត់ អ្នកជាមនុស្សដែលគួរឲ្យចាប់អារម្មណ៍ខ្លាំង ហើយស្គាល់កាន់តែយូរ កាន់តែឃើញភាពពូកែរបស់អ្នក។ ម្យ៉ាងទៀត ពេលនៅជាមួយអ្នក គាត់តែងតែមានអារម្មណ៍សុវត្ថិភាពខ្លាំងបំផុត។
២.ចម្លើយ B
នៅក្នុងក្រសែភ្នែករបស់មនុស្សម្នាក់នោះ អ្នកជាមនុស្សដែលធ្វើឲ្យគាត់មានអារម្មណ៍កក់ក្តៅ និងស្និទ្ធស្នាលផងដែរ។ អ្នកមានភាពទាក់ទាញខ្លាំងសម្រាប់គាត់ ទោះបីជាគាត់មិនស្រឡាញ់អ្នកក៏ដោយ ក៏គាត់ចង់ចូលជិតដើម្បីក្លាយជាមិត្តរបស់អ្នក។
៣.ចម្លើយ C
នៅក្នុងក្រសែភ្នែករបស់បុគ្គលនោះ អ្នកជាមនុស្សស្រស់ស្រាយ ដែលតែងតែនាំមកនូវសេចក្តីរីករាយដល់មនុស្សគ្រប់គ្នា។ អ្នកងាយនឹងរាប់អានមិត្តភក្តិ ហើយចំនួនមនុស្សដែលស្រលាញ់អ្នកគឺមិនតិចនោះទេ ហើយក៏មិនខ្វះអ្នកតាមស្រឡាញ់អ្នកដែរ។ ជាងនេះទៅទៀត បុគ្គលិកលក្ខណៈរបស់អ្នកគឺចិត្តល្អ ស្ងប់ស្ងាត់ និងស្រស់ស្អាត។ ដូច្នេះCrush របស់អ្នកគឺចាប់អារម្មណ៍លើអ្នកខ្លាំងណាស់!
៤.ចម្លើយ D
ក្នុងក្រសែភ្នែកCrush អ្នកជាមនុស្សស្មោះត្រង់ បរិសុទ្ធ មានមនោសញ្ចេតនា មានទំនួលខុសខ្ពស់ និង មិនចេះធ្វើបាបគេ ។ បុគ្គលិកលក្ខណៈសាមញ្ញរបស់អ្នកធ្វើឱ្យអ្នកដទៃតែងតែចង់ស្វែងយល់បន្ថែម។ បើអ្នកជាមនុស្សស្រី Crush របស់អ្នកគឺពិតជាចង់ការពារ និងនៅក្បែរអ្នកខ្លាំងណាស់។
៥.ចម្លើយ E
គាត់មើលឃើញថា អ្នកជាមនុស្សចេះគិតគូរ និងចេះមើលថែអ្នកដទៃជានិច្ច។ អ្នកមានទំនោរគិតអំពីអ្នកដទៃ រហូតភ្លេចមើលថែខ្លួនឯង។ នៅក្នុងក្រសែភ្នែកមនុស្សម្នាក់នោះ អ្នកគឺជាមនុស្សដែលមិនចេះលាក់បាំង និងស្មោះត្រង់ ហើយគាត់ក៏ពេញចិត្តនឹងអ្នកខ្លាំងណាស់ដែរ៕
ប្រភព ៖ បរទេស